ព័ត៌មានលម្អិតនៃប្លង់៖
- លេខប្លង់ៈ ភព ០២៨៥
- លេខក្បាលដីសហកម្មសិទ្ធិៈ ១៣២
- អាគារសហកម្មសិទ្ធិឈ្មោះ ឌី ខេសល រ៉ូយ៉ាល់
- ទីតាំងខុនដូរ៖ ស្ថិតនៅភូមិ៣ ឃុំ/សង្កាត់ បឹងកេងកងទី១ ស្រុក/ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
👉ប្លង់ខាងលើនេះនាងខ្ញុំបានជ្រុះបាត់ ក្នុងអំឡុងពេលដែលនាងខ្ញុំចេញពី ផ្សារទំនើប AEON1 តាមបណ្តោយផ្លូវសម្តេចសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង ឆ្លងកាត់មកទីកន្លែងស្នាក់នៅ អាគារ ឌីខេសលរ៉ូយ៉ាល់ ផ្លូវ ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនណាប្រទះឃើញ ឬ រើសបាន ឬ ដឹងព័ត៌មានអំពីឯកសារខាងលើនេះ សូមមេត្តាជួយទំនាក់ទំនងមកនាងខ្ញុំតាមរយៈលេខទូរស័ព្ទ៖
📞095 602 458
📞096 702 0144
👉បញ្ជាក់៖ ក្នុងនាមជាទឹកចិត្តថ្លែងអំណរគុណ នាងខ្ញុំនឹងមាន ជូនជាសារគុណ ចំនួន $350 យ៉ាងសមរម្យចំពោះបងប្អូនដែលរើសបាន ហើយប្រគល់ឯកសារនេះត្រឡប់មកវិញ។ នាងខ្ញុំសូមធ្វើការប្រកាសនេះ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ នីតិវិធីស្នើសុំធ្វើប្លង់ឡើងវិញ តាមផ្លូវច្បាប់។
សូមបងប្អូនជូនចែករំលែកម្នាក់មួយផង ដើម្បីឱ្យម្ចាស់ទទួលបានឯកសារវិញ។ សូមអរគុណទុកជាមុននូវសប្បុរសធម៌របស់បងប្អន🙏