គ្រោះថ្នាក់ធ្ងន់ធ្ងរ! កូនប្រុសអភិបាលស្រុក ត្រូវបានអះអាងថាស្រវឹងបើករថយន្ត បុកក្មេងស្លាប់
ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការអះអាងថា បុរសម្នាក់ដែលត្រូវគេស្គាល់ថាជា កូនប្រុសអភិបាលស្រុកកងមាស បានបើករថយន្តក្នុងស្ថានភាពស្រវឹង ហើយបុកក្មេងម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅទីនោះមានអារម្មណ៍ខឹងសម្បាខ្លាំង ដោយសារតែការបាត់បង់ជីវិត និងអាកប្បកិរិយារបស់ជនបង្ក។ ពួកគេបានចោមរោមវាយជនបង្ករហូតបែកក្បាល មុនពេលសមត្ថកិច្ចចូលអន្តរាគមន៍។
ប្រភពខ្លះបានអះអាងបន្ថែមថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋខឹងកាន់តែខ្លាំង គឺក្រោយពីឮសម្តីមួយដែលត្រូវបានគេអះអាងថា ជនបង្កបាននិយាយថា អាច “ប្រគល់លុយ ២០,០០០ ដុល្លារ” ដើម្បីជាថ្នូរនឹងជីវិតក្មេង ដែលធ្វើឲ្យមហាជនយល់ថា ជាការមិនគោរពតម្លៃជីវិតមនុស្ស។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីការពិត និងចាត់វិធានការតាមផ្លូវច្បាប់។
ថ្ងៃទី ៖ 20-03-2026, ដោយ Heach | 32 Views
|
ប្រជាពលរដ្ឋស្នើសុំឲ្យ មន្ត្រីចរាចរណ៍ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្ត ជិតដល់ថ្ងៃរោងការ ប៉ុន្តែបាត់បង់ជីវិតយ៉ាងអាណិតអាសូរ
ព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងជិត៦ ព្រឹក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកស្តាយមួយកើតឡើង នៅក្នុងតំបន់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីវ័យក្មេងម្នាក់ ដែលជិតដល់ថ្ងៃចូលរោងការ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូម៉ាក HONDA SCOOPY មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LK-7128 ទៅបុកពីក្រោយរថយន្តដឹកទឹកកកមួយគ្រឿង ដែលកំពុងឈប់ទម្លាក់ទឹកកកឱ្យដេប៉ូមួយកន្លែង។ រថយន្តនោះពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992។
តាមការរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដឹកទឹកកកខាងលើ អាចមិនបានបើកភ្លើងសញ្ញាឬដាក់សញ្ញាព្រមានត្រឹមត្រូវ នៅពេលឈប់លើផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូមិនអាចប្រយ័ត្នទាន់ពេល និងបង្កឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។
👉 ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីចរាចរណ៍ពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្តពេលឈប់លើដងផ្លូវ ដូចជា៖
បើកភ្លើងសញ្ញាព្រមានឲ្យច្បាស់
ដាក់ស្លាកសញ្ញាព្រមានពីចម្ងាយ
ជៀសវាងឈប់នៅកន្លែងគ្រោះថ្នាក់ងាយកើតឡើង
🙏 គ្រោះថ្នាក់នេះជាការរំលឹកដ៏ឈឺចាប់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យត្រូវប្រុងប្រយ័ត្នជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។
ថ្ងៃទី ៖ 20-03-2026, ដោយ Heach | 35 Views
|
|
|
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ 😢😭
ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
បើបងប្អូនបានជួបឃើញជនជាតិចិននេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ឬរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ 🙏
👉 ល្បិចបោក៖
ជនល្មើសនឹងយកលុយក្រដាស ១០០ ដុល្លារ មកអោយយើងអាប់ (ដូរលុយរាយ)
ពេលយើងកំពុងរាប់ ឬអាប់លុយ… គេនឹង លួចដកលុយខ្លះចេញយ៉ាងលឿន
បន្ទាប់មក គេហុចលុយវិញ ហើយនិយាយថា “មានលុយរាយគ្រប់ហើយ សុំយក ១០០ ដុល្លារវិញ”
⚠️ ព្រោះកើតឡើងរហ័ស និងយើងមិនបានរាប់ឡើងវិញ
👉 ជាច្រើនករណី បាត់លុយដោយមិនដឹងខ្លួន!
