សមាគមគ្រឿងសម្អាង CCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិត និង នាំចូល នៅថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ
រាជធានីភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សមាគមគ្រឿងសម្អាងCCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតគ្រឿងសម្អាងក្នុងស្រុក បើករោងចក្រ ការនាំចូល នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយវគ្គនេះគ្រោងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមដូចជា ៖
• ផ្តល់ចំណេះដឹងលើការផលិតក្នុងស្រុក,បច្ចេកទេសផលិត ,ការផ្សំរូបមន្តត្រឹមត្រូវ,ស្តង់ដារគុណភាព, វត្ថុធាតុដើមនាំចូល និង ការធ្វើច្បាប់ទំលាប់ត្រឹមត្រូវស្របច្បាប់ដែលក្រសួងទទួលស្គាល់។
• ការសុំច្បាប់ទំលាប់នានា, ការចុះបញ្ជីក្នុងប្រព័ន្ធ, ការស្នើសុំគ្រឹះស្ថានផលិតគ្រឿងសម្អាង(រោងចក្រ ឬ GMP),ការស្នើសុំប្រវេទន៍សុខាភិបាល និង អត្ថប្រយោជន៍នានាដែលអ្នករកស៊ីបានធ្វើច្បាប់គ្រឿងសម្អាងត្រឹមត្រូវ។
ថ្ងៃទី ៖ 20-08-2026, ដោយ Admin | 228 Views
|
|
|
|
|
សមាគមពាណិជ្ជកម្មកម្ពុជាដឹកនាំសមាជិករបស់ខ្លួនចូលរួមតាំងពិព័រណ៍នៅប្រទេសថៃ
ប្រទេសថៃ៖ សមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថា cba បានដឹកនាំសមាជិករបស់ខ្លួនប្រមាណជិត 30 ក្រុមហ៊ុនដើម្បីចូលរួមតាំងនៅប្រទេសថៃ។
នៅថ្ងៃទី 6 និងទី 8 ខែវិច្ឆិកាឆ្នាំ 2024 នៅទីក្រុងបាងកកប្រទេស Thailand មាន 2 តាំងពិព័រណ៌ពាណិជ្ជកម្មដែលមានឈ្មោះថា highland smart city expo24។
ថ្ងៃទី ៖ 07-11-2024, ដោយ Aun | 678 Views
|
សមាគមគ្រឿងសំអាងCCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងលើវិស័យគ្រឿងសំអាង
ភ្នំពេញ៖បើយោងតាមសេចក្តីជូនដំណឹងលេខ៦៣សជណ/២០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងCCAបានប្រកាស់ថាខ្លួននិងបើកវគ្គបណ្តុះបណ្តាលមួយដែលមានចំណងជើងថា ចំណេះដឹងលើវិស័យគ្រឿងសំអាងដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីប្រកាស់នេះបានអោយដឹងថា៖ ដោយអនុលោមតាមគោលបំណង និង ទស្សនៈវិស័យរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង គឺមានបេសកម្ម ០៥ ចំណុចសំខាន់ៗដូចជា
- គាំទ្រផលិតផលដែលនាំចូលមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីពាក់ពន្ធ័របស់កម្ពុជា។
- ចូលរួមសហការជាមួយអាជ្ញាធរ ស្ដាប័នពាក់ពន្ធលើកកម្ពស់ និងទប់ស្កាត់ គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
- រកទីផ្សារកន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារសម្រាប់តាំងលក់ផលិតក្នុងនិងក្រៅស្រុក។
