|
|
|
|
នគរបាលខេត្តតាកែវ រឹតបន្តឹងការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស
តាកែវ៖ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវសាធារណៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តរឹតបន្តឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ចំពោះយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ព្រមទាំងយានយន្តដែលមិនគោរពបទប្បញ្ញត្តិចរាចរណ៍ផ្លូវគោក។
ថ្ងៃទី ៖ 10-06-2026, ដោយ Heach | 118 Views
|
សមាគមCCA ចូលជួបសម្តែងការគួរសមជាមួយ អគ្គនាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ក្រោមការដឹកនាំរបស់ លោក បណ្ឌិត តេង ប៊ុនថុន រួមជាមួយនឹងសមាជិក សមាជិកា នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿសម្អាងCCA បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្ម ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបទៅដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ។
ថ្ងៃទី ៖ 20-05-2026, ដោយ Heach | 104 Views
|
|
|
ការចូលរួមទប់ស្កាត់គ្រឿងសម្អាងក្លែងប្រភព
រាធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងដែលនាំចូលពីបរទេស កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា ទន្ទឹមនឹងគ្នានេះ បញ្ហាគ្រឿងសម្អាង «ក្លែងប្រភពដើម ក្លែងសំបកវេចខ្ចប់ ឬក្លែងបាកូដប្រទេស» ក៏កំពុងកើនឡើងគួរឱ្យព្រួយបារម្ភផងដែរ ខណៈពេលដែលមានអ្នកលក់មួយចំនួនបន្លំថាផលិតផលរបស់ខ្លួនជាទំនិញនាំចូលពីប្រទេសល្បីៗ ដូចជាកូរ៉េ ជប៉ុន អាមេរិកជាដើម តែជាក់ស្តែងពិតប្រាកដផលិតផលនោះនាំចូលពីប្រទេសដែលមានគុណភាពអន់ ខ្លះទៀតលាយផ្សំដោយខ្លួនឯងគ្មានប្រភព គ្មានរូបមន្តច្បាស់លាស់ទៀតផង ។
ថ្ងៃទី ៖ 16-05-2026, ដោយ Heach | 120 Views
|
|
|
|
|
|
|
|
|
ការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ ជាទូទៅការនំាចេញ ឬនាំចូលឱសថគ្រប់ប្រភេទ សម្រាប់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា គឺមានតែគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលអាចនាំចេញ ឬនាំចូលឱសថបាន។ ការធ្វើបែបនេះ មានគោលបំណងដើម្បីបង្ការកុំឱ្យមានការចរាចរណ៍ឱសថក្លែងក្លាយក្នុងប្រទេសកម្ពុជា ដែលអាចបង្កហានិភ័យខ្ពស់ចំពោះសុខភាពអ្នកប្រើប្រាស់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 136 Views
|
គ្រឿងសម្អាងអត់ប្រវេទន៍ចរាចរណ៍លើទីផ្សារប្រឈមនឹងហានិភ័យអ្វីខ្លះ?តើប្រជាពលរដ្ឋគួរាយការណ៍ទៅអាជ្ញាធរឬទេ?
រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់វ័យ។ ទោះជាយ៉ាងណា នៅលើទីផ្សារកម្ពុជា សង្កេតឃើញមានការចរាចរណ៍គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ (គ្មានការចុះបញ្ជីពីក្រសួងសុខាភិបាល) យ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្រើប្រាស់ផលិតផលទាំងនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដែលទាមទារឱ្យមានការចូលរួមទប់ស្កាត់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺប្រជាពលរដ្ឋផ្ទាល់។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 133 Views
|
បើទិញប៉ះគ្រឿងសម្អាងក្លែងក្លាយប្រើទៅមានបញ្ហាដល់សុខភាពតើត្រូវធ្វើយ៉ាងណា?
រាជធានីភ្នំពេញ៖ បច្ចុប្បន្នការប្រើប្រាស់គ្រឿងសម្អាងបានក្លាយជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ វ័យ។ ទន្ទឹមនឹងការរីកចម្រើននេះ ជនខិលខូចមួយចំនួនបានលួចផលិត និងនាំចូលគ្រឿងសម្អាងក្លែងក្លាយ គ្មានច្បាប់អនុញ្ញាត ឬមានសារធាតុគីមីហាមឃាត់ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ដូចជា រលាកស្បែក មហារីក ឬខូចផ្ទៃមុខជាដើម។ នៅពេលជួបបញ្ហានេះ អ្នកប្រើប្រាស់មិនត្រូវនៅស្ងៀមឡើយ ប៉ុន្តែត្រូវដឹងពីរបៀបដោះស្រាយតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិ និងសុខភាពរបស់ខ្លួន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 186 Views
|
តើម្ចាស់ប្រេនគួធ្វើយ៉ាងណាបើដឹងថាមានជនខឹលខូចក្លែងផលិតផលរបស់ខ្លួន?