📌 សូមចងចាំ៖
ត្រូវរាប់លុយគ្រប់ដង មុននិងក្រោយអាប់
កុំប្រញាប់ពេលដោះស្រាយលុយ
ប្រសិនបើសង្ស័យ សូមបដិសេធភ្លាមៗ
🙏 សូមជួយចែករំលែក ដើម្បីឲ្យអ្នកដទៃបានដឹង និងប្រយ័ត្នផង
ថ្ងៃទី ៖ 18-03-2026, ដោយ Heach | 13 Views
|
តម្លៃប្រេងឡើងថ្លៃបន្តទៀត! ប្រជាពលរដ្ឋត្រូវត្រៀមខ្លួន
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានកើនឡើងជាថ្មី ដោយសាំងធម្មតា បានឡើងថ្លៃ ៣០០រៀល ទៅដល់ ៥,៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏ឡើងថ្លៃ ១៥០រៀល ទៅដល់ ៦,៥៥០រៀលក្នុងមួយលីត្រ។
⛽ តម្លៃថ្មីនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា តទៅ ហើយនឹងបន្តរហូតដល់មានសេចក្តីជូនដំណឹងថ្មី។
📊 ការកើនឡើងនេះ កំពុងបង្កផលប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសលើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដែលអាចនាំឲ្យតម្លៃទំនិញផ្សេងៗឡើងតាមផងដែរ។
👉 សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាព ក្នុងអំឡុងពេលតម្លៃប្រេងកំពុងមានការកើនឡើងនេះ។
ថ្ងៃទី ៖ 18-03-2026, ដោយ Heach | 36 Views
|
|
|
ការបង្ការ និងពន្លត់អគ្គិភ័យ
ការបង្ការ និងពន្លត់អគ្គិភ័យ គឺជាកត្តាសំខាន់ក្នុងការការពារ ជីវិត ទ្រព្យសម្បត្តិ និងបរិស្ថាន ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ដើម្បីកាត់បន្ថយហានិភ័យ និងគ្រប់គ្រងស្ថានភាពអាសន្ន មិនឲ្យមានអគ្គិភ័យកើតឡើង ត្រូវអនុវត្តលក្ខខណ្ឌ និងវិធានការដូចខាងក្រោម៖
ថ្ងៃទី ៖ 05-03-2026, ដោយ Heach | 36 Views
|
«មិនខុស កុំខ្លាច! កុំចេះតែរិះគន់»
មេបញ្ជាការនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រប់គោលដៅផាកពិន័យអនុវត្តច្បាប់ចរាចរណ៍ទាំងអស់ ក្នុងរាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យមានកាមេរ៉ាថតសកម្មភាព ដើម្បីធានាការអនុវត្តច្បាប់មានតម្លាភាព និងយុត្តិធម៌។ ការដាក់កាមេរ៉ានេះ មានគោលបំណង៖ បង្កើនភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ កាត់បន្ថយការយល់ច្រឡំ និងការរិះគន់មិនត្រឹមត្រូវ ការពារសិទ្ធិទាំងប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់វិន័យ និងសុវត្ថិភាពចរាចរណ៍ បើបងប្អូនមិនបានប្រព្រឹត្តបទល្មើសចរាចរណ៍ គ្មានអ្វីត្រូវខ្លាចទេ។ ការអនុវត្តច្បាប់គឺដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរាជធានីភ្នំពេញមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរឡើង។
ថ្ងៃទី ៖ 05-03-2026, ដោយ Heach | 39 Views
|
ផ្លែក្រូចដែលបានបិតរូប ព្រះរាជសង្ខារ
