| BY | pichey | / | 29-03-2026 | / | 9 |
មកស្វែងយល់អំពីវិធីសាស្រ្តស្វែងរកប្រភពនាំចូលគ្រឿងសម្អាងក្លែងក្លាយ,ឃ្លាំងស្តុកទុក,អត្តសញ្ញាណម្ចាស់ និង ក្រុមហ៊ុននាំចូលគ្រឿងសម្អាងក្លែងក្លាយ និង អត់ច្បាប់!
មកស្វែងយល់អំពីវិធីសាស្រ្តស្វែងរកប្រភពនាំចូលគ្រឿងសម្អាងក្លែងក្លាយ,ឃ្លាំងស្តុកទុក,អត្តសញ្ញាណម្ចាស់ និង ក្រុមហ៊ុននាំចូលគ្រឿងសម្អាងក្លែងក្លាយ និង អត់ច្បាប់!
30-3-26
រាជធានីភ្នំពេញ៖ក្នុងស្ថានភាពដែលគ្រឿងសម្អាងកំពុងសំបូរបែប និង មានការពេញនិយមសម្រាប់ជាជំនួយដល់ការថែរក្សាសម្ផស្សនោះជនខឹលខូចមួយចំនួនតូចបានព្យាយាមធ្វើក្លែងក្លាយដើម្បីបានផលចំណេញខ្ពស់ផងដែរ ដែលការធ្វើអោយចំណេញទាំងនោះមានខ្លះខ្នាតធំ ខ្លះមធ្យម ខ្លះទៀតក៍ខ្នាតតូចៗក៍មានដែរ
តើខ្នាតធំឬមធ្យមគេអាចស្វែងរកប្រភបនាំចូល ឬរោងចក្របានឬទេ?ហើយបើចង់ដឹងអំពីម្ចាស់តើគេធ្វើរបៀបណា អ្វីដែលសម្ខាន់សម្រាប់សម្ថកិច្ចផងដែរនោះគឺឃ្លាំងស្តុកទុកផលិតផលទាំងនោះតើគេត្រូវធ្វើរបៀបណាដើម្បីទទួលបានព័ត៌មានទាំងនោះ។
ដើម្បីទទួលបានចំណេះដឹងទាំងនោះលោកតេងប៊ុនថុន ស្ថាបនិកសមាគមគ្រឿងសម្អាងCCAបានចែករំលែកយ៉ាងដូចនេះថា៖
១ ការស្វែងរកប្រភពនាំចូលគ្រឿងសម្អាងក្លែងក្លាយ
ករណីលោកអ្នកចង់ដឹងប្រភពនាំចូលគ្រឿងសម្អាងទាំងនេះលោកអ្នកអាចស្វែងរកបានតាមរយៈវិធីខាងក្រោមនេះ៖
គេអាចយកប៉ាន់ផលិតផលទាំងនោះទៅបញ្ជាក់រោងចក្រ
គេអាចស្វែងរកទិន្នន័យវាតាមGoogle or Google map និង បណ្តាញស្គមនានា
គេអាចស្កេនតាមរយៈកម្មវិធីស្កេនបាកូដផលិតផល
គេអាចស្វែងរកប្រភពនាំចូលផលិផលទាំងនេះតាមអជ្ញាធរដែលមានសម្ថថកិច្ចជាច្រើនទៀត
ករណីធ្ងន់ធ្ងរអាចសុំយោបល់អំពីសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងដែលជាសមាគមមានផ្ទុកនូវទិន្នន័យជាច្រើនតាមរយៈផេកផ្លូវការរបស់សមាគម
២ ការស្វែងរកឃ្លាំងស្តុកទុកឥវ៉ាន់ខុសច្បាប់(គ្រឿងសម្អាងក្លែងក្លាយជាដើម)
ការស្វែងរកឃ្លាំងដែលបានស្តុកទុកទំនិញខុសច្បាប់កន្លងទៅពិតជាពិបាករកណាស់ ជាពិសេសគឺសមត្ថកិច្ចដែលត្រូវស្រាវជ្រាវរកទីតាំងស្តុកទុកឥវ៉ាន់ក្លែងក្លាយដូចជាគ្រឿងសម្អាងជាដើម តែទោះជាយ៉ាងណាទាំងអស់នេះជាបទពិសោធន៍ខ្លះៗដែលជាធាតុចូលក្នុងការស្វែងរកទីតាំងឃ្លាំងស្តុកទុកផលិតផលក្លែងក្លាយ ខុសច្បាប់ដែលមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ដើម្បីស្វែងរកឃ្លាំងស្តុកទំនិញទាំងនោះយើងមិនអាចចោលបានទេសូម្បីតែអ្នករើសអេតចាយ អ្នកទិញសំបកកេះឡាំង អ្នកដឹកជញ្ជូនតូចតាចឬធំដុំក្តី អ្នកជិតខាងជាដើម។ល។
កត់សំគាល់តាមរយះសំបកកេះឡេ ឬ គ្រឿងសម្អាងដែលគរក្រោយផ្ទះ,ដីឡូត៍ និង ឃ្លាំងជាដើម
សំបកឡេកំប៉ុងដែលប្រើហើយជាច្រើនត្រូវបានគរក្នុងធុងសំរាម និង លក់អោយអេតចាយ
កត់សំគាល់តាមឡានដឹកទំនិញធំល្មមដែលតែងតែដឹកចូលពេលយប់ដោយលួចលាក់បំផុត
