លោកបានបង្ហើបទៀតថាក្នុងកម្មវិធីនោះ លោកនឹងលើកយកប្រធានបទសំខាន់ៗជាច្រើនទាក់ទងនឹងដំណាក់កាលមុនបើកក្រុមហ៊ុន, ពេលបើកដំណើរការ និង ក្រោយពេលបិត
- មុនបើករកស៊ីតើអាជីវករត្រូវដឹងអ្វីខ្លះ ត្រូវដោះស្រាយយ៉ាងណា?
- ពេលដំណើរការ អ្វីខ្លះដែលត្រូវជួប ត្រូវធ្វើយ៉ាងណា? ដោះស្រាយរបៀបណា?
- ពេលបិត ត្រូវជួបបញ្ហាអ្វីខ្លះ? ហើយត្រូវដោះស្រាយយ៉ាងណា?
- តើក្រុមហ៊ុនលោកអ្នកដំណើរការដល់ពេលនេះជួបបញ្ហាអ្វីខ្លះ? បញ្ហាខាងក្នុងក្រុមហ៊ុន បញ្ហាជាមួយអាជ្ញាធរ បញ្ហាជាមួយគូប្រជែង? តើពេលជួបបញ្ហាត្រូវរកអ្នកណាអោយជួយ? ជួយជាយោបល់? ជួយជាដំណោះស្រាយ? ជួយរបៀបធ្វើ? ជួយស្រោចស្រង់? ឬជួយមើល?
គូសបញ្ជាក់ថា លោកបណ្ឌិត តេង ប៊ុនថុន គឺជាបុគ្គលមួយរូបដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យច្បាប់ ការគ្រប់គ្រង និងធុរកិច្ច។ លោកក៏ជាស្ថាបនិកនៃ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ,ការិយាល័យមេធាវី ប៊ីធី,សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង និងអង្គភាពសារព័ត៌មាន ឌីប៊ីធី ផងដែរ។
តាមរយៈកម្មវិធីនេះ រំពឹងថា នឹងផ្តល់ជាចំណេះដឹង និងបទពិសោធន៍មានតម្លៃដល់ម្ចាស់អាជីវកម្ម និងធុរជនកម្ពុជា ក្នុងការបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យ និងធ្វើឱ្យអាជីវកម្មមានភាពរឹងមាំ និងនិរន្តរភាពក្នុងបរិបទប្រកួតប្រជែងបច្ចុប្បន្ន សូមអរគុណ។