ពិធីខាងលើប្រារព្ធឡើងក្រោមអធិបតីភាពលោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង-មន្ទីរបរិស្ថាន ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរមូលដ្ឋាន សិស្ស និស្សិត ព្រះសង្ឃប្រជាពលរដ្ឋតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិនិងដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផ្សេងទៀត។
នាឱកាសនោះ គណៈកម្មការព្រៃឡង់ខេត្តព្រះវិហារ លោកស្រី ភោគ ហុង បានឲ្យដឹងថា គោលបំណងដែលរៀបចំឲ្យមានការបំបួសដើមឈើនេះគឺជាការរក្សាប្រពៃណីរបស់ជនជាតិដើមភាគតិចនិងការរំលឹកគុណព្រៃឈើដែលបានជួយថែរក្សានិងចិញ្ចឹមដល់ប្រជាពលរដ្ឋ ក៏ដូចជាការជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាព្រៃឈើការពារធនធានជីវចម្រុះនៅក្នុងដែន
ជម្រកសត្វព្រៃ «ព្រៃឡង់» ឲ្យកាន់តែប្រសើថែមទៀត។
ប្រធានសហគមន៍ក្បាលខ្លានៃតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ លោក វង់ សាន បានបញ្ជាក់ថាព្រៃឡង់មានសារៈសំខាន់សម្រាប់ប្រជាជនខ្លាំងណាស់ព្រោះវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកម្ដៅ រួមទាំងផ្ដល់នូវអនុលផលពីព្រៃឈើ ដូចជា ផ្លែឈើ វល្លិ ផ្សិត ជ័រ រួមទាំងដងជ័រ ដែលជួយប្រជាសហគមន៍អាចរកប្រាក់ចំណូលគ្រប់រដូវកាល។
លោកសានបានសង្កត់ធ្ងន់ថា«ប៉ុន្តែតំបន់នេះក៏កើតមានបញ្ហាប្រឈមដោយសារមានជនខិលខូចមួយចំនួននៅតែលួចអារដើមឈើនិងបរបាញ់សត្វព្រៃខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ និងសមត្ថកិច្ចមានការខ្វះចន្លោះ បន្ទាប់ពីមានការល្បាត»។
ទោះយ៉ាងណាលោកខៀវបូរិនបានកោតសរសើចំពោះប្រជាសហគមន៍ទាំង៤ខេត្តរួមទាំងមន្រ្តីឧទ្យានុរក្សដែលបានយកចិត្តទុកដាក់ការពារថែរក្សាស្រលាញ់ព្រៃឈើធ្វើឲ្យព្រៃឈើនៅក្នុងព្រៃឡង់មាននៅទ្រង់ទ្រាយល្អរហូតមកដល់សព្វថ្ងៃ។
លោកបានចាត់ទុកព្រឹត្តិការណ៍នៅថ្ងៃនេះនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីគុណ តម្លៃរបស់ព្រៃឈើចំពោះមនុស្សទាំងអស់គ្នា ហើយពួកគាត់នឹងចេះគ្រប់គ្រងធនធានរបស់ខ្លួន ឱ្យបានល្អប្រសើរថែមទៀត។
លោកបានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ចាប់ពីឆ្នាំ២០១៧ រហូតមក តាមរយៈការផ្តល់ពូជសត្វ សម្ភារកសិកម្មនិងសកម្មភាពទ្រទ្រង់ជីវភាពសហគមន៍ផ្សេងទៀតហើយសហគមន៍នៅដែន
ជម្រកសត្វព្រៃ«ព្រៃឡង់» និងទទួលបានការគាំទ្រដូចគ្នានៅក្នុងឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថាពីធីបុណ្យតាមប្រពៃណីបំបួសដើមឈើនាពេលនេះរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)និងបណ្តាញសហគមន៍ព្រៃឡង់ ក្នុងគោលបំណងបង្កើនការយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើដល់ប្រជាពលរដ្ឋ និងដើម្បីជាការចាប់ផ្តើមពង្រឹងក្នុងកិច្ចសហការអភិរក្សគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍ប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»នៅតែស្រស់ត្រកាលគ្របដោយស្បៃធម្មជាតិ។
ដែនជម្រកសត្វព្រៃ «ព្រៃឡង់» បង្កើតឡើងដោយអនុក្រឹត្យលេខ ០៧៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីសរុប ៤៣១,៦៨៣ហិកតា ស្ថិតនៅជាប់ភូមិសាស្រ្តខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង។ ដែនអភិរក្សនេះមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះសម្បូរបែបដែលជាជម្រាលផ្ទៃរងទឹកភ្លៀងសម្រាប់ស្ទឹងសែននិងហូរចាក់ទៅទន្លេសាបបម្រើដល់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបរិស្ថាននិងវប្បធម៌យ៉ាងសំខាន់៕
តើការបាត់បង់ព្រៃឈើវាមានផលប៉ះពាល់អ្វីខ្លះ ?ក្នុងករណីបំផ្លាញ់ព្រៃឈើតើច្បាប់ត្រូវ
មានផ្ដន្ទាទោសអ្វីខ្លះ ?
