សមាគមពាណិជ្ជកម្មកម្ពុជាទទួលជួបពាណិជ្ជករមកពី DYPFICC ខេត្តយូណានប្រទេសចិន
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី ២១ ខែ វិឆ្ឆិកា ឆ្នាំ ២០២៤ សមាគមពាណិជ្ជកម្មកម្ពុជាCBAដឹកនាំដោយលោក ស៊ាន សុភា បានដឹកនាំសមាជិករបស់ខ្លួនប្រមាណជិត២០ក្រុមហ៊ុនបានទទួលជួបពាណិជ្ជករតំណាងក្រុមហ៊ុនប្រមាណជិត២០ក្រុមហ៊ុនដែរដែលមានឈ្មោះពេញថា Delegation of Yunnan Provincial Federation of Industry and Commerce of Chinaដើម្បីពិភាក្សាគ្នាលើប្រធានបទពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនាំទំនិញចេញចូល និងស្វែងយល់អំពីគ្នាទៅវិញទៅមក។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមពាណិជ្ជកម្មកម្ពុជាបានអោយដឹងថាកិច្ចប្រជុំនេះធ្វើនៅE&M SenSok វិថី ១០១៩ សែនសុខ រាជធានីភ្នំពេញដោយមានប្រធានបទដូចជា៖
-ផលិតផលនាំចេញនាំចូល-គ្រឿងអគ្គិសនី-សិប្បកម្ម-កសិកម្មគ្រប់ប្រភេទ-សណ្ឋាគារ-ស្ករ ស្រូវ អង្ករ-វេជ្ជសាស្ត្រ-វិស័យរ៉ែថាមពល
-សម្ភារបន្ទប់ទឹក-វិស័យអប់រំទូទៅ-វេចខ្ចប់កសិកម្ម-ឧស្សាហ៍កម្ម -កៅស៊ូ-E-Commerce។
ក្នុងជំនួបនេះដែរភាគីចិនបានលើកឡើងថាចង់ស្វែងយល់អំពីពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា និង រកដៃគូសហការក្នុងការនាំចេញ និង នាំចូលនូវផលិតផលដូចជា៖គ្រឿងអគ្គិសនី,សិប្បកម្ម,កសិកម្មគ្រប់ប្រភេទ, ស្ករ, ស្រូវ, អង្ករ,ឧស្សាហ៍កម្ម ,កៅស៊ូ ជាដើម។ល។
ភាគីខាងកម្ពុជាបានស្វាគមយ៉ាងកក់ក្តៅ និងសន្យាសហការគ្រប់ជ្រុងជ្រោយដោយព្យាយាមផ្សព្វផ្សាយទៅសមាជិករបស់ខ្លួន និង រៀបចំបន្តកិច្ចសហការអោយបានល្អបំផុត។
ថ្ងៃទី ៖ 21-11-2024, ដោយ Admin | 87 Views
|
|
សមត្ថកិសច្ចបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក TOTAL និងម៉ាក TRA CHANG
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចប្រឆាំងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវ។
ថ្ងៃទី ៖ 25-08-2023, ដោយ BTN | 67 Views
|
តោះមកស្វែងយល់ចំណោទបញ្ហា ខាងក្នុង ខាងក្រៅ និង ដៃគូប្រកួតប្រជែងរបស់អ្នកស៊ីវិស័យគ្រឿងសម្អាង។
ពិតណាស់វិស័យគ្រឿងសម្អាងគឺជាតម្រូវការយ៉ាងចាំបាច់មួយរបស់អ្នកប្រើប្រាស់ជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាយើង និង បានហុចផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងតាមរយៈពន្ធដារ ពន្ធនាំចូល វិស័យដឹកជញ្ជូនជាដើម ។ល។។
ហើយការរកស៊ីវិស័យគ្រឿងសម្អាងមួយនេះអ្នករកស៊ីក៍គួតែចេះវិធីសាស្រ្តអ្វីខ្លះ ឬ ចំណេះដឹងពីចំណោទបញ្ហា ហានិភ័យនានា លើវិស័យនេះផងដែរ តួយ៉ាងដូចជា ហានិភ័យខាងក្នុង ខាងក្រៅ និង ហានិភ័យនានា ជាមួយដៃគូប្រកួតប្រជែងផងដែរ ដែលអ្នកស៊ីមួយចំនួនតែងតែលើកឡើងជាសំនួរ ឬ ចំណោទចោទបញ្ហាសួយ៉ាងច្រើនទៅវាគ្មិនផ្សេងៗ ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលលើកមុនៗរបស់សមាគមគ្រឿងសម្អាង CCA ។
ថ្ងៃទី ៖ 29-03-2023, ដោយ BTN | 150 Views
|
ផលប្រយោជន៍នៃការចូលជាសមាជិក CCA
