BY | Bongvy | / | 10-09-2019 | / | 610 |
តើហានិភ័យអ្វីខ្លះ ដែលតែងតែកើតមានឡើងចំពោះម្ចាស់អាជីវករ ជាពិសេសរវាងដៃគូរប្រកួតប្រជែង ?
(ភ្នំពេញ)៖ បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចផ្អែកទៅលើការផលិតនិងការចរាចរនាំចេញនាំចូលរបស់អាជីវករទាំងក្នុងនិងក្រៅស្រុក ជាការពិចារណាដ៏សំខាន់ក្នុងការសម្រេចចិត្តផ្នែកពាណិជ្ជកម្ម។
យើងសង្កេតឃើញថា ផលិតផលជាច្រើនដែលមានវត្តមាននៅលើទីផ្សារជារៀងរាល់ថ្ងៃ ដែលជាលទ្ធផលនៃការបន្តលើកទឹកចិត្តចំពោះការវិនិយោគគ្រប់វិស័យ។
ទន្ទឹមនឹងនោះ កម្ពុជាគឺជាប្រទេសមួយដែលអនុវត្តទីផ្សារសេរី បើកឱកាសអោយអាជីវករ ផលិតករក្នុងនិងក្រៅដើម្បីប្រកួតប្រជែងលើទីផ្សារ ដោយសារបញ្ហានេះហើយដែលបណ្ដាលអោយអាជីវករ ផលិតករ ទាំងអស់ដែលតែងតែជួបបញ្ហាជាច្រើន។
តើហានិភ័យអ្វីខ្លះដែល ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុនតែងតែជួបក្នុងអាជីវកម្មរបស់ខ្លួន?
ហើយតើអ្វីទៅជាហានិភ័យខាងក្នុងនិងក្រៅ ជាពិសេសជាមួយដៃគូរប្រកួតប្រជែង ?
យោងតាមPage ផ្លូវការបស់ វិទ្យាស្ថានCEO Master Club បានបើកវគ្គបណ្ដុះបណ្ដាលដល់អាជីវករ ផលិតករ ក្នុងវិស័យពាណិជ្ជកម្ម ក្រោមប្រធានបទស្ដីពី គ្រប់គ្រងការគៃបន្លំ ហានិភ័យផ្ទៃក្នុង ផ្លូវច្បាប់របស់គ្រប់ហ៊ុន។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ មានរយៈពេល០២ថ្ងៃគឺ
- ថ្ងៃទី១, នឹងប្រព្រឹត្តទៅ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់៖*ទី១៖ លោក លី ប៊ុនរឹទ្ធ នាយក នៃនាយកដ្ឋានប្រតិបត្តិការរបស់ គ្រឹះស្ថានមីក្រួហិរញ្ញវត្ថុ បទបង្ហាញស្ដីពី ជំនាញគ្រប់គ្រងការគៃបន្លំហានិភ័យក្នុងក្រុមហ៊ុន ។
- និងថ្ងៃទី២, ប្រព្រឹត្តទៅ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់ *ទី១៖ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាប្រឆាំងផលិតផលក្លែង ជាគ្រួឧន្ទេសនាម ធ្វើបទបង្ហាញស្ដីពី ដំណោះស្រាយ និងវិធីសាស្រ្តការការពារហានិភ័យផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា អាជីវករដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះនឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីនិងហានិភ័យជាច្រើនដូចជា៖
- ផ្តួលដោយតំលៃ
- ផ្តួលដោយអូសទាញបុគ្គលិក
- ផ្តួលដោយផ្លូវងងិត
- ផ្តួលដោយច្បាប់ និង ពន្ធគយ។ល។
- ហានិភ័យផ្ទៃក្នុងជាមួយបុគ្គលិក
- ផ្តួលដោយការក្តោបទីផ្សារ
- ផ្តួលដោយដណ្តើមទីផ្សារ។
- បុគ្គលិកកឹបកេងទ្រព្យ លួច បន្លំ
- ទីផ្សារស៊ីដាច់លុយ(ខ្ចីបង្វែសិន)
- ទីផ្សារលក់ផលិតផលរបស់គេ ប្រហាក់ប្រហែល អមជាមួយរបស់យើង
-បុគ្គលិកចូលបំរើការងារ តែសុំស្នាក់នៅ(អាណាព្យាបាលប្តឹងថាបាត់ពីផ្ទះ)
- បុគ្គលិកចូលបំរើការងារដើម្បីសើបការ ឬ លួចបច្ចេកវិទ្យា
- បុគ្គលិកបង្កប់.មានបំណងមិនល្អ (ចង់ផ្តួល ឬ អូសទាញ)
-អ្វីទៅជាការប្រកួតប្រជែងមិនស្មោះត្រង់?។កែសម្រួលដោយ លោក ខាត់ សុភ័ក្ត
អង្គភាពសារព័ត៌មានBTN NEWS រីករាយស្វាគមន៍ ចំពោះការយកទៅផ្សព្វផ្សាយបន្តរបស់បងប្អូន!
|