កត់សំគាល់តាមរយះឡានដឹកជញ្ជូនតូច រ៉ុយម៉កដឹកឥវ៉ាន់ ម៉ូតូជាដើមតែងតែដឹកជញ្ជូនពីឃ្លាំងទៅក្រុមហ៊ុន ពីក្រុមហ៊ុនទៅឃ្លាំង
ភ្នាក់ងារដឹកជញ្ជូនគ្រឿងផ្សំនានាដើម្បីបំពេញការវេចខ្ចប់ឥវ៉ាន់ទាំងនោះ
ស្វែងរកព័ត៌មានបុគ្គលិកចាស់ៗរបស់ឃ្លាំងនោះដែលបានឈប់ពីការងារទៅ
ស្វែងរកព័ត៌មានអំពីបុគ្គលិកយាមឃ្លាំង ឬ អ្នកកាន់ឃ្លាំងដែលបានឈប់ពីការងារទៅ
ប្រើយុទ្ធសាស្រ្តបន្លាជួសបន្លា(គឺស្វែងរកព័ត៌មានអំពីគូប្រជែងរបស់គាត់)
ប្រើយុទ្ធសាស្រ្តធ្វើជាតំណាងចែកចាយធំ ឬ ដេប៉ូធំដើម្បីមានភាពជឿជាក់ត្រូវស្គាល់ឃ្លាំងសិន
ប្រើGPSចល័តដាក់តាមឡានដឹកទាំងនោះ ឬ ម៉ូតូដែលបានដឹកមកអោយយើង
៣ ស្វែងរកអត្តសញ្ញាណរបស់ម្ចាស់ផលិតផល
ករណីលោកអ្នកទិញប៉ះផលិតផលក្លែងក្លាយដែលធ្វើអោយប៉ះពាល់ដល់សុខភាពលោកអ្នកអាចស្វែងរកម្ចាស់របស់ផលិតផលបានតាមរយើៈ
លេខគណនេយ្យទូទាត់ដែលមានឈ្មោះ
គណនីតាមបណ្តាញសង្គមនានា
តាមរយៈលេខទូរស័ព្ទ
តាមGoogle
វេបសាយរបស់ក្រសួងពាណិជ្ជកម្ម
បើករណីធ្ងន់ធ្ងរអាចសុំយោបល់ពីសមាគមគ្រឿងមស្អាងCCAព្រោះសមាគមនេះមានផ្ទុកទិន្នន័យអ្នករកស៊ីវិស័យនេះជាច្រើនផងដែរ
៤ ការស្វែងរកក្រុមហ៊ុននាំចូលគ្រឿងសម្អាង
ករណីបើលោកអ្នកទិញគ្រឿងសម្អាងឬឡេដែលមានម៉ាកត្រឹមត្រូវហើយប្រើទៅមានបញ្ហានោះលោកអ្នកអាចស្វែងរកព័ត៌មានក្រុមហ៊ុន ឬ អត្តសញ្ញាណក្រុមហ៊ុនបានតាមរយៈ៖
ឆែកតាមGoogle និង Google map
ឆែកតាមវេសាយរបស់ក្រសួងពាណិជ្ជកម្ម
ករណីខ្លះក៍អាចស្វែងរកអត្តសញ្ញាណក្រុមហ៊ុននោះបានតាមបណ្តាញសង្គមនានាដែរ
ករណីធ្ងន់ធ្ងរអាចសុំយោបល់ពីសមាគមគ្រឿងសម្អាង CCA លេខ097 320 8888
៥ បើសង្ស័យថាទិញប៉ះផលិតផលគ្រឿងសម្អាងដែលនាំអោយខូចសុខភាពលោកអ្នកគួស្វែងយល់អំពីវិធីសាស្រ្តខាងក្រោមនេះ
- រក្សាការសន្ទនាក្នុងឆាត ឬ ថតទុកនូវអ្វីដែលបានទិញលក់ និង ផេកដែលបានទិញជាដើម ជាពិសេសគឺត្រូវទុទាត់តាមគណនេយ្យធនាគារព្រោះមានឈ្មោះអាខោន
- ថតទុកនៅកញ្ចប់ដេលអ្នកដឹកបានផ្ញើមកទោះមាអសយដ្ឋានឬគ្មានក៍ដោយក៍វាជាភស្តុតាងមួយដែរ
- រក្សាលេខទំនាក់ទំនង,លេខទូរស័ព្ទ ដូចជា (លេខក្នុងផេក,លេខអ្នកលក់,លេខអ្នកវេលុយ,លេខអ្នកដឹកជាដើម។ល។)
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
នេះលេខអ្នកជំនាញនៅសមាគមគ្រឿងសម្អាង CCA 097 320 8888
៦ តើអង្គភាពណាខ្លះមានសមត្ថកិច្ចលើគ្រឿងសម្អាងក្លែងក្លាយ ឬ អត់ច្បាប់ទាំងនេះ?
បើកលោកអ្នកទិញប៉ះផលិតផលក្លែងក្លាយនាំអោយខូចសុខភាព ឬ សង្ស័យថាជាផលិតផលនោះក្លែងប្រភពជាដើម។ល។ទាំងនេះជាសមត្ថកិច្ចដែលទទួលខុសត្រូវ
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
-ករណីចាំបាច់ឬធ្ងន់ធ្ងរអាចទាក់ទងមកសមាគមគ្រឿងសម្អាង CCA បាន
អត្ថបទនេះចែករំលែកដោយ លោកតេងប៊ុនថុន ស្ថាបនិកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងហៅកាត់ថា CCA
|