| BY | Heach | / | 18-03-2026 | / | 27 |
តម្លៃប្រេងឡើងថ្លៃបន្តទៀត! ប្រជាពលរដ្ឋត្រូវត្រៀមខ្លួន
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានកើនឡើងជាថ្មី ដោយសាំងធម្មតា បានឡើងថ្លៃ ៣០០រៀល ទៅដល់ ៥,៥០០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏ឡើងថ្លៃ ១៥០រៀល ទៅដល់ ៦,៥៥០រៀលក្នុងមួយលីត្រ។
⛽ តម្លៃថ្មីនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា តទៅ ហើយនឹងបន្តរហូតដល់មានសេចក្តីជូនដំណឹងថ្មី។
📊 ការកើនឡើងនេះ កំពុងបង្កផលប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសលើការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដែលអាចនាំឲ្យតម្លៃទំនិញផ្សេងៗឡើងតាមផងដែរ។
👉 សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងគ្រប់គ្រងការចំណាយឲ្យមានប្រសិទ្ធភាព ក្នុងអំឡុងពេលតម្លៃប្រេងកំពុងមានការកើនឡើងនេះ។
|