រាជធានីភ្នំពេញ៖ នៅក្នុងទីផ្សារសេរី ការប្រកួតប្រជែងគឺជាជារឿងធម្មតា ប៉ុន្តែការលួចចម្លង ឬក្លែងបន្លំផលិតផល (Counterfeit) គឺជាអំពើខុសច្បាប់ដែលបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ សម្រាប់ម្ចាស់ប្រេនដែលបានចុះបញ្ជីត្រឹមត្រូវ ការដឹងថាមានទំនិញក្លែងក្លាយចរាចរលើទីផ្សារ គឺជាអាសន្នធំដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងទំនុកចិត្តពីអតិថិជន។
ថ្ងៃទី ៖ 09-05-2026, ដោយ Heach | 120 Views
|
គ្រឿងសម្អាងនាំចូលម្ចាស់ប្រេនថ្មីៗ ,ប្រេនផ្តាច់មុខ គួស្វែងយល់អ្វីខ្លះ?
គ្រឿងសម្អាងនាំចូលថ្មីៗត្រូវស្វែងយល់អំពីតម្រូវការទីផ្សារ ការប្រកួតប្រជែង ផ្លូវច្បាប់ គុណភាព ជាពិសេសអតិថិជនអ្នកប្រើប្រាស់តើទំនោរបស់គាត់ទៅលើម៉ាកថ្មីឬទេ?ប្រេនថ្មីនោះវាល្បីនៅលើឆាកអន្តរជាតិ ឬ ប្រទេសល្បីៗទេ បើជាម៉ាកថ្មីទើបបង្កើតតែម្តងគឺត្រូវចំណាយច្រើនដើម្បីធ្វើទីផ្សារយ៉ាងណាអោយម៉ាកនោះគេស្គាល់។
ចំណែកឯប្រេនផ្តាច់មុខវិញមិនសូវជាខុសអំពីប្រេនថ្មីទេ អ្វីជាពិសេសគឺជាប្រេនដែលបានផ្តាច់មុខពីបរទេស ដែលម៉ាកល្បីល្បាញស្រាប់គឺធ្វើទីផ្សារទៅឆាប់ដើរ គេឆាប់ស្គាល់ និង គេឆាប់ជឿជាក់។
អ្វីគួដឹងទៀតនោះគឺផ្លូវច្បាប់ នានាទាក់ទងប្រវេទអំពីក្រសួងសុខាភិបាល កម្មសិទ្ធិបញ្ញាឡូហ្គោ ច្បាប់ដែលតម្រូវអំពីក្រសួងពាណិជ្ជកម្ម ពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ដែលគេតម្រូវអោយបកប្រែ ដាក់ប្រភពអោយច្បាស់លាស់ជាដើម។ល។
ថ្ងៃទី ៖ 09-05-2026, ដោយ Admin | 140 Views
|
សមត្ថកិច្ចកោះហៅម្ចាស់តូបមួយនៅផ្សារឃ្លាំងរំសេវអោយចូលបំភ្លឺជុំវិញករណីលក់គ្រឿងអេឡិកត្រូវនិចម៉ាក Apple ក្លែងក្លាយ
រាជធានីភ្នំពេញ៖យោងតាមលិខិតកោះហៅលេខ ០០១/២៦ល.ក.ហ ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ បានអោយដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ទោ គឹម ហុង កោះហៅម្ចាស់តូបម្នាក់នៅផ្សារឃ្លាំងរំសេវដើម្បីអោយចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៩ព្រឹក ជុំវិញករណីសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក Apple ក្លែងក្លាយ ដើម្បីបំភ្លឺ ការចូលបំភ្លឺនោះអាចទាក់ទងលោក វរៈសេនីយ៍ឯក ម៉ាត់ យូសុះ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញា លេខទូរស័ព្ទ ០១២ ៤៥៦ ៩៦៦។
ថ្ងៃទី ៖ 23-04-2026, ដោយ Admin | 3541 Views
|
ដំណឹងស្វែងរកប្លង់ខុនដូរដែលបានបាត់(ប្លង់រឹង)
រាជធានីភ្នំពេញ៖ នាងខ្ញុំឈ្មោះ ជិន សៀវហុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនទាំងអស់មេត្តាជ្រាបថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នាងខ្ញុំបានជ្រុះបាត់កញ្ចប់ឯកសារសំខាន់មួយ ដែលក្នុងនោះមាន វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន ដែលជាប្លង់ខុនដូ (ច្បាប់ដើម ប្លង់រឹង)ចំនួន ០១ សន្លឹក។
ថ្ងៃទី ៖ 11-04-2026, ដោយ Heach | 163 Views
|
សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ជូនពរ ឯកឧត្តម រាជ សុភទ្ទ ក្នុងឳកាសចូលឆ្នាំថ្មី
