គោលបំណងសំខាន់ក្នុងការកែប្រែ គឺដោយសារតែមើលឃើញនូវសក្តានុពលនៃទីតាំង បូករួមជាមួយតម្រូវការដ៏ចាំបាច់របស់អតិថិជនថ្មីចាស់ នេះបើយោងតាមសម្តីរបស់លោក ឡោ ពិសិដ្ឋ នាយកប្រតិបត្តិភោជនីយដ្ឋានឌីសេន ផាលេស។
លោកបន្តទៀតថា ពួកយើងតែងតែខិតខំធ្វើការកែប្រែឲ្យកាន់តែប្រសើរជាងមុនទៅតាមតម្រូវការរបស់អតិថិជនជាពិសេស ហើយមានគោលការណ៍យ៉ាងជាក់លាក់ក្នុងការផ្តល់ជូននូវអាហារដែលមានរសជាតិឆ្ងាញ់ បរិយាកាសកក់ក្តៅ និងភាពសប្បាយរីករាយជូនដល់ភ្ញៀវកិត្តិយសគ្រប់រូប។ ភោជនីយដ្ឋាន ឌីសេន ផាលេសមានបម្រើមុខម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខ ដែលរួមមានដូចជាអាហារបែបខ្មែរ ចិន ថៃ ទីមសាំម មិនតែប៉ុណ្ណោះសម្រាប់អាហារពេលព្រឹករបស់ភោជនីយដ្ឋានក៏ទទួលបាននូវការគាំទ្រយ៉ាង់ខ្លាំងផងដែរពីសំណាក់អតិថិជនថ្មី និងចាស់។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៏ និងទាក់ចិត្តបងប្អូនខ្មែរនោះគឺ ភោជនីយដ្ឋាននេះមានការបើកដំណើរកា២៤ម៉ោងរពេញតែម្តង ដូច្នេះសម្រាប់បងប្អូនដែលមានបញ្ហាក្នុងការស្វែងរកអាហារនាពេលរាត្រី ឬទាបភ្លឺ ពេលនេះនឹងលែងមានជាបញ្ហាព្រួយបារម្ភទៀតហើយ។ ជម្រើសអាហារសម្បូរបែបសម្រាប់បងប្អូនរួមមាន:
1. អាហារពេលព្រឹក: បាយ បបរ គុយទាវប៉ោយប៉ែត លត នំបញ្ចុក ទីមសាំម
2. អាហារពេលថ្ងៃ: បាយម្ហូបបែបខ្មែរ ចិន ថៃ គុយទាវប៉ោយប៉ែត លត នំបញ្ចុក ទីមសាំម
3. អាហារពេលយប់ និងទាបភ្លឺ: បាយម្ហូបបែបខ្មែរ ចិន ថៃ គុយទាវខ្មែរ គុយទាវប៉ោយប៉ែត បបរ លត នំបញ្ចុក ទីមសាំម។ល។ តម្លៃ៖ ចាប់ពី 2.80$ ឡើងទៅ ម៉ោងបើក៖ ដំណើរការ 24ម៉ោង
ទីតាំង: ផ្ទះលេខ185 ផ្លូវ៦៣ (វិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកង1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (សង់អេលីហ្សេ)