| BY | Admin | / | 11-04-2026 | / | 118 |
សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ជូនពរ ឯកឧត្តម រាជ សុភទ្ទ ក្នុងឳកាសចូលឆ្នាំថ្មី
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៦ សមាគមស៣ ដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម និង សហការីបានចូលជួបសម្តែងការគួសមជាមួយទីប្រឹក្សាជាន់ខ្ពស់របសមាគមគឺឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅឯបុរីប៉េងហួតបឹងស្នោ ជាគេហដ្ឋានរបស់គាត់ផ្ទាល់។
ក្នុងនោះឯកឧត្តមបានមានប្រសាសសំណេះសំណាល និង ធ្វើការកោតសសើរដល់សមាជិកសមាជិការទាំងអស់ដែលកន្លងមកបានជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង តាំងពីស្នាក់ការបក្សឃុំនៅជាឈើទំហំតូច រហូតក្លាយជាថ្ម និង បានជួយជ្រោមជ្រែងកាលទឹកជំនន់ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នជាពិសេសពេលជនភៀសសឹកដែលមានតម្រូវការជាច្រើននូវទឹកចិត្តមនុស្សធម៌ ការជួយសង្គ្រោះជាដើមដែលសមាគមនេះបានធ្វើជាអំពើកុសលកន្លងមក។
ក្នុងឪកាសនោះឯកឧត្តមបានផ្តាំផ្ញើអោយសមាជិកសមាជិការទាំងអស់របស់សមាគមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានៅកំឡុងខែតុលាខាងមុខនេះ និង បន្តធ្វើកិច្ចការមនុស្សធម៌ដល់មូលដ្ឋានឃុំ ស្រុក ខាងលើអោយបានជាបន្តបន្ទាប់កុំអោយដាច់ ដូចជាជួយចាស់ជរា ជនពិការរភាព ជាដើមដែលពួកគាត់ត្រូវការណាស់នូវជំនួយមនុស្សធម៌របស់ពួកយើង។
ជាចុងក្រោយសមាជិកសមាជិការសមាគមជូនពរឯកឧត្តមទីប្រឹក្សាជាន់ខ្ពស់ក្នុងឪកាសឆ្នាំថ្មីនេះសូម
បួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកទាំង១០០០០លោកធាតុ, ទេវតារក្សាស្វេធឆ័ត្រ,ថែរក្សាប្រទេសកម្ពុជាទាំងមូល,
ទស្សបារមីនៃព្រះសម្មាសម្ពុទ្ធទាំងឡាយ២៨ព្រះអង្គផង
២ម៉ឺន ៤ពាន់ព្រះអង្គផង ១លានព្រះអង្គផង ១០៩ព្រះអង្គផង ៤ម៉ឺន ៨ពាន់ព្រះអង្គផង
២លានព្រះអង្គផង, អំណាចនៃព្រះគុណធម៌៨៤០០០ព្រះធម្មក្ខន្ធ អំណាចនៃគុណធម៌ព្រះសង្ឃមានអរិយសង្ឃ
និងសមត្តិសង្ឃរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ
សូមជូនពរដល់ ឯកឧត្តម រាជ សុភទ្ទ និង ក្រុមគ្រួសារ
|