ដើមឆ្នាំ ១៩៨៣ ”មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” ប្តូរមកទីតាំងអាគារលេខ៨ ផ្លូវអុងផល្គុនសង្កាត់មិត្តភាព ខ័ណ្ឌ៧មករា (អតីតទីតាំងនាយកដ្ឋានឱសថចាស់) មានបុគ្គលិកបំរើការងារ ចំនួន១០ ទៅ ១៥នាក់។
នៅឆ្នាំ១៩៩៣ ”មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” បានសហការណ៍ជាមួយអង្គការសុខភាពពិភពលោក UNICEFF ស្ថានទូតបារាំង សមាគមន៍ឱសថការីគ្មានព្រំដែន បានសហការណ៍ពង្រឹងសមត្ថភាពពិសោធន៍ដល់បុគ្គលិក ក្នុងការស្រាវជ្រាវ គុណភាព ឱសថសារវន្តបន្ថែម។
នៅឆ្នាំ ១៩៩៥ “មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” បានរើទីតាំងមកដីឡូតិ៍ ៣៦ មហាវិថី ហ្សកឌីមេត្រូវ សង្កាត់ មិត្តភាព ខ័ណ្ឌ ៧មករា (អាគាជាន់ទី១ និងជាន់ទី២ នៃរោងចក្រ PAK/CPE)។ ជាមួយគោលនយោបាយក្រសួងសុខាភិបាលក្នុងការចុះបញ្ជិកាឱសថ មុនធ្វើចរាចរលក់លើទីផ្សារបានធ្វើឲ្យកើនបុគ្គលិកបម្រើការងារជាង ២០ នាក់។
នៅឆ្នាំ១៩៩៨ ”មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” បានក្លាយជា អង្គភាពសុខាភិបាលមួយមានលំដាប់ស្មើនឹងនាយកដ្ឋានចំណុះក្រសួងសុខាភិបាល។ ចាប់ពីត្រឹមនោះមកមន្ទីរពិសោធន៍ត្រួតពិនិត្យគុណឱសថបានទទួលជំនួយឧបករណ៍សម្ភារៈពិសោធន៍ដូចជាជញ្ជីងវិភាគ ម៉ាស៊ីនHPLC ដែល បានប្រើរួចពី សមាគមន៍រោងចក្រផលិតឱសថជប៉ុន (JPMA / JICA) ជាបន្តបន្ទាប់ជាមួយការជួយបណ្តុះបណ្តាលរយៈពេលខ្លី និង វែង នៅប្រទេសជប៉ុន និងប្រទេសថៃ ។ល។
នៅឆ្នាំ២០០៨ “មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពឱសថ” ត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងមានឈ្មោះថាៈ
“មជ្ឈមណ្ឌលជាតិសោធន៍សុខាភិបាល” តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៨។
នៅឆ្នាំ២០០៩ “មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល” បានរើទីតាំងមកនៅដីឡូតិ៍ ១៥២-១៥៣ រុក្ខាវិថីកម្ពុជាក្រោម ខណ្ឌ ៧មករា ក្នុងបរិវេណទីស្តីការក្រសួងសុខាភិបាល។ បច្ចុប្បន្នមកអាគារ ២៤៥H ផ្លូវជាតិលេខ ៦A ភូមិគៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានមន្ត្រីបុគ្គលិកសរុបចំនួន៥៣នាក់។
១. ទស្សនវិស័យៈ (Vision)
ការទទួលស្គាល់ជាអន្តរជាតិនូវសមត្ថភាពត្រួតពិនិត្យគុណភាពឱសថនិងផលិតផលសុខាភិបាលជាមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព ជាតិពុលនិងគ្រោះថ្នាក់ក្នុងឱសថសម័យ, ឱសថបុរាណ, ចំណីអាហារ, សម្ភារៈពេទ្យ សម្ភារៈវេចខ្ចប់ផ្សេងៗ ។
២. បេសកកម្មៈ (Mission)
ធ្វើការស្រាវជ្រាវវិភាគ និងត្រូតពិនិត្យរកគុណភាព ប្រសិទ្ធិភាពសុវត្ថិភាព អានាម័យ សារធាតុពុលគ្រោះថ្នាក់ដល់សុខភាពនៃផលិតផលឱសថនិងផលិតផលសុខាភិបាលពេលចុះទិដ្ឋការបញ្ជិកាជាមួយក្រសួងសុខាភិបាល និង កំពុងសារាចរលក់លើទីផ្សារ។
សហការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព ឱសថ និងផលិតផលសុខាភិបាលក្នុងប្រទេសកម្ពុជា។
៣. ប្រព័ន្ធត្រួតពិនិត្យគុណភាព (Quality Management System)
យោងតាមអង្គការលេខរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មជ្ឈមណ្ឌលនេះបានចែកជា៣ មន្ទីរពិសោធន៍គឺ៖
-រូបគីមីសាស្រ្ត
-បាក់តេរីសាស្រ្ត
-ការស្រាវជ្រាវ និង អភិវឌ្ឍន៍
គ្រប់ការងារបច្ចេកទេសមន្ទីរពិសាធន៍ និងការងារគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្តុ ឃ្លាំងប្រតិករ ទំនាក់ទំនងអតិថិជន សុទ្ធតែមានការរៀបចំជា និតិវិធីស្តង់ដា(Standard Operation Procedure)ដើម្បីអនុវត្តន៍។ មជ្ឈមណ្ឌលកំពុងរៀបចំនិងកែតម្រូវតាមលក្ខខ័ណ្ឌរបស់ ISO/IEC 17025:2017 និង សង្ឃឹមថានឹងស្នើសុំការវាយតម្លៃពីស្ថាប័ន ISO នៅពេលខ្លីខាងមុខ។