“យើងចង់ឲ្យពួកគាត់បានស្គាល់គ្នា បង្កើតចំណងមិត្តភាព ក៏ដូចជាបង្កើនទំនាក់ទំនងរវាងគ្នា និងគ្នាក្នុងនាមជាគ្រួសារ WeGO តែមួយ"។ នេះជាការគូសបញ្ជាក់របស់លោក ឡេង វិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន WeGO។ "មួយវិញទៀត យើង [WeGO] ចង់ឲ្យពួកគាត់បានរៀនសូត្រពីទំនាក់ទំនងជាមួយបរិស្ថានដោយការកែច្នៃសំរាមទៅជាវត្ថុមានប្រយោជន៍តាមរយៈការធ្វើទស្សនកិច្ចទៅកាន់សាលាដូង ដែលច្នៃពីសំរាមទៅជាថ្នាក់រៀនដ៏ស្រស់ស្អាតសម្រាប់កុមារក្នុងសហគមន៍ភ្នំគិរីរម្យ"។ ក្នុងដំណើរកម្សាន្តនោះដែរ ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរតាមទូរសព្ទដំបូងគេដែលពង្រីកទៅក្រៅប្រទេសបានរៀបចំការលេងនានាដើម្បីពង្រឹងស្មារតីជាក្រុម និងដើម្បីឲ្យដៃគូបើកបរបានសាកអ្វីដែលថ្មី កសាងសមត្ថភាព និងបណ្ដុះគំនិតថ្មីៗដើម្បីអភិវឌ្ឍក្រុមគ្រួសារពួកគាត់ឲ្យមានជីវភាពល្អប្រសើរ។ លោក ហៃ ខេន ដែលជាដៃគូបើកបរចូលរួមក្នុងកម្មវិធីខាងលើបង្ហាញអារម្មណ៍រីករាយចំពោះការរៀបចំនេះ។ "ខ្ញុំទទួលបានច្រើនពីដំណើរកម្សាន្តមួយនេះ ព្រោះខ្ញុំបានធ្វើរឿងថ្មីៗមួយចំនួនដែលមិនធ្លាប់ធ្វើពីមុនមកសោះ។ ខ្ញុំនឹងយកអ្វីដែលបានរៀនសូត្រនេះទៅអនុវត្តដើម្បីបម្រើសេវាដល់ភ្ញៀវកាន់តែល្អ ដើម្បីបង្កើនចំណូលខ្លួនឯងដូចគ្នា”។ ដោយឡែក លោក ឆាយ សុក និយាយថា លោកបានស្គាល់មិត្តភក្តិថ្មីៗច្រើន ស្គាល់ពីសាមគ្គីក្រុម និងទទួលបានបទពិសោធន៍ថ្មីៗក្នុងជីវិត។ ដៃគូបើកកង់បីក្រុមហ៊ុន WeGO បន្ថែមថា នេះជាលើកដំបូងសម្រាប់លោកដែលស្គាល់ការបោះតង់ ស្គាល់ Resort ដែលមានលក្ខណៈខុសប្លែកពីបែបបទរស់នៅរបស់លោក ចំណុចនេះបើកភ្នែកឲ្យលោកមើលឃើញកាន់តែទូលំទូលាយ។ ថ្នាក់ដឹកនាំក្រុមហ៊ុន WeGO នឹងរៀបចំឲ្យមានការកម្សាន្ត និងការលើកទឹកចិត្តបន្តបន្ទាប់ទៀតដល់ដៃគូបើកបររបស់ខ្លួនដើម្បីជំរុញការបម្រើសេវា និងក្រមសីលធម៌ដល់ភ្ញៀវកាន់តែល្អ៕