វគ្គនេះផងដែរ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប ជាគណៈអធិបតីបើកកម្មវិធី ។ ហើយវគ្គនេះត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសដែលជាអ្នកមានបទពិសោធន៍ចាស់វស្សាដូចជា៖
-លោកបណ្ឌិត តេង ប៊ុនថុន ជាស្ថាបនិកសមាគមCCA
-លោក ម៉េង សុងឃាង អគ្គនាយករង ក.ប.ប
-លោកស្រី សុខ ចាន់ថា ប្រធាននាយកដ្ឋានប្រតិបត្តិការ ធនាគារ អ៊ឹមប៊ី(ខេមបូឌា)ម.ក
គេរំពឹងថាក្រោយវគ្គសិក្ខាសាលានេះ សិក្ខាកាមដែលចូលរួម នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖
- ទទួលបានចំណេះដឹងផ្នែកច្បាប់ ដំណោះស្រាយ និងវិធីការពារ ដើម្បីជៀសវាងហានិភ័យផ្សេងៗ ក្នុងវិស័យគ្រឿងសម្អាង ដែលអាចកើតមានឡើងនាំឱ្យមានផលប៉ះពាល់ដល់ម្ចាស់អាជីវកម្ម ។
- យល់ដឹងអំពី ហានិភ័យទាំងខាងក្នុងក្រុមហ៊ុន ខាងក្រៅ និង ជាមួយដៃគូប្រជែង។ ដោយវាគ្មិនគ្រោងលើកយកចំណោទបញ្ហាទាំងនេះ មកជជែកវែកញែកគ្នា និង ផ្តល់ជាបទពិសោធន៍ជាក់ស្តែង។
- ដឹងពីច្បាប់កិច្ចការពារអ្នកប្រើប្រាស់ជុំវិស័យគ្រឿងសម្អាង លេប លាប ចាក់ ការនាំចូល ការផលិតក្នុងស្រុក និង ការលក់រាយ ឬ បោះដុំជាដើម។
- យល់ដឹងពីដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ, ដើមទុន និងវិធីសាស្រ្ដសហការជាមួយធនាគារ
- ផ្តល់ចំណេះដឹងមួយចំនួនទៀតទាក់ទងការកស៊ីវិស័យគ្រឿងសម្អាង មុនបើក ពេលបើក និង ក្រោយពេលបើក តើត្រូវធ្វើអ្វីខ្លះ? ធ្វើរបៀបណា? ដោះស្រាយយ៉ាងណា? និង ពេលមានបញ្ហារកអ្នកណាអោយជួយ?
គូសញ្ជាក់ផងដែរថា សមាគមគ្រឿងសម្អាង CCAបង្កើតឡើងក្នុងកំឡុងឆ្នាំ ២០១៩ ក្នុងគោលបំណងជួយផ្តល់យោបល់ដល់អ្នករកស៊ីគ្រឿងសម្អាង នាំចូល រោងចក្រផលិក្នុងស្រុក លក់រាយ បោះដុំ ដើម្បីអោយទទួលបានព័ត៌មានចំណេះដឹងដំណោះស្រាយ និង វិធីការពារពេលជួបបញ្ហាដែលអាចកើតមានឡើងដោយឥតព្រៀងទុក។