ផ្លែក្រូចដែលបានបិតរូប ព្រះរាជសង្ខារ
ត្រូវបាន
ក.ប.ប. បានរកឃើញមានអាជីវករមួយចំនួន
បានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក
ឬរូបសញ្ញា ដែលដូចគ្នានិង
ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ
ឬ ព្រះរាជសង្ខារ នៃព្រះរាជាណាចក្រកម្ពុជា
ជាមួយគ្នានេះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម
និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ថ្ងៃទី ៖ 16-02-2026, ដោយ Heach | 90 Views
|
|
|
|
|
អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការអប់រំម្ចាស់សត្វសុនខ ក្រោយកើតហេតុខាំប្រជាពលរដ្ឋ ៤នាក់
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រោយទទួលបានរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន អញ្ជើញម្ចាស់ផ្ទះដែលចិញ្ចឹមសត្វសុនខបង្កហេតុ មកធ្វើការអប់រំ ណែនាំ និងចាត់វិធានការតាមនីតិវិធី។
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៤នាក់ ដែលរងគ្រោះដោយសារសត្វសុនខខាំ រួមមាន៖
ថ្ងៃទី ៖ 13-02-2026, ដោយ Heach | 101 Views
|
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្នមាន គម្រោងអភិវឌ្ឍដីឡូត៍ចំនួន ៧ កំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាកែវ និងបាត់ដំបង។
👉 គម្រោងទាំងនេះអាចបង្កហានិភ័យ និងខាតបង់ផលប្រយោជន៍ដល់អ្នកទិញ ឬអ្នកពាក់ព័ន្ធ។
ដូច្នេះ សូមសាធារណជន កុំចូលរួមធ្វើអាជីវកម្ម កុំទិញ កុំវិនិយោគ ឬពាក់ព័ន្ធ ជាមួយគម្រោងអភិវឌ្ឍដីឡូត៍ដែល គ្មានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យ និងការខាតបង់ជាយថាហេតុ។
សូមមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នខ្ពស់បំផុត។
ថ្ងៃទី ៖ 06-02-2026, ដោយ Heach | 139 Views
|
បិទកញ្ចក់ឡានកម្រិតណា ទើបមិនជាប់ផាកពិន័យ
កញ្ចក់មុខ (Front windshield)
👉 70% – 80% ថ្លា
មើលពីក្រៅ ➜ ឃើញមុខអ្នកបើកបរ ច្បាស់
យប់មិនងងឹត
✔️ ណែនាំខ្លាំង
❌ ក្រោម 50% → ហានិភ័យខ្ពស់ ត្រូវឈប់សួរ
🔹 កញ្ចក់ចំហៀង (ឆ្វេង–ស្តាំ)
👉 50% – 70%
ប៉ូលីសអាចមើលឃើញអ្នកអង្គុយខាងក្នុង
មិនសូវត្រូវឈប់ពិនិត្យ
❌ 30% ឬក្រោមនេះ → ច្រើនត្រូវផាកពិន័យ
🔹 កញ្ចក់ក្រោយ (Rear glass)
👉 30% – 50% ថ្លា
អនុញ្ញាតឲ្យងងឹតជាងមុខបន្តិច
ត្រូវឃើញខាងក្នុងបាន “ខ្លះ”
❌ 5% – 20% (Black film / Mirror) → ❌ មិនអនុញ្ញាត
ថ្ងៃទី ៖ 06-02-2026, ដោយ Heach | 310 Views
|
ស្វែងយល់អំពី មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល
មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាអតីត “មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” ត្រូវបានបង្កើតឡើងនៅកំឡុងឆ្នាំ ១៩៧៩ ក្នុងរោងចក្រផលិតឱសថរដ្ឋ Dumex សម្រាប់វិភាគគុណភាពឱសថ រោងចក្រផលិតឱសថរបស់រដ្ឋ មានជាអាថ៌ រោងចក្រ Dumex. PAK ENAPHAR និង មជ្ឈមណ្ឌលឱសថបូរាណ ដោយមានបុគ្គលិកបំរើការងារ ពី ៤ ទៅ ៥ នាក់ ប៉ុណ្ណោះនិងបានប្រើប្រាស់ ឧបករណ៍សម្ភារៈពិសោធន៍ចាស់ៗ សេសសល់ក្រោយពីរបបខ្មែរក្រហម។
ថ្ងៃទី ៖ 28-01-2026, ដោយ Heach | 183 Views
|
របៀបជៀសវាងទឹកដោះគោក្លែងក្លាយ និងធានាសុវត្ថិភាពសម្រាប់កូនតូច
របៀបជៀសវាងទឹកដោះគោក្លែងក្លាយ និងធានាសុវត្ថិភាពសម្រាប់កូនតូច
ដើម្បីធានាសុវត្ថិភាពសុខភាពសម្រាប់ទារក និងកុមារតូចៗ ព្រមទាំងជៀសវាងការទិញទឹកដោះគោក្លែងក្លាយ ឬអន់គុណភាព ឪពុកម្តាយ និងអ្នកថែទាំគួរតែអនុវត្តតាមវិធីសាស្ត្រសំខាន់ៗដូចខាងក្រោម៖
ថ្ងៃទី ៖ 28-01-2026, ដោយ Heach | 123 Views
|
|
|
|
|
|
|
តួនាទីភារកិច្ចរបស់នាយដ្ឋានកិច្ចការពារអ្នកប្រើប្រាស់
នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ត្រូវបានបង្កើតឡើងតាមប្រកាសលេខ ២២៩ MOC/SM 2008 ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៨ មានការិយាល័យចំណុះចំនួន ៤គឺ៖ ការិយាល័យអង្កេត ការិយាល័យបង្ក្រាបការក្លែងបន្លំ និងឃោសនាភូតកុហក ការិយាល័យដោះស្រាយបណ្ដឹងរបស់អ្នកប្រើ និងផ្សព្វផ្សាយ ការិយាល័យត្រួតពិនិត្យពាណិជ្ជកម្ម។ ដោយសារការកែទម្រង់របស់រាជរដ្ឋាភិបាលនាយកដ្ឋាននេះត្រូវបានកែសម្រួលជានាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ៣៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ និងការិយាល័យចំណុះនាយកដ្នានតាមប្រកាសលេខ ២៥៥ ព.ណ.បល.ប្រក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន និងសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០។
ថ្ងៃទី ៖ 08-01-2026, ដោយ Heach | 197 Views
|
តួនាទីភារកិច្ចរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម
នាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅថៃ្ងទី ២២ ខែកញ្ញា ឆ្នាំ១៩៩៧ តាមអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជាលេខ ៥៤។ នៅមុនការបង្កើតនាយកដ្ឋាននេះ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ទទួលតួនាទីចុះបញ្ជី និងការពារម៉ាក ។ នាយកដ្ឋានកម្មសិទិ្ធបញ្ញា មានភារកិច្ច និងទទួលខុសត្រូវលើ ៖
១-ការសិក្សា វិភាគ និងផ្តល់អនុសាសន៍អំពីគោលនេយាបាយកម្មសិទិ្ធបញ្ញាជូនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលកម្ពុជា។
