-
ឧទាហរណ៍៖ ក្រុមហ៊ុន "ACB.Co., Ltd" មានសេរ៉ូមមុខមួយប្រភេទដែលល្បីខ្លាំង។ ស្រាប់តែម្ចាស់ប្រេនឃើញមានគណនី TikTok មួយលក់សេរ៉ូមរូបរាងដូចគ្នាបេះបិទ តែតម្លៃថោកជាងពាក់កណ្តាល។ ក្រោយម្ចាស់ប្រេនក៏បានបញ្ជាទិញសេរ៉ូមនោះ រួចយកទៅពិនិត្យឃើញថាសារធាតុខាងក្នុងគឺខុសគ្នា។ គាត់បានដាក់ពាក្យបណ្ដឹងទៅ គ.ប.ផ.ក។ សមត្ថកិច្ចបានចុះឆែកឆេរទីតាំងស្តុកទំនិញនោះ រកឃើញទំនិញក្លែងក្លាយរាប់ពាន់ដប។ ម្ចាស់ទីតាំងត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ហើយម្ចាស់ប្រេនបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៥០,០០០ ដុល្លារ ចំពោះការធ្វើឱ្យខូចឈ្មោះប្រេនរបស់គាត់។
៣. អង្គច្បាប់
ម្ចាស់ប្រេនមានអាវុធគតិយុត្តិសំខាន់ៗដូចជា៖
-
ច្បាប់ស្តីពីម៉ាក នាមពាណិជ្ជកម្ម និងអំពើនៃជម្រួតមិនស្មោះត្រង់៖ ផ្តល់សិទ្ធិផ្តាច់មុខដល់ម្ចាស់ម៉ាកដែលបានចុះបញ្ជី។ អ្នកដែលយកម៉ាកគេទៅប្រើដោយគ្មានការអនុញ្ញាត ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ពី ១លាន ដល់ ២០លានរៀល ឬជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ។
-
ច្បាប់ស្តីពីការគ្រប់គ្រងឱសថ (សម្រាប់គ្រឿងសម្អាង)៖ បញ្ញត្តិថាការផលិតទំនិញក្លែងក្លាយដែលប៉ះពាល់សុខភាព គឺជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។
-
ក្រមព្រហ្មទណ្ឌ៖ ចែងអំពីបទល្មើសនៃការបន្លំទំនិញនិងការលក់ទំនិញដែលដឹងថាជាទំនិញក្លែងក្លាយ។
៣. សេចក្ដីសន្និដ្ឋាន
ម្ចាស់ប្រេនមិនត្រូវនៅស្ងៀម ឬត្រឹមតែឡាយ (Live) ជេរប្រមាថជនខិលខូចនោះឡើយ។ វិធានការដែលល្អបំផុតគឺ "ប្រើប្រាស់យន្តការច្បាប់"។ ការចុះបញ្ជីម៉ាកសញ្ញាត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម គឺជាគ្រឹះដំបូងបំផុតដែលម្ចាស់ប្រេនគ្រប់រូបត្រូវធ្វើ ដើម្បីមានសិទ្ធិពេញលេញក្នុងការប្តឹងផ្តល់ និងការពារអាជីវកម្មរបស់ខ្លួនពីក្រុមជនខិលខូច។