នៅក្នុងកិច្ចពិភាក្សានោះគឺផ្តោតទៅលើប្រធានបទចំនួន៣សំខាន់ៗ រួមមាន៖
ទី១ ការរៀបចំសិក្ខាសាលាក្រោមប្រធានបទ «យល់ដឹងផ្លូវច្បាប់ និង ដំណោះស្រាយហិរញ្ញវត្ថុ លើវិស័យគ្រឿងសម្អាង» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ ហានិភ័យ និងដំណោះស្រាយហិរញ្ញវត្ថុទៅដល់អ្នកពាក់ព័ន្ធក្នុងវិស័យគ្រឿងសម្អាង ។
ទី២ ការពង្រឹងកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសនានាដែលកើតមានក្នុងវិស័យគ្រឿងសម្អាង ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ ផលិតផលគ្មានគុណភាព និងការប្រកួតប្រជែងមិនស្មោះត្រង់ ដែលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ។
ទី៣ កិច្ចការងារ ចុះអនុសារណៈយោគយល់គ្នា លើកិច្ចការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់កិច្ចការពារអ្នកប្រើប្រាស់ដល់សាធារណៈជន ដើម្បីលើកកម្ពស់ការយល់ដឹង។
ក្នុងឱកាសនោះផងដែរស្ថាប័ន អគ្គនាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ បានថ្លែងកោតសរសើរចំពោះសកម្មភាព និងការចូលរួមយ៉ាងសកម្មរបស់ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA ដែលបានសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប កន្លងមក ក្នុងការចូលរួមអនុវត្តការងារពាក់ព័ន្ធនឹងការបង្ក្រាបការក្លែងបន្លំ និងការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។
គូសបញ្ជាក់ផងដែរថា កន្លងមកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA តែងតែសហការគ្នាជាមួយ អគ្គនាយកដ្ឋាន ក.ប.ប ដើម្បីអនុវត្តការងារក្នុងគោលដៅពីរចំណុច ទាក់ទងនឹងការបង្ក្រាបការក្លែងបន្លំ និងកិច្ចការប្រកួតប្រជែងដែលមិនស្មោះត្រង់ រយៈពេល៣ឆ្នាំមកហើយ។