| BY | Heach | / | 14-05-2026 | / | 100 |
សមាគមពាណិជ្ជកម្មកម្ពុជាដឹកនាំសមាជិករបស់ខ្លួនចូលរួមតាំងពិព័រណ៍នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម។
សាយហ្គន៖ សមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថា cba បានដឹកនាំសមាជិករបស់ខ្លួនប្រមាណជិត 30 ក្រុមហ៊ុនដើម្បីចូលរួមតាំងពិពណ៌ពាណិជ្ជកម្មនៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ប្រទេសវៀតណាម ហៅកាត់ (SECC)
នៅថ្ងៃទី14 ខែឧសភា ឆ្នាំ2026 នៅទីទីក្រុងហូជីមិញ ប្រទេសវៀតណាម មានការតាំងពិពណ៌ពាណិជ្ជកម្មដែលធ្វេីនៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ប្រទេសវៀតណាម ហៅកាត់ (SECC) មាន អាសយដ្ឋាន
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ដែលមានទីតាំងនៅសង្កាត់ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិនៃតំបន់ទីក្រុង Phú Mỹ Hưng ក្នុងតំបន់ទី 7 ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
នៅក្នុងការតាំងពិព័រណ៍នេះដែរភាគីខាងប្រទេសវៀតណាមបានអញ្ជើញខាងសមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថា cba និងសមាជិករបស់ខ្លួនដើម្បីចូលរួមតាំងពិព័រណ៍និងជំនួបពាណិជ្ជកម្មនានា។
នៅក្នុងការចូលរួមនោះយើងសង្កេតឃើញមានសមាជិករបស់សមាគមពាណិជ្ជកម្មកម្ពុជាង 30 ក្រុមហ៊ុនចូលរួម នេះបេីយោងតាមសំដីរបស់លោកតេង ប៊ុនថុន លោកបានបន្តទៀតថា
ការចូលរួមតាំងពិពណ៌ពាណិជ្ជកម្មនៅប្រទេសវៀតណាម
លេីកនេះ ខ្ញុំចូលរួមក្នុងគោលបំណង ៤ ចំណុច គឺ៖
១ ស្វែងរកព័ត៌មានពាណិជ្ជកម្ម ដេីម្បីសហការ
២ អង្កេតមេីលរបៀបដឹកនាំពិពណ៌ ការអញ្ជេីញភ្ញៀវចូលរួម និង ការរំពឹងលទ្ធល
៣ ទំនាក់ទំនងអ្នកចូលរួម ព្រមទាំងសហគ្រិនខ្មែរដេីម្បីស្វែងរកចំណុចខ្វះខាតដែលគ្រោងចែករំលែក ជួយគ្នាក្នុងវិស័យនេះ
៤ ស្វែងយល់បន្ថែមនូវមធ្យោបាយ ដឹកជញ្ជូនថ្មី អ្នកផ្គត់ផ្គង់ថ្មី និង ទំនេីបកម្ម អាជីវកម្មបែបថ្មី។
|