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដែលបានហៅកាត់ថា CCA ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៩។ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដោយក្រោមការផ្ដួចផ្ដើមដោយស្ថាបនិក ដែលបានមានការមើលឃើញក្នុង វិស័យគ្រឿងសម្អាងមានការរីកចម្រើន នាពេលបច្ចេប្បន្ន និងទៅថ្ងៃអនាគត។ ម្យ៉ាងដោយបានការយកចិត្ដទុកដាក់ ដោយស្ថបនិក CCA ដែលបានមើលឃើញមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងគូភាគី ក្នុងវិស័យតែមួយ ទើបស្ថាបនិកសម្រេចចិត្តបង្កើត CCA ឡើងដើម្បីការពារសមាជិក CCA ទាំងមូល។
ថ្ងៃទី ៖ 21-09-2022, ដោយ BTN | 214 Views
|
Moonlight Resort គឺជាកន្លែងស្នាក់នៅដ៏ល្អបំផុតនៅលើកោះរុងសម្រាប់ភ្ញៀវទេសចរទៅសំរាកលំហែកាយ
កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កោះរុងមានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ កោះរុងគឺជាគោលដៅទេសចរណ៍ដែលកំពុងពេញនិយមសម្រាប់អ្នកដែលចង់លំហែរកាយតាមកោះនៃប្រទេសកម្ពុជា កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុតក្នុងតំបន់ដែលបោះបង់ចោលមិនមានការអភិវឌ្ឍន៍ពីមុនមក។
ថ្ងៃទី ៖ 11-03-2020, ដោយ Bongvy | 789 Views
|
|
|
លោក សន វាសនា ព្រមទាំងសហការីមកពីអង្គការគំរោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាត់តូចតំបន់ទន្លេរសាប ខេត្តបាត់ដំបង បង្ហាញចំណាប់អារម្មណ៍ការតាំងពិព័រណ៌កសិកម្ម របស់VIV ASIA
ប្រទេសថៃ៖VIV ASIA បានបង្កើតកម្មវិធីតាំងពិព័រណ៌កសិកម្មនៅប្រទេសថៃចំនួនពីថ្ងៃគឺថ្ងៃទី១៥-១៦ ខែមិនា ឆ្នាំ២០១៩ ការតាំងពិព័រណ៌កសិកម្មនេះមានបច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីជួយផលិតផលអោយរីកចម្រើន។
លោក សន វាសនា សហការីចំនួន០៥នាក់មកពីអង្គការចំណុះក្រសួងមហាផ្ទៃគំរោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាត់តូចតំបន់ទន្លេរសាប ខេត្តបាត់ដំបង លោក សន វាសនា ព្រមទាំងសហការី បានចូលរួមតាមរយៈសមាគមពាណិជ្ជកម្មកម្ពុជាហៅកាត់ថាCBA លោកមានប្រសាសន៍ថា៖លោកមានបំណងស្វែងយល់ការតាំងពិព័រណ៌នីមួយៗ ទាក់ទងកសិកម្ម ផលិតចំណីចឹញ្ចឹមសត្វរបស់ប្រទេសនីមួយៗតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីផលិតផលកាន់តែរីកចម្រើន ។ហើយលោកសង្ឃឹមចំណេះដឹង បទពិសោធន៍ល្អៗនៃការចូលរួមការតាំងពិព័រណ៌ និងជួយអោយមានបទពិសោធន៍ថ្មី ដើម្បីចែករំលែកដល់ប្រជាជនក្រីក្រតាមមូលដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅបានបានទទួលព័ត៌មានជួយកសិកម្ម ជួយកសិករមានចំណេះដឹង អំពីអនុវត្តផ្ទាល់តែម្ដង។
ជាចុងក្រោយលោកស្នើសុំអោយសមាគមន៍ពង្រីកវិសាលភាពព័ត៌មានដល់កសិករជនបទ បានទទួលការរៀនសូត្រ ចំណេះដឹង ជាពិសេសកម្មវិធីនេះជួយច្រើនណាស់ដល់ប្រជាពលរដ្ឋ៕
ថ្ងៃទី ៖ 14-03-2019, ដោយ BTN | 674 Views
|
ចំណាប់អារម្មណ៍របស់លោក ហេង ជា អគ្គនាយក ចេ.អឹម .ស៊ី.អេស បច្ចេកទេសកសិកម្មខ្មែរ ថាតើការចូលរួមកម្មវីធីតាំងពិព័រណ៌កសិកម្មមានសារសំខាន់អ្វីខ្លះ?