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៦ សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម និង សហការីបានចូលជួបសម្តែងការគួសមជាមួយទីប្រឹក្សាជាន់ខ្ពស់របសមាគមគឺឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅឯបុរីប៉េងហួតបឹងស្នោ ជាគេហដ្ឋានរបស់គាត់ផ្ទាល់។
ក្នុងនោះឯកឧត្តមបានមានប្រសាសសំណេះសំណាល និង ធ្វើការកោតសសើរដល់សមាជិកសមាជិការទាំងអស់ដែលកន្លងមកបានជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង តាំងពីស្នាក់ការបក្សឃុំនៅជាឈើទំហំតូច រហូតក្លាយជាថ្ម និង បានជួយជ្រោមជ្រែងកាលទឹកជំនន់ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នជាពិសេសពេលជនភៀសសឹកដែលមានតម្រូវការជាច្រើននូវទឹកចិត្តមនុស្សធម៌ ការជួយសង្គ្រោះជាដើមដែលសមាគមនេះបានធ្វើជាអំពើកុសលកន្លងមក។
ថ្ងៃទី ៖ 11-04-2026, ដោយ Admin | 235 Views
|
សមាគមគ្រឿងសម្អាងCCAចូលជូបសម្តែងការគួសមទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនក្នុងឳកាសចូលឆ្នាំថ្មី
រាជធានីភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សមាគមគ្រឿងសម្អាងCCAបានអោយដឹងថា នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៦ សមាគមនេះដឹកនាំដោយលោកស្រីភួនដាវី ប្រធានក្រុមប្រឹក្សាភិបាល លោក អ៊ឹង ឆាយគ័ង ប្រធានសមាគម និង សហការីបានចូលជួបសម្តែងការគួសមជាមួយទីប្រឹក្សាជាន់ខ្ពស់របសមាគមគឺឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់។
ថ្ងៃទី ៖ 11-04-2026, ដោយ Admin | 147 Views
|
|
|
ក.ប.ប. ខេត្តបាត់ដំបងចុះត្រួតពិនិត្យទំនិញដោយបាននាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូចទៅជាមួយផង
បាត់ដំបង ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ យោងតាមផេកផ្លូវការរបស់មន្ទីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអោយដឹងថា មន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្ត សហការជាមួយសាខា ក.ប.ប. ខេត្តបាត់ដំបង នាំយករថយន្តមន្ទីរពិសោធន៍ខ្នាតតូច ចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ ទំនិញវេចខ្ចប់ស្រេច បានចំនួន២ទីតាំង ស្ថិតនៅភូមិ ព្រៃទទឹង២ ឃុំប៊ួរវិល ស្រុកបវេល ដើម្បីណែនាំដល់អាជីវករអោយរកស៊ីគ្រឿងឧបភោគបរិភោកសុច្ចរិត ត្រឹមត្រូវកុំអោយខូចសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺផលិតផលដែលខូចគុណភាព ហួសកាលបរិច្ឆេទជាដើម។
ថ្ងៃទី ៖ 01-04-2026, ដោយ Heach | 97 Views
|
ច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង
ស្វែងយល់អំពីសិទ្ធិអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង តើលោកអ្នកគួយល់ដឹងអ្វីខ្លះ?ចំណោទបញ្ហា ដំណោះស្រាយ និង វិធីការពារ
រាជធានីភ្នំពេញ៖ទន្ទឹមនិងច្បាប់ការពារអ្នកប្រើប្រាស់មានសណ្ឋានច្រើនបែបច្រើនយ៉ាងអង្គភាពយើងខ្ញុំសូមលើកយកចំណុចច្បាប់ការពារអ្នកប្រើប្រាស់លើវិស័យគ្រឿងសម្អាង ដែលជាចំណុចរសើបគួមនៅក្នុងបណ្តាញសង្គមនាពេលចប្ចុប្បន្ននេះ។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 181 Views
|
គ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 125 Views
|
ស្វែងយល់អំពីច្បាប់ការពារអ្នកប្រើប្រាស់!
ភ្នំពេញ៖
នៅក្នុងសម័យកាលដែលការទិញសំបូរបែបមានទាំងការលក់តាមអនឡាញក្តី លក់តាមស្តង់ក្តី តាមផ្សារនានាក្តី គឺមានការរីកចម្រើនខ្លាំង ទន្ទឹមនឹងនេះក៍មានហានិភ័យនៃទំនិញក្លែងក្លាយ ក្លែងបន្លំ ក្លែងប្រភព ក្លែងគុណភាព ក្លែងការវិចខ្ចប់ និងការផ្សាយពាណិជ្ជកម្មភូតកុហក់ បំភ្លៃបំភ្លើសដ៍ហួសហេតុពេកក៏កើនឡើងដូចគ្នាដែរ តែដោយសារប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់បានដឹង បានយល់អំពីច្បាប់កិច្ចការពារអ្នកប្រើប្រាស់ សិទ្ធអ្នកប្រើប្រាស់ ដែលជាហេតុធ្វើអោយពួកគាត់ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ និងខូចសុខភាពជាដើម ជាពិសេសគាត់មិនទាន់បានដឹងអំពីច្បាប់នេះផ្តល់អំំណាចអោយគាត់មានសិទ្ធិតវ៉ា និង ទាមទាយកយុត្តិធម៌ ករណីមានការរំលោបបំពានលើសិទ្ធិអ្នកប្រើប្រាស់។
ថ្ងៃទី ៖ 30-03-2026, ដោយ Aun | 245 Views
|
|
|
|
|
ស្វែងយល់អំពីគ្រឿងសម្អាងដែលផ្ទុកសារធាតុហាមឃាត់ប្រឈមមុខនិងទោសទណ្ឌយ៉ាងណា?
រាជធានីភ្នំពេញ៖ ស្របពេលដែលទីផ្សារឡេលាយ និងគ្រឿងសម្អាង "ស្អាតរហ័ស”សលឿន សហោះ ៣ថ្ងៃស ជាដើម។ល។ កំពុងរីកដុះដាលលើបណ្តាញសង្គម អាជ្ញាធរមានសមត្ថកិច្ចបានបង្កើនការរឹតបន្តឹង និងប្រកាសព្រមានជាថ្មីអំពីទោសទណ្ឌធ្ងន់ធ្ងរ ចំពោះអាជីវករណាដែលចែកចាយផលិតផលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលក្រសួងសុខាភិបាលហាមឃាត់។
សារធាតុហាមឃាត់ គឺជាសមាសធាតុគីមី ឬសារធាតុធម្មជាតិណាដែលត្រូវបាន ច្បាប់ និងក្រសួងសុខាភិបាល ហាមដាច់ខាតមិនឱ្យយកមកប្រើប្រាស់ក្នុងការផលិត ឬលាយបញ្ចូលក្នុងផលិតផលគ្រឿងសម្អាង និងទំនិញប្រើប្រាស់ផ្ទាល់ខ្លួន។
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 247 Views
|
បើសង្ស័យថាទិញប៉ះគ្រឿងសម្អាងដែលមានសារធាតុហាមឃាត់ត្រូវធ្វើយ៉ាងណាខ្លះ?
បើសង្ស័យថាទិញប៉ះគ្រឿងសម្អាងដែលមានសារធាតុហាមឃាត់ត្រូវធ្វើយ៉ាងណាខ្លះ?
