សមាគមគ្រឿងសម្អាងCCAទទួលបានការចូលរួម និងចែករំលែកអំពីលោក តេង ប៊ុនថុន នូវចំណុចខ្លះៗ អំពីច្បាប់ក្នុងវិស័យគ្រឿងសម្អាង នៅថ្ងៃទី២៣ ខែ ឧសភា ខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ផេកផ្លូវការរបស់សមាគមCCA និង ផេករបស់លោក តេង ប៊ុនថុន បានអោយដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ខាង មុខនេះ សមាគមគ្រឿងសម្អាងមួយនេះមានវគ្គសិក្ខាសាលាស្តីអំពីគ្រឿងសម្អាងនាំចូល ក្រោមប្រធានបទ យល់ដឹងផ្លូវច្បាប់ និង ដំណោះស្រាយហិរញ្ញវត្ថុ លើវិស័យគ្រឿងសម្អាង ដែលគ្រោងរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ជិតក្រសួងពាណិជ្ជកម្ម។
នៅផេកហ្វេសប៊ុកលោកតេង ប៊ុនថុន បានបង្ហើបថា៖ នៅថ្ងៃទី២៣ ខាងមុខនេះលោក គ្រោងចែករំលែកអំពីច្បាប់គ្រឿងសម្អាងដូចជា៖
- ផលិតផលក្នុងស្រុក គ្រឿងសម្អាងណាខ្លះ ចុះ ប្រវេទ ក្រសួងសុខាភិបាលណាខ្លះចុះ (ច.ប.ផ )ក្រសួងឧស្សាហកម្ម
- ទោសទណ្ឌណាខ្លះដែលគេតែងតែលើកយកមកអនុវត្តន៍ ពេលមានបញ្ហាម្តងៗ
- ម្ចាស់ប្រេនថ្មី ម្ចាស់ផលិតផលផ្តាច់មុខ គួរការពារម៉ាក ការពារសិទ្ធិរបស់ខ្លួនយ៉ាងណា?
- ស្វែងយល់ផង អំពីសិទ្ធិអ្នកប្រើប្រាស់ ច្បាប់ការពារអ្នកប្រើប្រាស់
កុំអោយធ្វេសប្រហែសថា អ្នកប្រើប្រាស់មិនអាចតវ៉ាវា បាននោះ ម្លោះហើយ នៅថ្ងៃនោះ លោក អញ្ជើញ អង្គភាព (ក.ប.ប) ចូលរួមចែករំលែកផងដែរ ដើម្បីជាប្រយោជន៍ដល់ សិក្ខាកាម។
គូសញ្ជាក់ផងដែរថាកន្លងមកសមាគមគ្រឿងសម្អាងCCAតែងតែសហការជាមួយអាជ្ញាធរនានា រួមមាន អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា ក.ប.ប សុខាភិបាល ស្ថប័ន តុលាការ នគរបាល វិស័យធនាគារ ជាដើម ដើម្បីអញ្ជើញវាគ្មិនដែលមានបទពិសោធន៍មកចែករំលែកចំណេះដឹង បទពិសោធន៍ ការទំនាក់ទំនងអោយបានជិតស្និតជៀសវាងការយល់ច្រឡំគ្នាទៅថ្ងៃក្រោយ។
|