BY | BTN | / | 18-08-2019 | / | 1892 |
ប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)គ្រោងដឹកនាំសហការីចូលជួបសម្តែងការគួរសមជា មួយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះយោងតាមPageផ្លូវការរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងCCA បានអោយដឹងថាប្រធានសមាគមនេះគឺ ឧកញ៉ា អ៊ុច សម្បត្តិ គ្រោងនឹងដឹកនាំសហការីដែលជាថ្នាក់ដឹកនាំរបស់សមាគមចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩ ខាងមុខនេះនៅក្នុងបរិវេណក្រសួងមហាផ្ទៃ។
នៅក្នងគំរោងការ ក្នុងការចូលជួបសម្តែងការគួសមនេះ បានបញ្ជាក់អំពីគោលបំណងដូចជា៖
1 ស្នើសុំកិច្ចសហប្រតិបត្តិការលើវិស័យគ្រឿងសម្អាងទាំងនាំចូល នឹងកំពុងចរាចរ។
2 បង្កើតវគ្គបណ្តុះបណ្តាល,សិក្ខាសាលា,វគ្គចែករំលែកចំណេះដឹងផ្លូវច្បាប់លើវិស័យគ្រឿងសម្អាងដោយស្នើសុំ អនុប្រធានលេខាធិការដ្ឋានមួយរូបធ្វើជាវាគ្មិន។
3 ស្នើសុំអាជ្ញាធរ ជាពិសេសគណៈកម្មាធិការ មេត្តាជួយគាំទ្រយ៉ាងខ្លាំងលើវិស័យនេះជៀសវាងការបង្ក្រាបដែលមានលក្ខណៈក្តិចត្រួយ។
ការចូលជួបសម្តែងការគួរសមនៅថ្ងៃស្អែកខាងមុខនេះ សមាគមនិងជម្រាបជូនអំពីការអនុវត្តកិច្ចការងារនាពេលកន្លងមករបស់សមាគម និងគោលបំណង សុំអនុសាសន៍របស់ឯកឧត្តម ដើម្បីឲ្យសមាគម អាចឈ្វេងយល់បន្ថែមនូវផលិតផលគ្រឿងសម្អាង,ចំណេះដឹងផ្លូវច្បាប់,ហានិភ័យ,គោលការនាំចូល, និង ជាពិសេសគោលការនាំរោងចក្រគ្រឿងសម្អាងមកផលិតក្នុងស្រុកអោយបានច្រើនជាងការនាំចូល។
ជាមួយគ្នានេះ ជំនួបពិភាក្សានាពេលខាងមុខ នេះ សមាគម ក៏នឹងលើកឡើងនូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតលក្លែងក្លាយ(គ.ប.ផ.ក) សំដៅធ្វើយ៉ាងណាឲ្យវិស័យគ្រឿងសម្អាងនៅកម្ពុជា និងសមាគមអាចមានភាពរីកចម្រើនស្របតាមទស្សនវិស័យ និងបេសកម្ម របស់ខ្លួន៕
|