បើកលោកអ្នកទិញប៉ះផលិតផលអត់ច្បាប់,ប្រើទៅខូចសុខភាប ឬ សង្ស័យថាជាផលិតផលក្លែងក្លាយត្រូវធ្វើដូចនេះ៖
- រក្សាការសន្ទនាក្នុងឆាត ឬ ថតទុកនូវអ្វីដែលបានទិញលក់ និង ផេកដែលបានទិញជាដើម ជាពិសេសគឺត្រូវទុទាត់តាមគណនេយ្យធនាគារព្រោះមានឈ្មោះអាខោន
- ថតទុកនៅកញ្ចប់ដេលអ្នកដឹកបានផ្ញើមកទោះមាអសយដ្ឋានឬគ្មានក៍ដោយក៍វាជាភស្តុតាងមួយដែរ
- រក្សាលេខទំនាក់ទំនង,លេខទូរស័ព្ទ ដូចជា (លេខក្នុងផេក,លេខអ្នកលក់,លេខអ្នកវេលុយ,លេខអ្នកដឹកជាដើម។ល។)
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
នេះលេខអ្នកជំនាញនៅសមាគមគ្រឿងសម្អាង CCA 097 320 8888
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 219 Views
|
ការចរាចរ ឬលក់គ្រឿងសម្អាងដែលគ្មានប្រវេទន៍
ការចរាចរ ឬលក់គ្រឿងសម្អាងដែលគ្មានប្រវេទន៍ (លេខបញ្ជិកា) នៅក្នុងប្រទេសកម្ពុជា គឺជាអំពើខុសច្បាប់ដែលត្រូវប្រឈមមុខនឹងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។
យោងតាមច្បាប់ស្តីពី ការគ្រប់គ្រងឱសថ និងបទប្បញ្ញត្តិពាក់ព័ន្ធ អ្នកពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងចំណុចដូចខាងក្រោម៖
១. ការផ្អាកអាជីវកម្ម និងដកហូតអាជ្ញាបណ្ណ
ការបិទទីតាំង: អាជ្ញាធរមានសិទ្ធិផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ឬបិទជាស្ថាពរ ចំពោះក្រុមហ៊ុន ឬហាងដែលរកឃើញថាមានលក់ផលិតផលខុសច្បាប់។
ការលុបឈ្មោះ: ក្រុមហ៊ុននាំចូលអាចនឹងត្រូវលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម និងដកហូតសិទ្ធិក្នុងការនាំចូលផលិតផលផ្សេងៗទៀត។
២. ការរឹបអូស និងកម្ទេចចោល
រាល់ផលិតផលដែលគ្មានលេខប្រវេទន៍ ឬមានសារធាតុហាមឃាត់ នឹងត្រូវរឹបអូសយកទៅរក្សាទុក។
ផលិតផលទាំងនោះនឹងត្រូវដុតកម្ទេចចោលជាសាធារណៈ ដើម្បីបង្ការកុំឱ្យមានការចែកចាយបន្តទៅដល់ដៃអ្នកប្រើប្រាស់។
៣. ទណ្ឌកម្មពិន័យជាប្រាក់
អ្នកលក់ ឬអ្នកនាំចូលត្រូវរងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ទៅតាមទំហំនៃបទល្មើស និងបរិមាណទំនិញដែលបានរកឃើញ។
ការផាកពិន័យនេះអាចធ្វើឡើងដោយក្រសួងសុខាភិបាល ឬតាមរយៈចំណាត់ការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
៤. ការចោទប្រកាន់តាមផ្លូវតុលាការ (ទោសព្រហ្មទណ្ឌ)
ប្រសិនបើការលក់ផលិតផលគ្មានច្បាប់នោះ បណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ឬបង្កជាគ្រោះថ្នាក់ដល់ជីវិត៖
ការជាប់ពន្ធនាគារ: ជនល្មើសអាចត្រូវប្រឈមនឹងការចោទប្រកាន់ពីបទ "លក់ទំនិញក្លែងបន្លំ ឬបង្កគ្រោះថ្នាក់" ដែលនាំឱ្យមានទោសជាប់ពន្ធនាគារ។
សំណងរដ្ឋប្បវេណី: ត្រូវសងសំណងជំងឺចិត្ត និងថ្លៃព្យាបាលទៅដល់ជនរងគ្រោះដែលបានប្រើប្រាស់ផលិតផលនោះ។
៥. ការផ្សព្វផ្សាយជាសាធារណៈ
