| BY | Heach | / | 20-03-2026 | / | 29 |
ប្រជាពលរដ្ឋស្នើសុំឲ្យ មន្ត្រីចរាចរណ៍ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្ត ជិតដល់ថ្ងៃរោងការ ប៉ុន្តែបាត់បង់ជីវិតយ៉ាងអាណិតអាសូរ
ព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងជិត៦ ព្រឹក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកស្តាយមួយកើតឡើង នៅក្នុងតំបន់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីវ័យក្មេងម្នាក់ ដែលជិតដល់ថ្ងៃចូលរោងការ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូម៉ាក HONDA SCOOPY មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1LK-7128 ទៅបុកពីក្រោយរថយន្តដឹកទឹកកកមួយគ្រឿង ដែលកំពុងឈប់ទម្លាក់ទឹកកកឱ្យដេប៉ូមួយកន្លែង។ រថយន្តនោះពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992។
តាមការរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តដឹកទឹកកកខាងលើ អាចមិនបានបើកភ្លើងសញ្ញាឬដាក់សញ្ញាព្រមានត្រឹមត្រូវ នៅពេលឈប់លើផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូមិនអាចប្រយ័ត្នទាន់ពេល និងបង្កឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។
👉 ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីចរាចរណ៍ពាក់ព័ន្ធ យកចិត្តទុកដាក់បន្ថែមលើបច្ចេកទេស និងសុវត្ថិភាពរថយន្តពេលឈប់លើដងផ្លូវ ដូចជា៖
បើកភ្លើងសញ្ញាព្រមានឲ្យច្បាស់
ដាក់ស្លាកសញ្ញាព្រមានពីចម្ងាយ
ជៀសវាងឈប់នៅកន្លែងគ្រោះថ្នាក់ងាយកើតឡើង
🙏 គ្រោះថ្នាក់នេះជាការរំលឹកដ៏ឈឺចាប់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យត្រូវប្រុងប្រយ័ត្នជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។
|