- ជួយគាំពារ និងលើកកម្ពស់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួល ស្គាល់ជាផ្លូវការគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាសក្កានុពល ឆ្ពោះទៅរកទីផ្សារប្រកួតប្រជែងផលិតផលគ្រឿងសម្អាងលើទីផ្សារកម្ពុជា។
- រៀបចំកម្មវិធីវគ្គ សិក្ខាសាលា ស្តីអំពី ចំណេះដឹងផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង។
ជាងនេះទៅទៀតវគ្គនេះបង្កើតឡើងក្នុងគោលបំណងអោយអ្នកចូលរួមដឹងពី
- ដឹងពីវិធីសាស្រ្តចុះបញ្ជីគ្រឿងសម្អាងនាំចូល
- ដឹងពីវិធីសាស្រ្តចុះបញ្ជីគ្រឿងសម្អាងក្នុងស្រុក
- ដឹងពីនីតិវិធីច្បាប់វិស័យគ្រឿងសម្អាង
- ដឹងពីហានិភ័យសម្រាប់អ្នកលក់/នាំចូល/អ្នកផលិត
- ដឹងពីដំណោះស្រាយនិងវិធីការពារ
- បានចោទសួរសំនួរហានិភ័យ និង បញ្ហាផ្សេងៗនៅក្នុងក្រុមហ៊ុន
ដោយថ្លៃចូលរួមចែកចេញជាពីគឺ សមាជិក 30$/ក្នុង១នាក់ ហើយ ភ្ញៀវ 100$/ក្នុង១នាក់ លេខទំនាក់ទំនងគឺ 016 320 320 /097 406 8888
ដែលមានទីតាំងនៅការិយាល័យសមាគមតែម្តងគឺ ផ្ទះលេខ ៤៥អ៊ី៩ ផ្លូវ វត្តអង្គតាមិញ សង្កាត់កាកាប១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
web ៖ www.ccacambodia.org.kh
page៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង
ព័ត៌មានលំអិតសូមអានលិខិតបណ្ណផ្សព្វផ្សាយ និង សេចក្តីជូនដំណឹងដូចមានផ្ជាប់ជូនខាងក្រោម។
ថ្ងៃទី ៖ 09-10-2020, ដោយ BTN | 1153 Views
|
សមាគមCCA សហការជាមួយការិយាល័យមេធាវី BT Law Office បើកកវគ្គបណ្តុះបណ្តាល លើវិស័យគ្រឿងសំអាង
ភ្នំពេញ ÷ ដោយសារមានសំណូមពរ និងតម្រូវការចាំបាច់ជាច្រើនទៅលើចំណេះដឹងវិស័យគ្រឿងសំអាង សាមាគមCCA (សមាគម អ្នកប្រឹក្សាយោបល់គ្រឿងសំអាង)បានស្នើសុំកិច្ចសហការជាមួយការិយាល័យមេធាវី BT Law Office ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលមួយនេះកើតឡើង ដែលមានឈ្មោះថា (ចំណេះដឹងផ្លូវច្បាប់វិស័យគ្រឿងសំអាង វគ្គ១) នៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០ ដែលវគ្គនេះមានរហូតដល់ទៅ ១០វគ្គឯណុះ។
គោលបំណងនៃវគ្គនេះគឺ ចង់ឃើញកូនសិស្សក៏ដូចជាសិក្ខាកាមដែលចូលរួមទទួលបានចំណេះដឹងអំពីផ្លូវច្បាប់លើវិស័យគ្រឿងសម្អាង ទាំងនាំចូល និងផលិតក្នុងស្រុក អោយរត់ច្បាប់បានលឿន និងត្រឹមត្រូវជាពិសេសគឺអោយមានការប្រកួតប្រជែងស្មើភាពគ្នាចំពោះមុខច្បាប់។
ថ្ងៃទី ៖ 04-10-2020, ដោយ BTN | 1458 Views
|
|
|
|
|
ការិយាល័យមេធាវី ប៊ីធី គ្រោងនឹងផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តសុវណ្ណរតនៈ (ហៅវត្តអូទ្រលោក) ខេត្តព្រះវិហារ
