| BY | pichey | / | 14-05-2026 | / | 8 |
សមាគមពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិករបស់ខ្លួនចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
សាយហ្គន៖ សមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថា cba បានដឹកនាំសមាជិករបស់ខ្លួនប្រមាណជិត 30 ក្រុមហ៊ុនដើម្បីចូលរួមតាំងពិពណ៌ពសណិជ្ជកម្មនៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ប្រទេសវៀតណាម ហៅកាត់ (SECC)
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មានការរៀបចំពិព័រណ៍ពាណិជ្ជកម្មមួយ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC)។ មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ Phú Mỹ Hưng ខណ្ឌទី ៧ ទីក្រុងហូជីមិញ។
ក្នុងឱកាសនោះដែរ ភាគីវៀតណាមបានអញ្ជើញសមាគមពាណិជ្ជកម្មកម្ពុជា (CBA) និងសមាជិករបស់ខ្លួន ដើម្បីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ និងជំនួបពាណិជ្ជកម្មនានា។ តាមប្រសាសន៍របស់លោក តេង ប៊ុនថុន បានឱ្យដឹងថា មានក្រុមហ៊ុនជាសមាជិករបស់សមាគមជាង ៣០ ក្រុមហ៊ុនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបានបន្តទៀតថា ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសវៀតណាមលើកនេះ គឺក្នុងគោលបំណងសំខាន់ៗចំនួន ៤ ចំណុច រួមមាន៖
១. ស្វែងរកព័ត៌មានពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។
២. សិក្សាពីរបៀបរៀបចំពិព័រណ៍ ការកៀរគរភ្ញៀវចូលរួម និងការវាយតម្លៃលើរំពឹងទុកនៃលទ្ធផល។
៣. បង្កើតទំនាក់ទំនងជាមួយអ្នកចូលរួម និងសហគ្រិនខ្មែរ ដើម្បីស្វែងរកចំណុចខ្វះខាត និងចែករំលែកបទពិសោធន៍ជួយគ្នាទៅវិញទៅមកក្នុងវិស័យនេះ។
៤. ស្វែងយល់បន្ថែមនូវមធ្យោបាយដឹកជញ្ជូនថ្មីៗ អ្នកផ្គត់ផ្គង់ថ្មី និងទំនើបកម្មនៃអាជីវកម្មបែបថ្មី។
|