៣. ក្រមសីលធម៌មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល
-
មន្ត្រីសុខាភិបាលមានកាតព្វកិច្ចបម្រើសេវាសាធារណៈតាមរយៈ "ច្រកចេញចូលតែមួយ" ឬតាមនីតិវិធីរដ្ឋបាលដែលបានកំណត់។ ការយកកិច្ចការរដ្ឋមកធ្វើជាមុខរបររកស៊ីផ្ទាល់ខ្លួន (Brokerage) គឺជាកំហុសវិន័យថ្នាក់ទី២ ដែលអាចឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ។
៤. ទំនាស់ផលប្រយោជន៍ (Conflict of Interest)
ក្នុងនាមជាមន្ត្រីនាយកដ្ឋានឱសថ ដែលមានតួនាទីជា អ្នកពិនិត្យឯកសារ និង អ្នកអនុម័ត៖
-
ប្រសិនបើមន្ត្រីនោះរត់ការខ្លួនឯង វានឹងបាត់បង់ភាពសុក្រឹតក្នុងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពឱសថ។
-
វាបង្កើតឱ្យមានអយុត្តិធម៌ចំពោះក្រុមហ៊ុនផ្សេងទៀតដែលធ្វើតាមនីតិវិធីត្រឹមត្រូវ ប៉ុន្តែត្រូវរង់ចាំយូរជាងក្រុមហ៊ុនដែលប្រើសេវារត់ការពីមន្ត្រីខាងក្នុង។
មតិមហាជនមួយចំនួនបានលើកឡើងថា
សកម្មភាពនេះគឺជាអំពើខុសច្បាប់ទាំងស្រុងហើយ ម្ចាស់ក្រុមហ៊ុន ,សាធារណជន , ប្រជាពលរដ្ឋដែលរងការកៀបសង្កត់ ឬ រងភាពអយុត្តិធម៌អំពីការណី ដែលមិនប្រក្រតីខាងលើនេះ អាចរាយការណ៍ករណីនេះទៅកាន់៖
១. អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តាមរយៈខ្សែទូរស័ព្ទ hotline ឬគេហទំព័រផ្លូវការ។
២. អគ្គាធិការដ្ឋាន នៃក្រសួងសុខាភិបាល ឬ ផេកផ្លូវការរបស់ក្រសួង។
៣.សមាគម AJNE 097 320 8888
អង្គភាពយើងខ្ញុំសង្ឃឹមថា
នៅក្រសួងសុខាភិបាល នាយដ្ឋានជំនាញ មន្ទីសុខាភិបាលគ្រប់រាជធានីខេត្ត មិនមានមន្ត្រីរាជការណា បានប្រព្រឹត្តអំពើដូចខាងលើឡើយ។
នៅក្នុងសង្គមជាតិមួយការរីកចម្រើនមិនមែនអាស្រ័យទៅលើតែសំណង់អគារខ្ពស់ៗ ឬសេដ្ឋកិច្ចតែម្យ៉ាងនោះទេ ប៉ុន្តែវាអាស្រ័យយ៉ាងខ្លាំងទៅលើ “មនសិការ និងសុចរិតភាព” របស់មន្ត្រីរាជការដែលជាអ្នកបម្រើប្រជាពលរដ្ឋ។ មន្ត្រីរាជការដែលមិនប្រព្រឹត្តអំពើពុករលួយ គឺសសរទ្រូង ដែលកំពុងកសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ប្រទេសជាតិ។
-
មាត្រា ៣២ (ការកេងយកផលប្រយោជន៍ដោយខុសច្បាប់): ហាមឃាត់មន្ត្រីសាធារណៈមិនឱ្យយកតួនាទី ឬអំណាចរបស់ខ្លួន ដើម្បីទាមទារ ឬទទួលយកផលប្រយោជន៍ណាមួយជាថ្នូរនឹងការបំពេញភារកិច្ច។ ការរត់ការចុះបញ្ជីដែលជាភារកិច្ចរបស់នាយកដ្ឋានខ្លួនឯង ហើយយកលុយក្រៅផ្លូវការ គឺជាបទល្មើសព្រហ្មទណ្ឌ។
២. សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ឆ្នាំ១៩៩៤)
-
មាត្រា ៣៤: ចែងថា "មន្ត្រីរាជការត្រូវបម្រើផលប្រយោជន៍សាធារណៈដោយអព្យាក្រឹតភាព"។
-
មាត្រា ៣៥: ហាមឃាត់មន្ត្រីរាជការមិនឱ្យធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃមុខងារសាធារណៈ។ ការធ្វើជា "អ្នករត់ការ" ឱ្យក្រុមហ៊ុនឯកជនក្នុងអង្គភាពដែលខ្លួនកំពុងត្រួតពិនិត្យ គឺជាការរំលោភលើគោលការណ៍អព្យាក្រឹតភាព និងតម្លាភាព។