យោងតាមការបង្ហោះរបស់ផេកសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានឱ្យដឹងថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមទប់ស្កាត់គ្រឿងសម្អាងក្លែងប្រភព ក្នុងគោលបំណងអំពាវនាវដល់លោក/លោកស្រី ដែលជាអ្នកប្រើប្រាស់ក្តី ជាអាជីវករ ឬពាណិជ្ជករក្តី កាលបើបានឃើញ ឬដឹងថា មានឈ្មួញខិលខូចណាដែលបានក្លែងផលិតផលគ្រឿងសម្អាង និងយកមកវេចខ្ចប់ឡើងវិញប្តូរសំបកខុសពីប្រភពដើមដូចជា៖
១. យកផលិតផលប្រទេសដទៃមកក្លែងថាជាផលិតផលក្នុងស្រុក
២. ក្លែងសំបកដើម្បីបន្លំប្រភពប្រទេសផលិតដើម
៣. ក្លែងបាកូដប្រទេស
៤. ក្លែងគុណភាព
សូមរាយការណ៍មកកាន់សមាគម ដើម្បីមានវិធានការទប់ស្កាត់ ហើយសមាគមនឹងធានារក្សាការសម្ងាត់ជូនលោក/លោកស្រីដែលបានរាយការណ៍ ។ ដើម្បីសហការផ្តល់ព័ត៌មាន សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ឬTelegram 012 320 320 / 010 333 305។