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះការិយាល័យមេធាវី ប៊ីធី រួមជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកទំទាវ ព្រមទំាងបុត្រ និងលោក ខេង សុវណ្ណារ៉ា និងសហការី មានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តសុវណ្ណរតនៈ(ហៅវត្តអូទ្រលោក) ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
ថ្ងៃទី ៖ 07-11-2019, ដោយ Bongvy | 1289 Views
|
|
|
|
|
|
|
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)បានចាត់មន្ត្រីរបស់ខ្លួនអោយសហការជាមួយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)ក្នុងការចែករំលែកអំពីច្បាប់ផលិតផលក្លែងក្លាយ និង គ្រឿងសម្អាង។
ភ្នំពេញ៖សមាគមគ្រឿងសម្អាងCCA បានអញ្ជើញវាគ្មិនមកពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីធ្វើបទបង្ហាញអំពីផលិតផលក្លែងក្លាយ និង គ្រឿងសម្អាងក្លែងក្លាយក្នុងគោលបំណងរួមគ្នាទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយកុំអោយចរាចរដោយខុសច្បាប់ក្នុងប្រទេសកម្ពុជាយើងនាំអោយប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា។
ឯកឧត្តម មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលមានអក្សកាត់ថា(គ.ប.ផ.ក)បានចាត់មន្ត្រីរបស់ខ្លួនអោយចូលរួមកិច្ចសហការជាមួយសង្គមស៊ីវិលមួយដើម្បីចែករំលែកអំពីហានិភ័យនៃផលិតផលក្លែងក្លាយ ជាពិសេស ផ្លូវច្បាប់មួយចំនួនដល់អ្នករកស៊ីលើវិស័យគ្រឿងសម្អាងគួយល់ដឹង។
បើយោងតាមសម្តីរបស់មន្ត្រីនៃគណៈកម្មាធិការ(គ.ប.ផ.ក)បានអោយដឹងថាឯកឧត្តមប្រធាន(គ.ប.ផ.ក)បានចាត់លោក ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃ (គ.ប.ផ.ក) អោយចូលរួមជាវាលគ្មិនចែករំលែកក្នុងកម្មវិធីនេះ ទៅតាមការស្នើសុំរបស់ប្រធានសមគម និង ប្រធានបទនៃការចែករំលែកនេះគឺ ផលិតផលក្លែងក្លាយ និង ហានិភ័យផ្សេងៗក្នុងវិស័យគ្រឿងសម្អាង។
ថ្ងៃទី ៖ 24-08-2019, ដោយ BTN | 4863 Views
|
|
|
|
|
សមាគមពាណិជ្ជកម្មកម្ពុជា (CBA) ដឹកនាំគណ:ប្រតិភូប្រមាណជាង២០ ក្រុមហ៊ុន ទៅចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្ម Hong Kong Food Expo2019នៅទីក្រុង ហុងកុង ប្រទេស ចិន
(ហុងកុង)៖ ប្រតិភូតំណាងក្រុមហ៊ុនប្រមាណជា២០ក្រុមហ៊ុន ដឹកនាំដោយសមាគមពាណិជ្ជកម្មកម្ពុជា (CBA) បានទៅចូលរួមប្រជុំ និង តាំងពិព័រណ៍លើវិស័យ ចំណីអារហារ នាទីក្រុងហុងកុង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម និង
សន្និបាត ហុងកុង Hong Kong Convention and Exhibition Center ក្នុងទីក្រុងហុងកុង ប្រទេស ចិន។
យោងតាមសម្តីរបស់ កញ្ញា សុខហេង ពេជ្រមុន្នី តំណាងអោយសមាគមពាណិជ្ជកម្មកម្ពុជា (CBA) បានឲ្យដឹងថា ចាប់តាំងពី២០១១មក មានប្រតិភូតំណាងក្រុមហ៊ុនក្នុងស្រុក ខ្នាតតូចនិង មធ្យមជាច្រើនអ្នកត្រូវបានអញ្ជើញអោយចូលរួមជំនួបពាណិជ្ជកម្មក្នុងកម្មវិធី ពិព័រណ៍បែបនេះ។