ប្រទេសថៃ៖ថ្ងៃទី១៤-១៥ ខែមិនា ឆ្នាំ២០១៩ VIV ASIA បានរៀបកម្មវិធីតាំងពិព័រណ៌កសិកម្មរយៈពេលពីថ្ងៃ ដោយមានការចូលរួចពីម្ចាស់សហគ្រាសកម្ពុជាដែលជាសមាជិកសមាគមពាណិជ្ជកម្មកម្ពុជាប្រមាណជិត៥០នាក់ ព្រមទំាងម្ចាស់សហគ្រាសក្នុងតំនបន់អាស៊ីជាច្រើនទៀត។
លោក ហេង ជាអគ្គនាយក ចេ.អឹម.ស៊ី.អេស បច្ចេកទេសកសិកម្មខ្មែរមានប្រសាសន៍ថា៖លោកមានបំណងចង់ដឹងពីផលិតផលល្អៗ និងបច្ចេកទេសកសិកម្មដែលអាចរៀនសូត្រពីប្រទេសថៃ និងបង្កើតពង្រឹងអាជីវកម្មរបស់លោកអោយកាន់តែល្អ ។
លោកបន្តថា៖ ពិតជាមានសេចក្ដីសប្បាយចិត្តត្រេអររីករាយណាស់ដែលបានជួបជាមួយសមាគមពាណិជ្ជកម្មកម្ពុជា ម្ចាស់សហគ្រាសក្នុងតំបន់អាស៊ី ជាពិសេសដើម្បីសិក្សាស្រាវជ្រាវអំពីម្ហូបអាហារ និងផលិតផលកសិកម្មជាច្រើនទៀត។
លោកអគ្គនាយកមានប្រសាសន៍សំណូមពរអោយម្ចាស់អាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋប្រសិនបើមានឱកាសចូករួមកម្មវីធិតាំងពីព័រណ៍អោយបានគ្រប់គ្នាពីព្រោះមានសារប្រយោជន៍សំខាន់ណាស់និងទទួលបានបទពិសោធន៍ល្អ ផ្លាស់ប្ដូរបទពិសោធន៍គ្នាដើម្បីអោយអាជីវកម្មកាន់តែល្អប្រសើរឡើង។ទន្ទឹមនឹងនោះនៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ VIV ASIA នឹងមានបង្កើតកម្មវិធីនេះម្ដងទៀត៕
ថ្ងៃទី ៖ 14-03-2019, ដោយ BTN | 946 Views
|
|
|
|
|
|
ស្អែកនេះ អឺរ៉ុបនឹងគិតពន្ធ ថ្ងៃ១៨ មករា លើការនាំចូលអង្កររបស់កម្ពុជា
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកនេះ គណៈកម្មការអឺរ៉ុប (EU) បានប្រកាសថា ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធ ព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។
ថ្ងៃទី ៖ 17-01-2019, ដោយ BongBros | 541 Views
|
|
កម្ពុជានាំអង្ករចេញបានជាង៦២ម៉ឺនតោន ធ្លាក់ចុះតិចតួច, ខណៈថៃ និងវៀតណាមក៏ទិញអង្ករពីកម្ពុជាដែរ...!
ប្រភេទអង្ករដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមាន៖ អង្ករក្រអូបចំនួន៤៩៣,៥៩៧តោន ស្មើនឹង៧៨.៨២ភាគរយ, អង្ករសគ្រាប់វែង ចំនួន១០៥,៩៩០តោន ស្មើនឹង១៦.៩៣ភាគរយ និងអង្ករចំហុយគ្រាប់វែងចំនួន ២៦,៦៣៨តោន ស្មើនឹង៤.២៥ភាគរយ។
ទីផ្សារដែលទិញអង្ករកម្ពុជាច្រើនជាងគេ គឺទីផ្សារសហគមន៍អឺរ៉ុបដែលមានចំនួនជិត២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួនដែលបាននាំចេញទាំងអស់។
ថ្ងៃទី ៖ 10-01-2019, ដោយ BongBros | 643 Views
|
|
|
|
|
|
|
|
|
|
|
|
|