ក្រសួងសុខាភិបាលតែងតែចេញ សេចក្តីប្រកាសព័ត៌មានជាសាធារណៈ ដោយបញ្ជាក់ឈ្មោះផលិតផល និងឈ្មោះម្ចាស់អាជីវកម្មដែលល្មើសច្បាប់។ ការធ្វើបែបនេះនាំឱ្យខូចកេរ្តិ៍ឈ្មោះអាជីវកម្មយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ទំនុកចិត្តពីអតិថិជនទាំងស្រុង។
ចំណុចគួរកត់សម្គាល់: សម្រាប់អ្នកលក់អនឡាញ (Online) ក៏ត្រូវស្ថិតនៅក្រោមច្បាប់នេះដូចគ្នា។ ការឡាយ (Live) លក់ផលិតផលដែលគ្មានការអនុញ្ញាត ក៏អាចឈានទៅដល់ការបិទ Page និងការចុះបង្ក្រាបដល់ទីតាំងស្តុកទំនិញផងដែរ។
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 64 Views
|
គ្រឹះស្ថានអាហរន្តនីហរន្តគ្រឿងសម្អាង
គ្រឹះស្ថានអាហរន្តនីហរន្តគ្រឿងសម្អាង គឺជាសហគ្រាស ឬក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ក្នុងការនាំចូល (Import) និងនាំចេញ (Export) ផលិតផលគ្រឿងសម្អាង មកក្នុង ឬចេញពីប្រទេសកម្ពុជា។
ដើម្បីដំណើរការអាជីវកម្មនេះដោយស្របច្បាប់ និងធានាបាននូវសុវត្ថិភាពអ្នកប្រើប្រាស់ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមលក្ខខណ្ឌបច្ចេកទេស និងច្បាប់ដូចខាងក្រោម៖
១. ការចុះបញ្ជី និងសុំច្បាប់អនុញ្ញាត
ការចុះបញ្ជីពាណិជ្ជកម្ម៖ ត្រូវមានលិខិតអនុញ្ញាតបើកគ្រឹះស្ថានអាហរន្តនីហរន្តគ្រឿងសម្អាង ដែលចេញដោយក្រសួងសុខាភិបាល។
ការសុំលេខបញ្ជិកា (Visa/Registration): រាល់មុខទំនិញគ្រឿងសម្អាងនីមួយៗ ត្រូវតែសុំលេខបញ្ជិកា ឬការប្រកាសផលិតផលគ្រឿងសម្អាង (Cosmetic Product Notification) ពីនាយកដ្ឋានឱសថ អាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាលជាមុនសិន ទើបអាចនាំចូលបាន។
២. បទដ្ឋានបច្ចេកទេស និងគុណភាព
ស្តង់ដារអាស៊ាន (ASEAN Cosmetic Directive): ការនាំចូលត្រូវអនុលោមតាមបទដ្ឋានគ្រឿងសម្អាងអាស៊ាន ដែលកំណត់អំពីធាតុផ្សំដែលអនុញ្ញាត និងធាតុផ្សំដែលហាមឃាត់ (ដូចជា បារត ឬសារធាតុរក្សាទុកដែលប៉ះពាល់សុខភាព)។
ការវេចខ្ចប់ និងស្លាកសញ្ញា (Labeling): នៅលើសំបកវេចខ្ចប់ត្រូវមានព័ត៌មានច្បាស់លាស់ជាភាសាខ្មែរ ឬអង់គ្លេស រួមមាន៖ ឈ្មោះផលិតផល លេខបញ្ជិកា ថ្ងៃខែឆ្នាំផលិត និងផុតកំណត់ ឈ្មោះក្រុមហ៊ុនផលិត និងរបៀបប្រើប្រាស់។
៣. ការទទួលខុសត្រូវចំពោះមុខច្បាប់
សុវត្ថិភាពអ្នកប្រើប្រាស់៖ ក្រុមហ៊ុនត្រូវទទួលខុសត្រូវរាល់ផលប៉ះពាល់ដែលកើតចេញពីផលិតផលរបស់ខ្លួន។
ការតាមដានផលិតផល (Post-Market Surveillance): ក្រសួងសុខាភិបាលនឹងចុះត្រួតពិនិត្យគុណភាពផលិតផលដែលចរាចរលើទីផ្សារជាប្រចាំ ដើម្បីបង្ក្រាបផលិតផលក្លែងក្លាយ ឬផលិតផលគ្មានច្បាប់អនុញ្ញាត។
សេចក្តីសង្ខេប៖ ការបើកគ្រឹះស្ថាននេះ មិនមែនត្រឹមតែជាការទិញ-លក់ទំនិញឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបំពេញកាតព្វកិច្ចចំពោះវិស័យសុខាភិបាល ដើម្បីធានាថាគ្រឿងសម្អាងដែលចរាចរក្នុងស្រុកមានគុណភាព និងមិនបង្កគ្រោះថ្នាក់ដល់ស្បែក ឬសុខភាពសាធារណៈ។
ថ្ងៃទី ៖ 29-03-2026, ដោយ pichey | 66 Views
|