ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងសម្រេច មិនអនុញ្ញាត តាមសំណើរបស់អ្នកឧកញ៉ា គិត ម៉េង ដែលស្នើសុំពិនិត្យសសម្រេចអនុញ្ញាតគោលការណ៍លើកលែងចំពោះការប្រមូលថ្លៃកាសី (ផ្លូវថ្នល់) សម្រាប់សេវាកដឹកជញ្ជូន រួមមាន៖ រថយន្តទំនិញ រថយន្តដឹកអ្នកដំណើរ និងយានយន្តដែលឆ្លងកាត់ព្រំដែនខេត្ត ព្រោះវាគ្មានភាពសមស្របសម្រាប់សេវាកដឹកជញ្ជូនទូទៅដែលត្រូវបង់ថ្លៃផ្លូវសាធារណៈនោះឡើយ។
បើនៅតែមានការរំលោភបំពាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានហាមឃាត់យ៉ាងដាច់ខាត និងចាត់ទុកសកម្មភាពទាំង ៤ ខាងក្រោមនេះជា ការរំលោភបំពាន និងជាអំពើខុសច្បាប់ ដែលត្រូវទប់ស្កាត់ និងអនុវត្តវិធានការតឹងរ៉ឹង៖
ការដាក់រនាំងខុសច្បាប់នៅតាមដងផ្លូវសាធារណៈ ឬច្រកទ្វារព្រំដែន៖
ការដាក់រនាំង ឬសាងសង់រនាំងដើម្បីប្រមូលកាសី (ថ្លៃផ្លូវ) លើការដឹកជញ្ជូនទំនិញ ដឹកអ្នកដំណើរ និងដឹកទំនិញឆ្លងកាត់ គឺជាអំពើហាមឃាត់។
ការប្រមូលប្រាក់កាសីដោយគ្មានសិទ្ធិ៖
ការដាក់រនាំងយានយន្តដឹកអ្នកដំណើរ និងដឹកទំនិញឆ្លងកាត់ផ្លូវ ដោយគ្មានសិទ្ធិ និងគ្មានកាតព្វកិច្ចប្រើប្រាស់ចំណុះ ឱ្យបង់ថ្លៃដើមកាសី គឺជាការរំលោភបំពាក់។
ការគេចវេសមិនចូលចំណុះរដ្ឋ៖
សកម្មភាពកាត់ខ្លួន ឬបន្លំជាមន្ត្រីមានសម្ព័ន្ធមេត្រីភាព ឱ្យអ្នកដឹកជញ្ជូនចូលបង់ចំណុះរបស់ខ្លួនស្ថិតនៅតាមច្រកទ្វារព្រំដែន (ទោះបីមាន ឬគ្មានកាតព្វកិច្ចប្រើប្រាស់ចំណុះក៏ដោយ) គឺជាអំពើខុសច្បាប់។
ការបង្កើតអំពើវិនិយោគកាសីខុសច្បាប់៖
ការបង្កើតអំពើវិនិយោគកាសីនៅតាមច្រកទ្វារព្រំដែន ដែលបង្កឱ្យមានឧបសគ្គដល់ការបំពេញភារកិច្ចរបស់រដ្ឋបាល និងរដ្ឋការ ការលើកស្ទួយពាណិជ្ជកម្ម និងព្រំដែនសុខដុមនីយកម្ម ព្រមទាំងការប្រមូលចំណូលថវិការដ្ឋ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្រមាន និងតម្រូវឱ្យគ្រប់ភាគីាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត តាមសារាចរណែនាំ លេខ ០០៧ សហវ.ស.ណ.អទច ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ ដោយគ្មានការយោគយល់ឡើយ។ ប្រសិនបើមានការរំលោភបំពានបន្តទៀត នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាធរមាន។