គ្រឿងសម្អាងនាំចូលម្ចាស់ប្រេនថ្មីៗ ,ប្រេនផ្តាច់មុខ គួស្វែងយល់អ្វីខ្លះ?
គ្រឿងសម្អាងនាំចូលថ្មីៗត្រូវស្វែងយល់អំពីតម្រូវការទីផ្សារ ការប្រកួតប្រជែង ផ្លូវច្បាប់ គុណភាព ជាពិសេសអតិថិជនអ្នកប្រើប្រាស់តើទំនោរបស់គាត់ទៅលើម៉ាកថ្មីឬទេ?ប្រេនថ្មីនោះវាល្បីនៅលើឆាកអន្តរជាតិ ឬ ប្រទេសល្បីៗទេ បើជាម៉ាកថ្មីទើបបង្កើតតែម្តងគឺត្រូវចំណាយច្រើនដើម្បីធ្វើទីផ្សារយ៉ាងណាអោយម៉ាកនោះគេស្គាល់។
ចំណែកឯប្រេនផ្តាច់មុខវិញមិនសូវជាខុសអំពីប្រេនថ្មីទេ អ្វីជាពិសេសគឺជាប្រេនដែលបានផ្តាច់មុខពីបរទេស ដែលម៉ាកល្បីល្បាញស្រាប់គឺធ្វើទីផ្សារទៅឆាប់ដើរ គេឆាប់ស្គាល់ និង គេឆាប់ជឿជាក់។
អ្វីគួដឹងទៀតនោះគឺផ្លូវច្បាប់ នានាទាក់ទងប្រវេទអំពីក្រសួងសុខាភិបាល កម្មសិទ្ធិបញ្ញាឡូហ្គោ ច្បាប់ដែលតម្រូវអំពីក្រសួងពាណិជ្ជកម្ម ពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ដែលគេតម្រូវអោយបកប្រែ ដាក់ប្រភពអោយច្បាស់លាស់ជាដើម។ល។
ថ្ងៃទី ៖ 09-05-2026, ដោយ Admin | 285 Views
|
មិននឹកស្មានថា ញាំផ្លែសំរងរាល់ថ្ងៃមានប្រយោជន៍ខ្លាំងចំពោះសុខភាពដល់ម្លឹងសោះ
សំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីដើមឈើព្រៃដ៏ធំមួយ ហើយត្រូវបានប្រជាជនខ្មែរនិយមទទួលទានវាជាចំណីលាយគ្រឿងភេសជ្ជៈសម្រាប់ទទួលទាន ដោយការត្រាំទឹកឱ្យរីកជាមុនសិន ជាពិសេសគឺលាយជាមួយគ្រាប់ជីរតែម្តង។ មនុស្សភាគច្រើនដឹងត្រឹមថា វាមានគុណតម្លៃពិសេសធ្វើជាថ្នាំត្រជាក់សម្រួលសុខភាពរាងកាយ តែប៉ុណ្ណោះ តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការទទួលទានផ្លែសំរងជាប្រចាំ ក៏ត្រូវបានគេដឹងអាចកបនឹងជំងឺជាច្រើនមុខផងដែរ។
ថ្ងៃទី ៖ 29-03-2020, ដោយ bongvy | 1834 Views
|
វិធីការការពាជម្ងឺវីរុសកូរ៉ូណា ( Covid-19)
ជម្ងឺវីរុសកូរ៉ូណាដែលហៅថាCovid-19 យើងមិនអាចបញ្ឈប់ដោយភាពភ័យខ្លាចនោះទេ តែយើងអាចកំចាត់ជម្ងឺcovid-19បានដោយភាពឆ្លាតវៃបាន។ ជម្ងឺវីរុសកូរ៉ូណាមិនបង្ហាញរោគសញ្ញាដូចជម្ងឺផ្ដាសាយធម្មតានោះទេ ដែលហ៊ាសំបោ ឬ ក្អកស្លេះ តែផ្ទុយមកវិញអ្នកជម្ងឺមានអាការៈក្អកស្ងួត នេះជារោគសញ្ញាដំបូងដែលយើងគួរកត់សម្គាល់។
ថ្ងៃទី ៖ 10-03-2020, ដោយ Bongvy | 2583 Views
|
|
|
តើធ្វើរបៀបណាទើបអាចដឹងថា ចំណីអាហារដែលយើងបរិភោគមានគុណភាព?
ផលិតផលចំណីអាហារវេចខ្ចប់ក្នុងស្រុកជាច្រើនដែលចរាចរនៅលើទីផ្សាររបស់យើងមិនប្រាកដថាជាផលិតផលដែលត្រូវបានផលិតប្រកបដោយគុណភាពនោះទេ។ ផលិតផលខ្លះអាចជាផលិតផលដែលផលិតដោយមិនបានអនុវត្តតាមស្តង់ដារបច្ចេកទេស ឬគុណភាពឲ្យបានត្រឹមត្រូវតាមច្បាប់ឡើយ។
ថ្ងៃទី ៖ 30-10-2019, ដោយ Bongvy | 1187 Views
|
ផលប៉ះពាល់សុខភាពចំពោះការផឹកភេសជ្ជៈប៉ូវកម្លាំងជារៀងរាល់ថ្ងៃ
បច្ចុប្បន្ននេះហាក់មានការពេញនិយមក្នុងការប្រើប្រាស់ ភេសជ្ជៈប៉ូវកម្លាំងប្រភេទគ្រឿងកំប៉ុង និងកញ្ចប់នានា។ ចំពោះអ្នកដែលចូលចិត្តផឹកភេសជ្ជៈកំប៉ុងឬកញ្ចប់ផ្សេងៗ ពួកប្រើប្រាស់ហាក់មិនបានដឹងអំពីកំរិតនៃផលប៉ះពាល់ដល់សុខភាពរបស់ខ្លួននោះឡើយ។
ថ្ងៃទី ៖ 02-10-2019, ដោយ Bongvy | 1508 Views
|
|
|
|
|
ការពិតពីជំងឺមហារីកមាត់ស្បូន និងការ ការពារដែលយើងចាំបាច់ត្រូវតែយល់ដឹង !!
នៅឆ្នាំ 2018 ស្ត្រីប្រហែល 311.000 នាក់ ទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺមហារីកមាត់ស្បូន។ ជាង 85% នៃការស្លាប់ទាំងនេះកើតមាននៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។
ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងនៃការស្លាប់នៃជំងឺមហារីកក្នុងចំណោមស្ត្រីនៅក្នុងប្រទេសកម្ពុជា។ ស្ត្រីប្រមាណជា 1500 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកមាត់ស្បូនហើយយ៉ាងហោចណាស់មានស្ត្រីចំនួន 900 នាក់បានស្លាប់ដោយជំងឺនេះជារៀងរាល់ឆ្នាំ។
ថ្ងៃទី ៖ 27-06-2019, ដោយ Bongvy | 1145 Views
|
|
|
សារៈសំខាន់នៃ ការពិនិត្យអេកូផ្ទៃពោះ!
ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។
ថ្ងៃទី ៖ 14-06-2019, ដោយ Bongvy | 1230 Views
|
|
|
ក្រសួងសុខាភិបាលប្រកាសឲ្យប្រុងប្រយ័ត្នការផ្ទុះឡើងនូវជំងឺគ្រុនឈាម!!
