|
គយបើកឱ្យក្រុមហ៊ុនប្ដឹង បើមានភាពមិនប្រក្រតីពីមន្ត្រីចុះអនុវត្ត — តែត្រូវត្រៀមខ្លួនឲ្យរឹងមាំ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបើកឱកាសឱ្យក្រុមហ៊ុន ឬអាជីវកម្ម អាចដាក់ពាក្យបណ្ដឹង ប្រសិនបើរកឃើញភាពមិនប្រក្រតី ឬអំពើមិនត្រឹមត្រូវពីមន្ត្រីដែលចុះអនុវត្តការងារ។ ការដាក់បណ្ដឹងអាចធ្វើបានតាមនីតិវិធីដែលបានកំណត់ ដើម្បីធានាថា មានតម្លាភាព និងយុត្តិធម៌។
យ៉ាងណាក៏ដោយ មុននឹងដាក់ពាក្យប្ដឹង ក្រុមហ៊ុនគួរតែពិនិត្យ និងត្រៀមខ្លួនឲ្យបានរឹងមាំជាមុន ដោយត្រូវមានចំណុចសំខាន់ៗដូចជា៖
1️⃣ មានឯកសារចំណូល–ចំណាយគ្រប់គ្រាន់ និងអាចបញ្ជាក់បាន
2️⃣ មានបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមស្តង់ដារ
3️⃣ បានបង់ពន្ធគ្រប់ប្រភេទពេញលេញ តាមកាតព្វកិច្ចច្បាប់
បើមិនមាន៣ចំណុចខាងលើទេ ការប្ដឹងអាចនាំឲ្យក្រុមហ៊ុនជួបហានិភ័យផ្ទុយវិញ ព្រោះអាជ្ញាធរអាចធ្វើការត្រួតពិនិត្យបន្ថែម។ ក្នុងករណីនេះ គួរសហការជាមួយពន្ធដារ ឬគយ ដើម្បីដោះស្រាយតាមនីតិវិធីជាមុន។
📌 ចំណាំតាមប្រភេទអាជីវកម្ម
ពន្ធតូច៖ ជាទូទៅ មិនទាន់មានសវនកម្មជាប្រចាំ
ពន្ធមធ្យម និងពន្ធធំ៖ គួរត្រៀមឯកសារឲ្យបានរឹងមាំ ព្រោះអាចមានសវនកម្ម និងត្រួតពិនិត្យលម្អិត
|