ចំណុចនេះសំខាន់ណាស់សម្រាប់វិស័យគ្រឿងសម្អាង។ ច្បាប់ហាមដាច់ខាតនូវ៖
ការប្រើពាក្យពេចន៍លើសពីការពិត (ឧទាហរណ៍៖ "សភ្លាមៗក្នុង ១នាទី" ឬ "ព្យាបាលជំងឺមហារីកស្បែក")។
ការបន្លំរូបភាព "មុន និង ក្រោយ" (Before & After) ដែលមិនមែនជាការពិត។
ការលាក់បាំងគុណវិបត្តិ ឬសារធាតុគ្រោះថ្នាក់ដែលមានក្នុងផលិតផល។
ករណីលោកអ្នកទទួលរងនូវការរំលោភនូវសិទ្ធិអ្នកប្រើប្រាស់ ទាំងនេះជាស្ថាប័នដែលអាចជួយលោកអ្នក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប. - CCF)៖ នៃក្រសួងពាណិជ្ជកម្ម។
ក្រសួងសុខាភិបាល៖ ក្នុងករណីប៉ះពាល់ដល់សុខភាពដោយសារថ្នាំពេទ្យ ឬគ្រឿងសម្អាង។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
សមាគម ស៣ លេខ 097 320 8888
ទាំងនេះជាទោសទណ្ឌសម្រាប់អាជីវករខិលខូចដែលព្យាយាមរំលោភសិទ្ធិអ្នកប្រើប្រាស់តាមរូបភាពផ្សាយបំភ្លៃ បំភ្លើសការពិត
ជនណាដែលបំពានច្បាប់នេះ អាចប្រឈមនឹង៖
ការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ។
ការដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មជាស្ថាពរ។
ការជាប់ពន្ធនាគារ ក្នុងករណីទំនិញនោះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកដទៃ។
សរុបមក "ការដឹងពីច្បាប់ គឺជាការការពារខ្លួនឯង"។ កុំនៅស្ងៀមនៅពេលអ្នកត្រូវបានគេបោកប្រាស់។ ការប្តឹងតវ៉ារបស់អ្នក មិនត្រឹមតែការពារខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះពលរដ្ឋដទៃទៀតពីគ្រោះថ្នាក់នៃផលិតផលក្លែងក្លាយផងដែរ។
(បើលោកអ្នកទិញផលិតផលមកខុសនូវអ្វីដែលអ្នកលក់បានផ្សាយធានាអះអាងលោកអ្នកគួតវ៉ា សុំការបកស្រាយ រកការពិត និង រកយុត្តិធម៌)
ចំពោះចំណោទបញ្ហាលើច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ការផ្តល់ដំណោះស្រាយ និង វិធីការពារអង្គភាពយើងខ្ញុំសូមលើកយកមកបកស្រាយនៅពេលក្រោយ
អត្ថបទនេះចែករំលែកដោយ លោកតេង ប៊ុនថុន ស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ហៅកាត់ថា ស៣ ឬ AJNE