ជំពួកទី ៨
ការវាយតម្លៃទទួលស្គាល់ និងការចុះបញ្ចី
មាត្រា ៤៤
ត្រូវដាក់ពាក្យសុំទៅវិទ្យាស្ថាន ចំពោះបុគ្គល ឫ អង្គភាពណាមួយដែលមានបំណងចង់ទទួលយកការវាយតម្លៃទទួលស្គាល់ ឫ ការចុះបញ្ចីដូចជា៖
ក- អង្គភាពវាយតម្លៃភាពអនុលោម។
ខ- មន្ទីរពិសោធន៍ធ្វើតេស ឫ ក្រិតខ្នាត។
គ- អង្គភាពបណ្តុះបណ្តាលសម្រាប់វាយតម្លៃភាពអនុលោម។
ឃ- បុគ្គលណាមួយដែលមានលក្ខណសម្បត្តិ ដើម្បីអនុវត្តការវាយតម្លៃភាពអនុលោម និងសេវាកម្មនានា។
អ្នកស្នើសុំត្រូវបង់កម្រៃស្នើសុំវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ និង វិញ្ញាបនបត្រចុះបញ្ចីទៅវិទ្យាស្ថានតាមការកំណត់ដោយប្រកាសរួមរបស់ក្រសួងទទួលបន្ទុកវិស័យឧស្សាហកម្ម និងក្រសួងទទួលបន្ទុកវិស័យហិរញ្ញវត្ថុ។
ក្រោយពិអនុវត្តតាមនីតិវិធីជាបន្តបន្តាប់រួចហើយវិទ្យាស្ថានត្រូវវាយតម្លៃទទួលស្គាល់ ឫ ទទួលចុះបញ្ចីបុគ្គលដូចមានចែងក្នុងកថាខណ្ឌ ១ នៃមាត្រានេះ ទៅនិងការតម្រូវនៃស្តង់ដារពាក់ព័ន្វ។
ក្រោយពីមានការសម្រេចយល់ព្រមរបស់វិទ្យាស្ថានលើការស្នើសុំនោះហើយ បុគ្គលដូចមានចែងក្នុងកថាខណ្ឌ ១ នៃមាត្រានេះនឹងបានទទួលនូវវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ឫ វិញ្ញាបនបត្រចុះបញ្ចីដោយត្រូវអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ដោយវិទ្យាស្ថាន។
វិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ឫ វិញ្ញាបនបត្រចុះបញ្ជីមានសុពលភាពសម្រាប់រយះពេលបី(៣)ឆ្នាំ ប៉ុន្តែប្រសិនបើបានអនុវត្តតាមលក្ខខណ្ឌដែលមានចែងហើយ វិញ្ញាបនបត្រនោះអាចត្រូវបន្តជាថ្មីបានសម្រាប់រយះពេលបី(៣)ឆ្នាំម្តង។
បុគ្គល ឫ អង្គភាពដែលដាក់ពាក្យសុំវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់ ឫ វិញ្ញាបនបត្រចុះបញ្ចី និងបុគ្គល ឫ អង្គភាពទាំងឡាយដែលបានទទួលវិញ្ញាបនបត្ររួចហើយ ត្រូវដាក់ពាក្យជូនឯកសារដូចខាងក្រោម៖
- ឯកសារទាំងឡាយសម្រាប់ការវាយតម្លៃ ឫ ត្រួតពិនិត្យ និង
- ព័ត៍មានដែលទាក់ទិនដល់ដំណើរការ ឫ ការរៀបចំការដាក់ពាក្យ សុំ ឫការបានទទួលវិញ្ញាបនបត្រនោះ។
វិទ្យាស្ថានត្រូវធ្វើបញ្ចីមួយដែលត្រូវកត់ត្រាលម្អិតអំពីវិញ្ញាបនបត្រវាយតម្លៃទទួស្គាល់ ឫ វិញ្ញាបនបត្រចុះបញ្ចីទាំងឡាយដែលបានផ្តល់ឧ្យរួចហើយ។ បញ្ចីនេះត្រូវមានតម្កល់សម្រាប់សាធារណជនពិនិត្យនៅវិទ្យាស្ថាន។