វគ្គនេះដោយផ្តល់នូវអត្ថប្រយោជន៍ដូចជា៖
-
សិក្ខាកាមទទួលបានចំណេះដឹងអំពី ការផលិតគ្រឿងសម្អាងក្នុងស្រុក,បច្ចេកទេសផលិត ,ការផ្សំរូបមន្តត្រឹមត្រូវ,ស្តង់ដារគុណភាព, វត្ថុធាតុដើមនាំចូល និង ការធ្វើច្បាប់ទំលាប់ត្រឹមត្រូវស្របច្បាប់ដែលក្រសួងទទួលស្គាល់។
-
ទទួលបានចំណេះដឹងលើការនាំចូលគ្រឿងសម្អាង រត់ច្បាប់អោយបានត្រឹមត្រូវ និង ការចែកចាយទៅទីផ្សារ ។
-
សំនួរ /ចំលើយ ទៅវាគ្មិនផ្ទាល់ដើម្បីបកស្រាយនៅចំងល់ផ្សេងៗដែលសិក្ខាកាមចង់ដឹង ។
ក្នុងវគ្គនេះផងដែរ វាគ្មិននឹងលើកយកចំណុចសំខាន់ៗទាក់ទងទៅនឹង ការសាងសង់អគាររោងចក្រ បរិក្ខារតុបតែងនានាក្នុងអគារ គ្រឿងម៉ាស៊ីននានាតាំងពីចាប់ផ្តើម រហូតដល់វិចខ្ចប់រួចរាល់ស្របតាមច្បាប់ផងដែរ។
វគ្គនេះធ្វើនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ពេលវេលា៖13:3០នាទី - 17:3០នាទីល្ងាច ដោយមានវាគ្មិន២រូប និង អ្នកជំនាញបច្ចេកទេសបន្ថែមទៀតដែលធ្វើនៅទីតាំង រាជបណ្ឌិត្យសភាកម្ពុជា (ជិតក្រសួងពាណិជ្ជកម្ម) ។ វគ្គបណ្តុះបណ្តាលនេះកំណត់សិក្ខាកាមចូលរួមចំនួន ១០០នាក់ ដោយឥតគិតថ្លៃសម្រាប់សមាជិកសមាគម រីឯអ្នកដែលមិនមែនជាសមាជិកត្រូវបង់ថ្លៃអាហារ ១០ដុល្លារ ។
គួរំលឹកផងដែរថា កន្លងមកសមាគមគ្រឿងសម្អាង CCA តែងធ្វើសិក្ខាសាលា វគ្គបណ្តុះបណ្តាល ដោយសហការជាមួយដៃគូនានា ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ពិតៗ ចំណោទបញ្ហាពិតៗដែលធ្លាប់បានជួបជាក់ស្តែង ហើយស្វែងរកដំណោះស្រាយរួមគ្នា ក្នុងគោលបំណងជួយដល់សមាជិកគ្រប់រូបឱ្យបានទទួលបាននូវចំណេះដឹងក្នុងវិស័យគ្រឿងសម្អាងកាន់តែទូលំទូលាយ។