ជាការពិតណាស់ការបំផ្លាញ់ព្រៃឈើធ្វើឲ្យបាត់បង់សមតុល្យបរិស្ថាននិងធ្វើឲ្យកំដៅផែនដីកើនឡើងព្រមទាំងធ្វើឲ្យអាកាសធាតុប្រែប្រួល(ភ្លៀងមិនទៀងទាត់)អាចបង្ករឲ្យមានគ្រោះទឹក
ជំនន់។ល។
ដោយយោងតាមច្បាប់ស្តីពីព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖
- មាត្រា៩៤ បុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រៃឈើធ្វើឲ្យប៉ះពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើត្រូវ
ចេញថ្លៃស្តារជុសជុលការខូចខាតឲ្យមានលក្ខខណ្ឌដូចដើមវិញ ។
- មាត្រា ៩៧
ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទីមួយ ដែលត្រូវជាប់ពន្ធនាគារពីប្រាំ( ៥ )ឆ្នាំទៅ ដប់ ( ១០ ) ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់ មកជាសម្បត្ដិរដ្ឋ ដកហួតកិច្ចព្រមព្រៀង អាជ្ញាប័ណ្ណលិខិតអនុញ្ញាតនិងកំទេចចោលវត្ថុតាងក្លែងចំពោះជនណាដែលបានប្រព្រឹត្ដបទល្មើសណាមួយដូចខាងក្រោមៈ
១.ក្លែងញញូរត្រាឬប្រើញញូរត្រាក្លែងឬបំផ្លាញញញួរត្រារដ្ឋបាលព្រៃឈើដែលវាយលើឈើហ៊ុប។
២.ក្លែងបន្លំដោយស្លៀកពាក់ឯសណ្ឋានពាក់សញ្ញាសម្គាល់ឬពាក់ឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលព្រៃឈើ។
៣.ក្លែងលិខិតសាធារណៈដែលពាក់ព័ន្ធនិងវិស័យព្រៃឈើឬ សត្វព្រៃ ។
៤.បំផ្លាញ់លាក់បាំង លក់ឬ លួចវត្ថុតាងសត្វព្រៃ។
៥.កំទេចផ្លាស់ប្តូរលុបបំចាត់ ឬ ធ្វើឲ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ។
៦.កាប់រានព្រៃឈើឈូសឆាយដីព្រៃហ៊ុមព័ទ្ឋកាន់កាប់ព្រៃឈើ។
៧.បង្កឲ្យភ្លើងឆេះព្រៃដោយចេតនា។
៨.គ្រៀវ បុះពុល កាប់បំផ្លាញ់ ផ្តួល់រំលំដើមឈើ ឬ គាស់រំលើងប្រមូលគល់ឈើ។
៩.បង្កើតមូលដ្ឋានកែច្នៃល្លឹវមៀតឬមូលដ្ឋានសិប្បកម្មអនុផលព្រៃឈើផ្សេងទៀតដែលនាំមកនូវការបំផ្លាញព្រៃឈើ និងមជ្ឃដ្ឋានព្រៃឈើ ។
១០.បរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមជិតផុតពូជ ។ ជនណាប្រព្រឹត្តបទល្មើសព្រៃឈើថ្នាក់ទី១ មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃបទល្មើសព្រៃ ឈើថ្នាកើទី១ នៃច្បាប់នេះ ។
បងជួយមើលផង