លទ្ធផល នៃការបង្ក្រាប រួមមាន ៖ ទីតាំងទី១នៅសង្កាត់ស្វាយរលំ រកឃើញ និង ដកហូតបារីក្លែងបន្លំម៉ាកល្បីៗ ជាច្រើនប្រភេទ និង ទីតាំងទី២ សង្កាត់សិតត្បូ រកឃើញបារីក្លែងក្លាយម៉ាកល្បីៗ ជាច្រើនដូចជា Marlboro , Winston , Gold Mount , JPS Classic , Tobacco Gauses , Canyon និង ម៉ាកផ្សេងៗ ជាច្រើនទៀត។
ជាមួយគ្នានេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៥ នាក់(រួមមានមេការ និងកម្មករ) ដើម្បីនាំយកទៅសាកសួរចម្លើយ។ ចំណែកវត្ថុតាងខុសច្បាប់ទាំងអស់ ត្រូវបានសមត្ថកិច្ចដកហូត និង បិទស្តង់ដារ (បិទសៀល) ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងសមត្ថកិច្ចក្រោមឱវាទអគ្គស្នងការនគរបាលជាតិ នឹងបន្តធ្វើការស្រាវជ្រាវ និង បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដោយគ្មានការលើកលែង ដើម្បីការពារសុខសុវត្ថិភាព និង សុខភាពរបស់ប្រជាពលរដ្ឋ។