| BY | Admin | / | 20-08-2026 | / | 35 |
សមាគមគ្រឿងសម្អាង CCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិត និង នាំចូល នៅថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ
រាជធានីភ្នំពេញ៖យោងតាមផេកផ្លូវការរបស់សមាគមគ្រឿងសម្អាងCCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីអំពីការផលិតគ្រឿងសម្អាងក្នុងស្រុក បើករោងចក្រ ការនាំចូល នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយវគ្គនេះគ្រោងផ្តល់អត្ថប្រយោជន៍ដល់អ្នកចូលរួមដូចជា ៖
• ផ្តល់ចំណេះដឹងលើការផលិតក្នុងស្រុក,បច្ចេកទេសផលិត ,ការផ្សំរូបមន្តត្រឹមត្រូវ,ស្តង់ដារគុណភាព, វត្ថុធាតុដើមនាំចូល និង ការធ្វើច្បាប់ទំលាប់ត្រឹមត្រូវស្របច្បាប់ដែលក្រសួងទទួលស្គាល់។
• ការសុំច្បាប់ទំលាប់នានា, ការចុះបញ្ជីក្នុងប្រព័ន្ធ, ការស្នើសុំគ្រឹះស្ថានផលិតគ្រឿងសម្អាង(រោងចក្រ ឬ GMP),ការស្នើសុំប្រវេទន៍សុខាភិបាល និង អត្ថប្រយោជន៍នានាដែលអ្នករកស៊ីបានធ្វើច្បាប់គ្រឿងសម្អាងត្រឹមត្រូវ។
គោលការណ៍ និង កម្មវិធី៖
ធ្វើនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ម៉ោង៖13:០០នាទី-17:3០នាទី ល្ងាច
ធ្វើនៅ ៖ រាជបណ្ឌិត្យសភាកម្ពុជា (ជិតក្រសួងពាណិជ្ជកម្ម) ចំនួនចូលរួម ៖ ១០០នាក់
កម្មវិធីនេះត្រូវបង់ថ្លៃអាហារ៖ សមាជិកសមាគម បង់ ២០ដុល្លា មិនមែនសមាជិក ត្រូវបង់ថ្លៃអាហារ ៥០ ដុល្លា
ការចូលរួមដោយបង់ថ្លៃអាហារដើម្បីអោយកម្មវិធីមានគុណភាព និង អ្នកចូលរួមទទួលបានគុណតំលៃ
|