(ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់)
មាត្រា១០._អំពើមិនសុចរិតទាក់ទងនឹងទំនិញ
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈជា ការបំភាន់ឬបោកបញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ដំណើរការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ ក្រឹតខ្នាត ស្តង់ដា ឫគុណភាពនៃទំនិញឡើយ។
(ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ)
មាត្រា១១._ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារមានកាតព្វកិច្ចជាចម្បងដូចខាងក្រោម៖
- ត្រូវធានាថាម្ហូបអាហារមានសុវត្ថិភាព គុណភាព និងភាពសមស្របសម្រាប់មនុស្សបរិភោគ ស្របតាម លក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ
- ត្រូវដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារនៅពេលដែលកើតមាននៅក្នុងអាជីវកម្មរបស់ខ្លួន
- ត្រូវជូនដំណឹងជាបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើត ឡើងចំពោះម្ហូបអាហារ
- ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងការអនុវត្តវិធានការដើម្បី ជៀសវាង ឬកាត់បន្ថយហានិភ័យដែលបានបង្កដោយផលិតផលនៃអាជីវកម្មម្ហូបអាហារដែលពាក់ព័ន្ធ ព្រមទាំង ការអង្កេតដាន ការប្រមូលម្ហូបអាហារមកវិញ និងការដកហូតម្ហូបអាហារ។