ចំណុចសំខាន់ៗនៃទោសទណ្ឌក្នុងច្បាប់កិច្ចការពារអ្នកប្រើប្រាស់៖
-
ការផាកពិន័យជាប្រាក់៖ អាជីវករអាចរងការពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះអំពើល្មើស ចំពោះការផ្តល់ព័ត៌មានមិនពិត ឬការបោកបញ្ឆោតអ្នកប្រើប្រាស់។
-
ទោសទណ្ឌព្រហ្មទណ្ឌ៖ ការលក់ទំនិញដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬសុខភាព ដែលផ្ទុយពីបទប្បញ្ញត្តិស្តីពីគុណភាព និងសុវត្ថិភាព អាចឈានដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។
-
វិធានការរដ្ឋបាល៖ ក្រៅពីទោសព្រហ្មទណ្ឌ អាជ្ញាធរមានសមត្ថកិច្ចអាចអនុវត្តវិធានការដកហូតទំនិញ បិទអាជីវកម្ម ឬផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន។
-
កាតព្វកិច្ចចំពោះអាជីវករ៖ អាជីវករត្រូវយល់ដឹងឱ្យច្បាស់ពីច្បាប់នេះ ដើម្បីចៀសវាងការរងពិន័យ ឬទោសទណ្ឌ។
ច្បាប់នេះមានគោលបំណងលើកកម្ពស់សុចរិតភាពក្នុងពាណិជ្ជកម្ម និងការពារសិទ្ធិស្របច្បាប់របស់អ្នកប្រើប្រាស់។
ដំណោះស្រាយ
+ បើលោកអ្នកសង្ស័យថាខ្លួនចាញ់បោកការផ្សព្វផ្សាយបំផ្លើសរបស់កអ្នកលក់ផលិតផលគ្រឿងសម្អាងលោកអ្នកអាចស្វែងរកអង្គភាពទាំងនេះដឹម្បីជួយរកដំណោះស្រាយ
- លោកអ្នកត្រូវរក្សាការសន្ទនាក្នុងឆាតពេលទិញកុំអោយបាន ឬ ថតទុកនូវអ្វីដែលបានទិញលក់ និង ផេកដែលបានទិញជាដើម ជាពិសេសគឺត្រូវទុទាត់តាមគណនេយ្យធនាគារព្រោះមានឈ្មោះអាខោន
- ថតទុកនៅកញ្ចប់ដេលអ្នកដឹកបានផ្ញើមកទោះមាអសយដ្ឋានឬគ្មានក៍ដោយក៍វាជាភស្តុតាងមួយដែរ
- រក្សាលេខទំនាក់ទំនង,លេខទូរស័ព្ទ ដូចជា (លេខក្នុងផេក,លេខអ្នកលក់,លេខអ្នកវេលុយ,លេខអ្នកដឹកជាដើម។ល។)
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
នេះលេខអ្នកជំនាញនៅសមាគមAJNE 097 320 8888
អត្ថបទនេះចែករំលែកដោយ លោកតេង ប៊ុនថុន ស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមស៣ AJNE