គួរំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២៦ សមាគមគ្រឿងសម្អាងCCAបានដាក់លិខិតលេខ ១០៦/២៦ស.ណ ទៅឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីស្នើសុំវាគ្មិនចំនួន៣រូបដោយមានអត្ថន័យក្នុងលិខិតនោះថា៖
សមាគមគ្រឿងសម្អាង CCA សូមគោរពជូនឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្តុ ៖ សំណើសុំមន្ត្រីបច្ចេកទេសចំនួន០៣រូបដើម្បីធ្វើជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលស្ដីពី«ការផលិតគ្រឿងសម្អាងក្នុងស្រុក(បើករោងចក្រ) និងនាំចូលគ្រឿងសម្អាង » ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។
សេចក្តីដូចមានក្នុងកម្មវត្ថុខាងលើ សមាគមអ្នកប្រឹក្សារយោបល់គ្រឿងសម្អាង(CCA) មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី មេត្តាជ្រាបថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមាគមគ្រឿងសម្អាងCCAបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលមួយដើម្បីជួយដល់អាជីវករវិស័យគ្រឿងសម្អាងនៅកម្ពុជាក្នុងគោលបំណង ផ្សព្វផ្សាយចំណេះដឹងដល់សិក្ខាកាមដែលជាធុរជនគ្រឿងសម្អាងឱ្យបានយល់ដឹងអំពី ការសុំច្បាប់ទំលាប់នានា, ការចុះបញ្ជីក្នុងប្រព័ន្ធ, ការស្នើសុំគ្រឹះស្ថានផលិតគ្រឿងសម្អាង(រោងចក្រ ឬ GMP),ការស្នើសុំប្រវេទន៍សុខាភិបាល និង អត្ថប្រយោជន៍នានាដែលអ្នករកស៊ីបានធ្វើច្បាប់គ្រឿងសម្អាងត្រឹមត្រូវ ។
ដោយវគ្គនេះគ្រោងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមដូចជា ៖
-
ផ្តល់ចំណេះដឹងលើការផលិតក្នុងស្រុក,បច្ចេកទេសផលិត ,ការផ្សំរូបមន្តត្រឹមត្រូវ,ស្តង់ដារគុណភាព, វត្ថុធាតុដើមនាំចូល និង ការធ្វើច្បាប់ទំលាប់ត្រឹមត្រូវស្របច្បាប់ដែលក្រសួងទទួលស្គាល់។
-
ការសុំច្បាប់ទំលាប់នានា, ការចុះបញ្ជីក្នុងប្រព័ន្ធ, ការស្នើសុំគ្រឹះស្ថានផលិតគ្រឿងសម្អាង(រោងចក្រ ឬ GMP),ការស្នើសុំប្រវេទន៍សុខាភិបាល និង អត្ថប្រយោជន៍នានាដែលអ្នករកស៊ីបានធ្វើច្បាប់គ្រឿងសម្អាងត្រឹមត្រូវ។
ហេតុដូចនេះសមាគម(CCA)គោរពស្នើសុំនូវសមាសភាពចូលរួមដូចខាងក្រោម៖
-
ស្នើសុំមន្រ្តីបច្ចេកទេស គោលការអនុវត្តន៍ផលិតកម្មគ្រឿងសម្អាងនៃនាយកដ្ឋានឪសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសម្អាងចូលរួមជាវាគ្មិនដើម្បីចែករំលែកចំណេះដឹងអំពីការការស្នើសុំគ្រឹះស្ថានផលិតគ្រឿសម្អាង
(រោងចក្រ ឬ GMP)
-
ស្នើសុំមន្រ្តីបច្ចេកទេសបែបបទចុះប្រវេទន៍ និង ផ្សព្វផ្សាយដើម្បីធ្វើបទបង្ហាញអំពីការសុំច្បាប់,
ការចុះបញ្ជីក្នុងប្រព័ន្ធ និង ការស្នើសុំប្រវេទន៍សុខាភិបាល ។
-
ស្នើសុំមន្រ្តីបច្ចេកទេសចែករំលែកបទពិសោធន៍អនុវត្តន៍ច្បាប់ ពាក់ព័ន្ធវិស័យគ្រឿងសម្អាងកន្លងមក។
ពិតណាស់សមាគមមួយនេះបើកវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីសមាជិកសមាគម និង អ្នករកស៊ីវិស័យគ្រឿងសម្អាង គ្រោងផ្តល់អោយនូវចំណោទបញ្ហា ដំណោះស្រាយ និង វិធីការពារ ជាពិសេសបាននាំសមាជិកអោយបានស្គាល់ស្ថាប័នរដ្ឋមួយចំនួនដែលមានសមត្ថកិច្ចលើវិស័យគ្រឿងសម្អាង ដឹងច្បាប់ ចេះច្បាប់ ចេះដោះស្រាយពេលមានបញ្ហា និង ចេះស្វែងរកស្ថាប័នដែលពាក់ព័ន្ធមកអោយយោបល់បានត្រឹមត្រូវ។