៣. ករណីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់
ប្រសិនបើការប្រើប្រាស់ផលិតផលនោះ បណ្តាលឱ្យអតិថិជនរងរបួសពិការមុខមាត់ ឬបាត់បង់ជីវិត ជនល្មើសអាចនឹងត្រូវចោទប្រកាន់ពីបទ "មនុស្សឃាតដោយអចេតនា" ឬ "បង្ករបួសស្នាមដោយអចេតនា" ដែលមានទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ តាមក្រមព្រហ្មទណ្ឌ និងត្រូវសងជំងឺចិត្តទៅជនរងគ្រោះតាមការកំណត់របស់តុលាការ។
៤. ការបង្ក្រាបពីអគ្គនាយកដ្ឋាន ក.ប.ប. និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ក្នុងឆ្នាំ ២០២៦ នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យយ៉ាងស្វិតស្វាញតាមបណ្តាផ្សារ និងការលក់អនឡាញ។ រាល់ផលិតផលដែលរកឃើញថាគ្មានលេខប្រវេទន៍ និងមានសារធាតុហាមឃាត់ នឹងត្រូវចាត់វិធានការច្បាប់ភ្លាមៗដោយគ្មានការលើកលែង។
៥ បើសង្ស័យថាទិញប៉ះគ្រឿងសម្អាងដែលមានសារធាតុហាមឃាត់ត្រូវធ្វើយ៉ាងណាខ្លះ?
បើកលោកអ្នកទិញប៉ះផលិតផលអត់ច្បាប់,ប្រើទៅខូចសុខភាប ឬ សង្ស័យថាជាផលិតផលក្លែងក្លាយត្រូវធ្វើដូចនេះ៖
- រក្សាការសន្ទនាក្នុងឆាត ឬ ថតទុកនូវអ្វីដែលបានទិញលក់ និង ផេកដែលបានទិញជាដើម ជាពិសេសគឺត្រូវទុទាត់តាមគណនេយ្យធនាគារព្រោះមានឈ្មោះអាខោន
- ថតទុកនៅកញ្ចប់ដេលអ្នកដឹកបានផ្ញើមកទោះមាអសយដ្ឋានឬគ្មានក៍ដោយក៍វាជាភស្តុតាងមួយដែរ
- រក្សាលេខទំនាក់ទំនង,លេខទូរស័ព្ទ ដូចជា (លេខក្នុងផេក,លេខអ្នកលក់,លេខអ្នកវេលុយ,លេខអ្នកដឹកជាដើម។ល។)
- ចូលទៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាយកដ្ឋានឪសថ និង គ្រឿងសម្អាង ដើម្បីទំនាក់ទំនង ដាក់បណ្តឹង ឬ រាយការណ៍ជាដើម
- ចូលទៅក្នុងផេករបស់ អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ ហៅកាត់ថា កបប រកមើលលីងដែលអាចដាក់បណ្តឹងបាន
- ចូលក្នុងផេករបស់ក្រសួងមហាផ្ទៃ ឬ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីទំនាក់ទំនង
- បើស្គាល់មន្ទីសុខាភិបាលរាជធានីខេត្តលោកអ្នកក៍បានដែរ
- នៅតាមស្នងការដ្ឋានរាជធានីខេត្តលោកអ្នកក៍មានស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដែរ និង មានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដូចក្រសួងដែរ
- រកបណ្តាញសារព័ត៌មានណាមួយដើម្បីសាកសួរព័ត៌មាន និង រកដំណោះស្រាយបើអាច។
នេះលេខអ្នកជំនាញនៅសមាគមគ្រឿងសម្អាង CCA 097 320 8888
៦ សមាគមគ្រឿងសម្អាងCCAបានចែករំលែកបទពិសោធន៍ទាំងនេះដល់សមាជិករបស់ខ្លួនប្រមាណជាង៣ឆ្នាំកន្លងមកស្តីអំពី ផលប៉ះពាល់ ហានិភ័យ វិធិការពារ និង ដំណោះស្រាយពេលជួបបញ្ហានានា រហូតសមាជិកខ្លួនបំពេញផ្លូវច្បាប់បានរួចរាល់ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកលក់គ្រឿងសម្អាងណាដែលអត់ច្បាប់ ខុសច្បាប់ ឬ ដាក់សារធាតុហាមឃាត់ មិនមែនជាសមាជិកសមាកមឡើយ សមាគមមិនជួយជនទាំងនោះទេ។
អត្ថបទនេះ រៀបរៀង និង ចែករំលែកដោយ លោក តេង ប៊ុនថុន ស្ថាបនិកសមាគមគ្រឿងសម្អាង CCA
លេខទំនាក់ទំនង 097 320 8888
ព្រមានធ្ងន់ៗ! ការផលិត និងចែកចាយគ្រឿងសម្អាងក្តី ឡេលាយក្តីដែលមានសារធាតុហាមឃាត់ធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ មិនត្រឹមតែបំផ្លាញសម្រស់គេ តែត្រូវប្រឈមនឹងទោសទណ្ឌជាប់ពន្ធនាគារ