២-សម្របសម្រួល និងរៀបចំច្បាប់ ព្រមទាំងបទបញ្ញតិ្តកម្មសិទិ្ធបញ្ញា ។
៣-សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យកម្មសិទិ្ធបញ្ញាជាមួយសហគមន៍អន្តរជាតិ ។
៤-ត្រួតពិនិត្យមើលវិស័យទាំងបីនៃកម្មសិទិ្ធបញ្ញាក្នុងប្រទេសកម្ពុជា ធើ្វជាចំនុចប្រសព្វនៃកម្មសិទិ្ធបញ្ញា និងសម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ ជាមួយក្រសួងពាក់ព័ន្ធ ។
៥-ជំរុញផ្សព្វផ្សាយតាមមធ្យោបាយនានាដើម្បីការពារកម្មសិទិ្ធបញ្ញាអោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព ។
៦-អនុវត្តរាល់កាតព្វកិច្ចទាំងអស់ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញានានា ។
ថ្ងៃទី ៖ 07-01-2026, ដោយ Heach | 191 Views
|
|
|
ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ផលិត ចែកចាយ លក់ ផ្សព្វផ្សាយ ឬប្រើប្រាស់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស ស្របពេលដែលបុគ្គលមួយចំនួនគ្មានជំនាញ បាននឹងកំពុងផលិត និងផ្សព្វផ្សាយលក់ឡេលាយគ្មានបទដ្ឋានបច្ចេកទេស តាមរយៈ បណ្តាញសង្គម យ៉ាងអានាធិបតេយ្យ ហើយផលិតផលទាំងនោះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ លើសពីនេះក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការចំពោះបុគ្គល ឬក្រុមហ៊ុនដែលលក់ឡេលាយទាំងនោះផងដែរ។
ថ្ងៃទី ៖ 07-01-2026, ដោយ Heach | 200 Views
|
[សេចក្តីជូនដំណឹង] ហាមឃាត់ការដាក់សម្ភារទុកចោលលើឆ្នេរសាធារណៈក្នុងក្រុងព្រះសីហនុ!
អាជីវករទាំងឡាយដែលដាក់ តុ កៅអី ឬកន្ទេល ទុកចោលលើឆ្នេរធ្វើឱ្យបាត់បង់សោភ័ណភាព និងរំខានដល់ភ្ញៀវទេសចរ នឹងត្រូវដកហូតសិទ្ធិលក់ដូរ។
សម្រាប់ភ្ញៀវទេសចរ៖ លោកអ្នកមានសិទ្ធិប្រើប្រាស់ទីតាំងឆ្នេរដោយសេរី។
ករណីមានបញ្ហា៖ ប្រសិនបើមានការទារលុយថ្លៃអង្គុយ ឬមិនឱ្យចូលសម្រាក សូមទាក់ទងមក៖
📞 066 877 877 / 016 576 373
ថ្ងៃទី ៖ 06-01-2026, ដោយ Heach | 126 Views
|
បងប្អូនដែលមានបញ្ហា ត្រចៀក–ច្រមុះ–បំពង់ក និងភ្នែកឡើងបាយ ទទួលការពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃ
ដោយវេជ្ជបណ្ឌិតជំនាញ មកពីសហរដ្ឋអាមេរិក
និងវេជ្ជបណ្ឌិតខ្មែរ**
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី
សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី
បានសហការជាមួយ មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្ម គៀនឃ្លាំង
រៀបចំផ្តល់សេវា ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ សម្រាប់បងប្អូនដែលមានបញ្ហា៖
👉 ជំងឺ ត្រចៀក