ជាពិសេសលើកនេះ សមាគម បានអញ្ជើញតំណាងខាងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដើម្បីចូលរួម និង ស្វែងយល់អំពីវិស័យចំណីអារហារនេះផងដែរ ។
ថ្ងៃទី ៖ 15-08-2019, ដោយ BTN | 2101 Views
|
|
|
បុណ្យវិសាខបូជាកាន់តែខិតជិតមកដល់! តើដឹងទេថាប្រវត្តិ នឹងកម្មវិធីបុណ្យវិសាខបូជា ប្រារព្ធឡើងក្នុងគោលបំណងដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធ សាសនាមានន័យថាជាអំពើទាំងឡាយណា ដែលពុទ្ធបរិសទ័មានសទ្ធារៀបចំតាមបែបផែននីមួយៗទៅតាមគន្លងពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ។ ចំណែកប្រភេទនៃពិធី កម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ? មានដូច ជាបុណ្យវិសាខបូជា បុណ្យមាឃបូជា។ល។ទម្រង់នៃកម្មវិធីត្រូវរៀបចំតុបតែងរចនាក្បូក្បាច់រូបភាពតម្កល់តាំងឧ្យស្របទៅតាមសណ្ឋានទ្រង់ទ្រាយរបស់បុណ្យនិមួយៗដូចជាបុណ្យពិសាខបូជាឬមាឃបូជាត្រូវរៀបចំក្បួនដង្ហែតាមដងវិថីឬក្នុងវត្តពន្ធ័ជុំវិញព្រះហារជាដើម ។
ថ្ងៃទី ៖ 09-05-2019, ដោយ Bongvy | 2573 Views
|
|
|
|
|
ពិសេសណាស់សម្រាប់បងប្អូនអាជីវករដែលមានបំណងចង់ចេះនូវរបៀបឆុងការហ្វេនិងចែករំលែកបទពិសោធន៍
ភ្នំពេញ៖ នៅព្រឹថ្ងៃទី15 ខែមីនា ឆ្នាំ2019 ក្រុមហ៊ុនGBS Gourmet Beverage Solutions បើកសិក្ខាសិលាដើម្បីបង្រៀនឆុងការហ្វេFree ។ ហើយក្នុងពេលនោះដែរមានការចូលរួមពីក្រុមអាជីវករជាច្រើនអ្នកដែលពួកគាត់ភាគច្រើនជាអ្នកបើក និងប្រកបអាជីវកម្មលក់ការហ្វេ អ្វីដែលធ្វើឱ្យពួកគាត់បានយប់ដឹងអំពីសិក្ខាសិលានោះគឺរបៀបការឆុងការហ្វេ ។
ថ្ងៃទី ៖ 15-03-2019, ដោយ Admin | 1571 Views
|
|
|
|
|
ជំនួបពាណិជ្ជកម្មនៅប្រទេសថៃ នៃសមាគមន៍ពាណិជ្ជកម្មកម្ពុជាហៅកាត់ CBA
ប្រទេសថៃ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ សមាគមន៍ពាណិជ្ជកម្មកម្ពុជាហៅកាត់ CBA បានដឹកនាំរៀបចំកម្មវិធីតាំងពិព័រពាណិជ្ជកម្មកម្ពុជា ប្រកបដោយជោគជយ័ ហើយជំនួបនេះគឺក្នុងគោលបំណងបង្ហាញអំពី ការធ្វើកសិកម្ម ផលិតចំណីអាហារ និងរបៀបនៃការចិញ្ចឹមសត្វរបស់ប្រទេសនីមួយៗ ដែលជាបច្ចេកវិទ្យាទំនើប និងចុងក្រោយ ដែលធ្វើអោយបានទទួលផលយ៉ាងច្រើន និងមិនមានការប៉ះពាល់ដល់សុខភាព៕
ថ្ងៃទី ៖ 14-03-2019, ដោយ Admin | 927 Views
|
|
|
|
|
|
|
WeGO ប្ដេជ្ញាខ្ពស់លើសុវត្ថិភាពធ្វើដំណើរតាម App របស់ខ្លួន
ដើម្បីជំរុញសេវាកម្មហៅកង់បី និងរថយន្តតាមទូរសព្ទដៃនៅលើបណ្ដាញរបស់ខ្លួនកាន់តែមានសុវត្ថិភាព ក្រុមហ៊ុន WeGO បានដាក់ចេញនូវសកម្មភាពអាទិភាពមួយចំនួនធ្វើយ៉ាងណាឲ្យអតិថិជនដែលប្រើប្រាស់កម្មវិធី WeGO កាន់តែមានទំនុកចិត្តខ្ពស់។
ថ្ងៃទី ៖ 27-02-2019, ដោយ Admin | 1078 Views
|
|
|
|
|