|
«មិនខុស កុំខ្លាច! កុំចេះតែរិះគន់»
មេបញ្ជាការនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រប់គោលដៅផាកពិន័យអនុវត្តច្បាប់ចរាចរណ៍ទាំងអស់ ក្នុងរាជធានីភ្នំពេញ នឹងត្រូវដាក់ឱ្យមានកាមេរ៉ាថតសកម្មភាព ដើម្បីធានាការអនុវត្តច្បាប់មានតម្លាភាព និងយុត្តិធម៌។ ការដាក់កាមេរ៉ានេះ មានគោលបំណង៖ បង្កើនភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ កាត់បន្ថយការយល់ច្រឡំ និងការរិះគន់មិនត្រឹមត្រូវ ការពារសិទ្ធិទាំងប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់វិន័យ និងសុវត្ថិភាពចរាចរណ៍ បើបងប្អូនមិនបានប្រព្រឹត្តបទល្មើសចរាចរណ៍ គ្មានអ្វីត្រូវខ្លាចទេ។ ការអនុវត្តច្បាប់គឺដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំងអស់។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរាជធានីភ្នំពេញមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរឡើង។
|