👉 ជំងឺ ច្រមុះ
👉 ជំងឺ បំពង់ក
👉 និង វះកាត់ជំងឺភ្នែកឡើងបាយ
ការពិនិត្យ និងវះកាត់ នឹងអនុវត្តដោយ
👨⚕️ វេជ្ជបណ្ឌិតជំនាញមកពី សហរដ្ឋអាមេរិក
និង 👩⚕️ វេជ្ជបណ្ឌិតជំនាញជនជាតិខ្មែរ
ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
📅 រយៈពេលអនុវត្ត
ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៦
⏰ ពេលវេលាទទួលពិនិត្យ និងព្យាបាល
ពេលព្រឹក៖ ម៉ោង ០៨:០០ – ១១:៣០
ពេលរសៀល៖ ម៉ោង ១៤:០០ – ១៧:០០
📄 សូមយកឯកសារភ្ជាប់ (បើមាន)
ប័ណ្ណ ប.ស.ស
ប័ណ្ណមូលនិធិសមធម៌
ប័ណ្ណសុខភាព
📍 បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដូចបានរៀបរាប់ខាងលើ
សូមអញ្ជើញមកទទួលការពិនិត្យ និងព្យាបាល
ដោយឥតគិតថ្លៃ តាមថ្ងៃ និងម៉ោងខាងលើ
នៅ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
📞 ព័ត៌មានបន្ថែម សូមទាក់ទង
វេជ្ជ. ម៉ុច គឹមហុង
☎️ ០៩៧ ៩៧៩៧ ៨៣៩
ថ្ងៃទី ៖ 06-01-2026, ដោយ Heach | 129 Views
|
⚖️ ដាក់វិន័យចៅក្រម ៥ រូប តាមព្រះរាជក្រឹត្យ 🇰🇭
👉 ចៅក្រមក្នុងក្របខ័ណ្ឌចៅក្រម ចំនួន ៥ រូប ដែលកាន់តំណែងជា អនុប្រធានសាលាឧទ្ធរណ៍ និង ប្រធានសាលាដំបូង ត្រូវបានត្រាស់បង្គាប់ ដាក់វិន័យក្រោមរូបភាពបន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្ដិ។
📜 ការដាក់វិន័យនេះ អនុវត្តតាម ព្រះរាជក្រឹត្យលេខ នស/រកត/១១២៥/១៥១២ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
បុគ្គលដែលត្រូវបានដាក់វិន័យ រួមមាន៖
ថ្ងៃទី ៖ 06-01-2026, ដោយ Heach | 145 Views
|
|
|
សមាគមគ្រឿងសម្អាងCCAគ្រោងធ្វើសិក្ខាសាលាស្តីអំពីហានិភ័យផ្លូវច្បាប់លើវិស័យគ្រឿងសម្អាងនៅកម្ពុជា
រាជធានីភ្នំពេញ៖យោងលិខិតលេខ ៧៨ សជណ ចុះថ្ងៃទី ១៨ ខែវិឆ្ឆិកា ឆ្នាំ ២០២៥របស់សមាគមគ្រឿងសម្អាងCCAបានអោយដឹងថា សមាគមនេះគ្រោងធ្វើសិក្ខាសាលាស្តីអំពីហានិភ័យផ្លូវច្បាប់វិស័យគ្រឿងសម្អាងដល់សិក្ខាកាមចំនួន៥០រូបដែលមានវាគ្មិនចំនួន២រូបនោះគឺ លោកបណ្ឌិត តេង ប៊ុនថុន អតីតប្រធានក្រុមបង្ក្រាបផលិតផលក្លែងក្លាយ និង ធ្វើបទបង្ហាញអំពីហានិភ័យនានាជុំវិញវិស័យគ្រឿងសម្អាង ជាពិសេសផ្តល់ដំណោះស្រាយ វិធីការពារដល់សិក្ខាកាមដែលបានចូលរួម។
ថ្ងៃទី ៖ 19-11-2025, ដោយ Heach | 367 Views
|
|
|
បងប្អូននៅចាំទេប្រសាសន៍របស់អភិបាលខេត្ត រតនៈគិរី ?
កន្លងមកបងប្អូនមួយចំនួននាំគ្នា Bully ក្រោយអភិបាលខេត្ត រតនៈគិរី មានប្រសាសន៍ឱ្យធ្វើការជំរឿនសត្វឆ្កែតាមផ្ទះ ! ក្នុងគោលបំណង ដើម្បីឲ្យមានការទទួលខុសត្រូវ លើសត្វចិញ្ចឹមរបស់ខ្លួន និងមានការប្រុងប្រយ័ត្ន ។
ថ្ងៃទី ៖ 11-11-2025, ដោយ Heach | 319 Views
|