|
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
ប្រយ័ត្ន! ល្បិចបោកថ្មី កំពុងកើតមានញឹកញាប់ 😢😭
ភស្តុតាងមានច្រើនហើយ ជនរងគ្រោះក៏កើនឡើងជាបន្តបន្ទាប់!
បើបងប្អូនបានជួបឃើញជនជាតិចិននេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ឬរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ 🙏
👉 ល្បិចបោក៖
ជនល្មើសនឹងយកលុយក្រដាស ១០០ ដុល្លារ មកអោយយើងអាប់ (ដូរលុយរាយ)
ពេលយើងកំពុងរាប់ ឬអាប់លុយ… គេនឹង លួចដកលុយខ្លះចេញយ៉ាងលឿន
បន្ទាប់មក គេហុចលុយវិញ ហើយនិយាយថា “មានលុយរាយគ្រប់ហើយ សុំយក ១០០ ដុល្លារវិញ”
⚠️ ព្រោះកើតឡើងរហ័ស និងយើងមិនបានរាប់ឡើងវិញ
👉 ជាច្រើនករណី បាត់លុយដោយមិនដឹងខ្លួន!
📌 សូមចងចាំ៖
ត្រូវរាប់លុយគ្រប់ដង មុននិងក្រោយអាប់
កុំប្រញាប់ពេលដោះស្រាយលុយ
ប្រសិនបើសង្ស័យ សូមបដិសេធភ្លាមៗ
🙏 សូមជួយចែករំលែក ដើម្បីឲ្យអ្នកដទៃបានដឹង និងប្រយ័ត្នផង
|