| BY | Admin | / | 23-04-2026 | / | 86 |
សមត្ថកិច្ចកោះហៅម្ចាស់តូបមួយនៅផ្សារឃ្លាំងរំសេវអោយចូលបំភ្លឺជុំវិញករណីលក់គ្រឿងអេឡិកត្រូវនិចម៉ាក Apple ក្លែងក្លាយ
រាជធានីភ្នំពេញ៖យោងតាមលិខិតកោះហៅលេខ ០០១/២៦ល.ក.ហ ចុះថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៦ បានអោយដឹងថា សមត្ថកិច្ចក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ទោ គឹម ហុង កោះហៅម្ចាស់តូបម្នាក់នៅផ្សារឃ្លាំងរំសេវដើម្បីអោយចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៩ព្រឹក ជុំវិញករណីសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក Apple ក្លែងក្លាយ ដើម្បីបំភ្លឺ ការចូលបំភ្លឺនោះអាចទាក់ទងលោក វរៈសេនីយ៍ឯក ម៉ាត់ យូសុះ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញា លេខទូរស័ព្ទ ០១២ ៤៥៦ ៩៦៦។
ក្នុងហេតុការនេះដែរប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ករណីខាងលើសមត្ថកិច្ចបានចុះទៅបង្ក្រាប រួចហើយនៅផ្សារឃ្លាំងរំសេវ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ ដោយបាន ដកហូតបានផលិតផលគ្រឿងអេឡិចត្រូនិចម៉ាក Apple មួយចំនួនតូចមានដូចជាស្រោមទូរសព័្ទ កាស ដែលមានឡូហ្គោម៉ាក Apple ជាដើម ដោយចោទថារំលោភកម្មសិទ្ធិបញ្ញាម៉ាក Apple ហើយក្រោយមកគាត់ក៏បានចូលបំភ្លឺម្តងរួចហើយដោយអ្នកតំណាង លុះ ២ថ្ងៃបន្ទាប់ក៏មានឈ្មោះ វុង ពិលី ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ010550675(01) លេខទូរស័ព្ទ012 333 662 បានទាក់ទងមកថាគាត់ជាតំណាងម្ចាស់ម៉ាកហើយចរចាទាមទារសំណងជាប្រាក់ចំនួន១ម៉ឺនដុល្លារ ម្ចាស់តូបនោះគាត់ថាចំនួនដែលចាប់ទៅតិចតួចមិនដល់៣០០ដុល្លារផង គាត់ជាអ្នកលក់ក្នុងផ្សារទេ មិនមែនអ្នកនាំចូលឡើយ ធ្វើម្តេចមានលុយច្រើនបង់អោយ។ លោក វុង ពិលី មិនព្រម ក៏ដកថយទៅពិចារណា ហើយ ក្រោយមកក៏ចុះថ្លៃ នៅសល់ ៣០០០ដុល្លារ ហើយគំរាមថាបើមិនព្រមគេបញ្ជូនសំណុំរឿងនេះទៅតុលាការ គាត់ក៏អស់សង្ឃឹមដែរព្រោះគ្មានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បង់អោយគេ ប៉ុន្មានខែក្រោយមក នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៦ ស្រាប់តែសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានយកលិខិតកោះហៅខាងលើមកប្រគល់អោយដល់តូបក្នុងផ្សារតែម្តង ដើម្បីអោយចូលបំភ្លឺដូចមានក្នុងលិខិតកោះហៅ។
ម្ចាស់តូបបានលើកឡើងដោយត្អូញត្អែរថា គាត់ជាអ្នកលក់តូចតាចតាមផ្សារដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះហេតុដូចម្តេចចាំបាច់ធ្វើទុក្ខបុកម្នេញគាត់យ៉ាងនេះ ហើយគាត់មិនមែនជាអ្នកនាំចូលទេ គ្រាន់តែទិញរាយ លក់រាយដូចតូបផ្សេងៗទៀតជាទូទៅទេ ដូចមានភស្តុតាងដែលគាត់ចាប់បានស្រាប់ស្ទើមិនដល់ ៣០០ដុល្លារផង គាត់ក៏មិនបានដឹងទេថាម៉ាកនេះអ្នកណាជាម្ចាស់កម្មសិទ្ធិបញ្ញា ក៏មិនដែលឃើញគេចុះកាសែតដែរថាលោកណា ក្រុមហ៊ុនណាជាម្ចាស់ម៉ាក Apple ។ អ្វីដែលគាត់កាន់តែហួសចិត្តទៀតនោះគឺ មិនដែលមកជូនដំណឹងអោយឈប់លក់ ឬ ដាក់លិខិតដាស់តឿនព្រមានណាម្តងឡើយស្រាប់តែចុះមកបង្រ្កាបដកហូតតែម្តង ហើយបង្ខំអោយគាត់ចចារសងប្រាក់បញ្ចប់រឿងរាប់ពាន់ទាំងមិនដឹងខ្យល់អ្វីឡើយ។
អ្វីដែលគាត់មានការងឿងឆ្ងល់នោះគឺ ពេលចុះមកបង្ក្រាបគឺសមត្ថកិច្ចខាងលើកាន់ឯកសារថតចំលងមកអនុវត្តន៍ និង មិនបានបំពេញឈ្មោះអោយហើយនោះទេគឺចុចៗដល់តូបណាក៏កត់តូបនោះចូលតែម្តង បង្រ្កាបដកហូត ហៅទៅបំភ្លឺចរចា បើចរចាមិនត្រូវកោះហៅដើម្បីធ្វើទុក្ខបុកម្នេញកុំអោយរកស៊ីកើត។
មហាជនកោតសរសើរផង លាន់មាត់ផងថា សម័យសម្តេចធិបតីហើយ នៅមានមន្ត្រីហ៊ានធ្វើចឹងទៀត មិនខ្លាចទេអី? យុគ្គ៩ហើយ ធ្វើល្អអោយបានច្រើនទៅ។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺអំពីសមត្ថកិច្ចបើមានអ្វីអោយជួយបកស្រាយ និង រង់ចាំមើលអំពីករណីខាងលើនេះវិវត្តន៍ដល់ណាដើម្បីផ្សព្វផ្សាយជូនមហាជន។
លេខអង្គភាពយើងខ្ញុំ 097 320 8888
|