លោកវេជ្ជបណ្ឌិត គ្រប់គ្រងជំងឺគ្រុនឈាមនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងរោគរាតត្បាត បានមានប្រសាសន៍ថាមានករណីជំងឺគ្រុនឈាមជាង ១,០០០ ករណីដែលត្រូវបានគេរាយការណ៍ក្នុងឆ្នាំនេះ មានចំនួនស្រដៀងគ្នានឹងរបាយការណ៍កាលពីឆ្នាំមុនដែរ។
ថ្ងៃទី ៖ 06-06-2019, ដោយ Bongvy | 1368 Views
|
យល់ដឹងពីគ្រោះថ្នាក់នៃថ្នាំឈុត រឺថ្នាំផ្សំ
ជាថ្នាំដែលគេផ្សំមានច្រើនមុខជាមួយគ្នា មួយលេប រួចខ្ចប់ ច្រកលក់ដោយគោលបំណងរបស់គេដើម្បីបំបាត់អាការៈ ឈឺសន្លាក់ ឈឺសរសៃ ឈឺសាច់ដុំ ផ្ដាសាយ រាគចុះក្អូត ជាដើមដោយមិនមានឆ្លងកាត់ការពិគ្រោះឡើយ ។
ថ្ងៃទី ៖ 04-06-2019, ដោយ Bongvy | 1215 Views
|
យល់ដឹងពីគ្រោះថ្នាក់នៃថ្នាំឈុត រឺថ្នាំផ្សំ
ជាថ្នាំដែលគេផ្សំមានច្រើនមុខជាមួយគ្នា មួយលេប រួចខ្ចប់ ច្រកលក់ដោយគោលបំណងរបស់គេដើម្បីបំបាត់អាការៈ ឈឺសន្លាក់ ឈឺសរសៃ ឈឺសាច់ដុំ ផ្ដាសាយ រាគចុះក្អូត ជាដើមដោយមិនមានឆ្លងកាត់ការពិគ្រោះឡើយ ។
ថ្ងៃទី ៖ 04-06-2019, ដោយ Bongvy | 790 Views
|
អាជ្ញាធរបារាំងហាមមិនឱ្យក្មេងៗ និងស្ត្រីមានផ្ទៃពោះ ប្រើថ្នាំ Smecta ទេដោយសារតែ…
Smecta គឺជាប្រភេទថ្នាំម្សៅលាយទឹក ប្រឆាំងអាការៈរាករូស ឈឺពោះវៀន យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែអាជ្ញាធរសុខាភិបាលបារាំង ចេញសេចក្ដីណែនាំ ហាមមិនឱ្យក្មេងក្រោមអាយុពីរឆ្នាំ និងស្រ្តីមានផ្ទៃពោះទទួលទាននោះទេ។ មូលហេតុ គឺដោយសារគេឃើញមានជាតិសំណរនៅក្នុងថ្នាំនេះ ហើយអាចធ្វើឱ្យទារកតូចៗ និងស្ត្រីមានផ្ទៃពោះពុលបាន ប៉ុន្តែសម្រាប់កុមារអាយុ ២ឆ្នាំឡើង និងមនុស្សពេញវ័យ អាចបន្តប្រើប្រាស់បានជាធម្មតា។ថ្នាំស្មិចតា ថ្នាំប្រឆាំងនឹងការរាករូស ដែលមានប្រើច្រើន និងយ៉ាងទូលំទូលាយ នៅប្រទេសបារាំង ក៏ដូចជានៅប្រទេសកម្ពុជាដែរ។ ប៉ុន្តែកាលពីដើមខែមីនាកន្លងទៅថ្មីៗនេះ ភ្នាក់ងារសុខាភិបាលបារាំង បានចេញសេចក្តីណែនាំមិនឱ្យឪពុកម្តាយផ្តល់ថ្នាំ Smecta ដល់ទារកអាយុក្រោម២ឆ្នាំប្រើទេ។ ចំណែកស្ត្រីមានផ្ទៃពោះ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដែរ។
ថ្ងៃទី ៖ 26-05-2019, ដោយ Bongvy | 1126 Views
|
គ្រប់ផលិតឪសថដែលលក់តាមប្រព័ន្ធ Onlineមិនមែនសុទ្ធតែផលិតផលស្របច្បាប់នោះទេ!
សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាននូវគណនីហ្វេស ប៊ុកដែលលមានឈ្មោះ Beautiful Products Original ដែលកំពុងនាំចូល លក់និងចែកចាយតាមបណ្ដាញសង្គមហ្វេស ប៊ុកនូវផលិតផលឪសថបំប៉នសុខភាពជាច្រើនមុខដែលគ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលដូចជា៖ Max Beautiful Plus, Max beautiful & up ,AB SLIM និងផលិតផឪសថបំប៉នសុខភាពជាច្រើនមុខទៀតហើយក្រសួងសុខាភិបាលព្រមទាំងបញ្ឈប់ការនាំចូលល លក់និងចែកចាយ ហើយក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានដឹងនូវបញ្ហាទាំងអស់នេះ។
ថ្ងៃទី ៖ 21-05-2019, ដោយ Bongvy | 856 Views
|
|
|
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានហាមឃាត់លក់ឱសថឈ្មោះ Nasacort Allergy 24 HR ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល
ភ្នំពេញ៖ក្រសូងសុខាភិបាលបានចេញប្រកាសហាមឃាត់ចេញប្រកាសព័ត៌តាមរយៈហ្វេសប៊ុកផេក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសំអាងបានធ្វើការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ PharmaDoctorកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ Nasacort Allergy 24 HR ដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងស្ថាប័នមានសមត្ថកិច្ច។ទន្ទឹមនិងនោះ ក្រសួងបានសំណូមពរសូមជួយផ្សព្វផ្សាយបន្តអោយបានទូលំទូលាយផងដើម្បីជាដំណឹងជួនដល់សាធារណៈជនទាំងអស់ជៀសវាងការទិញយកមកប្រើប្រាស់ខ្លាចប៉ះពាល់សុខភាពឬមានបញ្ហាដល់សុខភាព៕
ថ្ងៃទី ៖ 02-05-2019, ដោយ Bongvy | 879 Views
|
|
|
ចង់បានស្បែកស្អាត តើគួរញាំអ្វី?
ដើម្បីរក្សាសំរស់ស្បែកបានល្អ យើងខ្ញុំសូមណែនាំផ្លែឈើ5ប្រភេទ អាចជួយថែបំប៉នស្បែកអោយកាន់តែមានភាពស្រស់ថ្លានិងក្មេងជាងវ័យពីខាងក្នុង។
ថ្ងៃទី ៖ 28-03-2019, ដោយ Bongvy | 1300 Views
|
|
|
|
|
ស្លឹកអំពិល” សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម និង គ្រុនក្ដៅ
១. ព្យាបាលជំងឺទឹកនោមផ្អែម
ស្លឹកអំពិល មានផ្ទុកសមាសធាតុដែលអាចជួយបង្កើនមុខងារ និងដំណើរការនៃថ្លើម។ អ្នកដែលទទួលរងជំងឺទឹកនោមផ្អែម ឬកំពុងជួបប្រទះបញ្ហានៃកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់អាចប្រើប្រាស់ស្លឹកអំពិលដើម្បីបង្កើនកម្រិតអាំងស៊ុយលីននៅក្នុងរាងកាយ។ លើសពីនេះទៅទៀត ស្លឹកអំពិល ក៏អាចជួយបង្កើនការផលិតទឹកប្រមាត់នៅក្នងឈាម ដូច្នេះអ្នកនឹងអាចជៀសផុតពីជំងឺខាន់លឿន។
២. ព្យាបាលក្អកស្ងួត
សម្រាប់ព្យាបាលជំងឺក្អកស្ងួត អ្នកអាចប្រើប្រាស់ស្លឹកអំពិល និងស្លឹកជី sage (ជីម៉្យាងដែលស្រដៀងនឹង ជីអង្កាម តែមានទងវែងជាង ហើយអាចរកទិញបាននៅផ្សារទំនើប)។ អ្វីដែលអ្នកត្រូវធ្វើ គឺ យកស្លឹកអំពិល និងស្លឹកជី sage ចំនួន កន្លះក្ដាប់ដៃ ដាំឱ្យពុះជាមួយទឹកធម្មតាចំនួន ៤ ពែង។ បន្តដាំរហូតដល់សល់ទឹកត្រឹម ១ ពែង សឹមស្រងយកកាកស្លឹកអំពិលចេញ។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
ថ្ងៃទី ៖ 22-01-2019, ដោយ BongBros | 1265 Views
|
អត្ថប្រយោជន៍របស់ “តែជីអង្កាម” អាចជួយដល់សុខភាព...!
តែជីអង្កាម គឺមានរសជាតិឆ្ងាញ់ ប៉ុន្តែនេះមិនមែនជាមូលហេតុតែម្យ៉ាងដែលអ្នកគួរចាប់ផ្ដើមទទួលទានតែជីអង្កាមជាប្រចាំឡើយ។ ក៏ព្រោះតែ តាមពិតទៅតែជីអង្កាមអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយ!
ថ្ងៃទី ៖ 17-01-2019, ដោយ BongBros | 1307 Views
|
|
|
|
|
ហេតុអ្វីអ្នកជំងឺដំបៅក្រពះពោះវៀនជាមិនដាច់...!
ជំងឺដំបៅក្រពះពោះវៀនមានពីរប្រភេទ ដែលមួយប្រភេទគឺជាការកើតដំបៅនៅពោះវៀនតូចត្រង់ផ្នែកខាងលើគេ និងមួយទៀតគឺដំបៅនៅក្រពះតែម្តង ដែលស្ថិតនៅខាងលើគេដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺដំបៅក្រពះពោះវៀន តែងតែកើតមានជាញឹកញាប់លើប្រជាជនខ្មែរយើង ហើយក៏ព្យាបាលមិនងាយជាដែរ ព្រោះតែពួកគេកំពុងតែមានកត្តាប្រឈមមុខទាំងបីនេះជាប់ខ្លួន៖
ថ្ងៃទី ៖ 14-01-2019, ដោយ BongBros | 1931 Views
|
អត្ថប្រយោជន៍របស់ ទឹកឃ្មុំជួយសុខភាព
ទឹកឃ្មុំ គឺជាឱសថមួយ ដែលគេអាចប្រើប្រាស់បានច្រើនវិធី និងច្រើនយ៉ាងណាស់សម្រាប់ជំនួយដល់សុខភាព ការពារ និងព្យាបាលជំងឺផ្សេងៗ រួមទាំងជួយដល់បញ្ហារូបសម្រស់ផងដែរ ដែលអ្នកគួរតែមានទឹកឃ្មុំ ជាប្រចាំនៅក្នុងផ្ទះ។
ក្រៅពីវិធីប្រើប្រាស់ទឹកឃ្មុំ តាមបែបធម្មជាតិជាច្រើនយ៉ាងនោះ អ្នកក៏អាចទទួលបានប្រយោជន៍ចំពោះសុខភាព ជាច្រើនមុខផងដែរ ដោយគ្រាន់តែទទួលទានទឹកឃ្មុំ លាយជាមួយនឹងទឹកក្តោឧណ្ហៗមួយកែវ ដែលគេបានរកឃើញថា អាចជួយដល់បញ្ហាផ្លូវដង្ហើម ពង្រឹងសុខភាពបេះដូង សរសៃឈាម ជំនួយដល់ការរំលាយអាហារ ធ្វើឱ្យប្រព័ន្ធការពាររាងកាយ ព្រមទាំងជួយដល់សុខភាពជាច្រើនទៀត។
ថ្ងៃទី ៖ 11-01-2019, ដោយ BongBros | 2057 Views
|
អាហារដែលអាចជួយដោះស្រាយបញ្ហាអាការក្តៅពោះ ឬក្រហាយក្រពះ....!
មនុស្សមិនតិចទេដែលធ្លាប់មានបទពិសោធន៍កើតមានអាការចេះតែក្តៅក្នុងពោះ ឬក្រហាយក្រពះជាដើម ដោយសារក្រពះរងការរលាក ឬមានសភាពក្រហល់ក្រហាយផ្សេងៗដោយសារប្រព័ន្ធរំលាយអាហារធ្វើការលឿនពេក ឬប្រព័ន្ធរំលាយអាហារធ្វើការធ្ងន់ និងពិបាកធ្វើការរំលាយអាហារ ដែលជាហេតុធ្វើឱ្យក្រពះឡើងកម្តៅខ្លាំងផងដែរ។
ថ្ងៃទី ៖ 11-01-2019, ដោយ BongBros | 924 Views
|