BY | Bongvy | / | 07-11-2019 | / | 936 |
ការិយាល័យមេធាវី ប៊ីធី គ្រោងនឹងផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តសុវណ្ណរតនៈ (ហៅវត្តអូទ្រលោក) ខេត្តព្រះវិហារ
(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះការិយាល័យមេធាវី ប៊ីធី រួមជាមួយលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកទំទាវ ព្រមទំាងបុត្រ និងលោក ខេង សុវណ្ណារ៉ា និងសហការី មានសទ្ធាជ្រះថ្លាបានមូលមតិគ្នាជាឯកច្ឆ័ន្ធ ផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់វត្តសុវណ្ណរតនៈ(ហៅវត្តអូទ្រលោក) ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។
កម្មវិធីបុណ្យកឋិនទាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ម៉ោង០៣៖០០នាទីរសៀល ជួបជុំពុទ្ធិបរិស័ទជិតឆ្ងាយ
ម៉ោង ០៤៖០០នាទីរសៀល ប្រារព្ធបទនមស្សកាព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា នៅវត្តមង្គលវ័ន(ហៅវត្តស្វាយដង្គុំ) ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម៉ោង ០៣៖៣០នាទីព្រឹក ជួបជុំពុទ្ធិបរិស័ទជិតឆ្ងាយ ដើម្បីដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់ វត្ត សុវណ្ណរតនៈ (វត្តអូទ្រលោក)ស្ថិតនៅ ភូមិអូទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
គួររំលឹកថាបច្ចុប្បន្ននេះ ព្រះចៅអធិការ និងអាចារ្យ គណៈកម្មាធិការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណរតនៈ (ហៅវត្តអូទ្រលោក) កំពុងកសាងព្រះវិហារ និងមានការខ្វះខាត់បច្ច័យយ៉ាងខ្លាំងក្នុងការបន្តការកសាងដំបូលព្រះវិហារ ជាពិសេសដោយសារវត្តនេះស្ថិតនៅតំបន់ជនបទដាច់ស្រយ៉ាល មិនធ្លាប់ទទួលបានការឧបត្ថម្ភពីសំណាក់ថ្នាក់ដឹកនាំឬ ពីសប្បុរសជនណានីមួយឡើយ។ អាស្រ័យហេតុនេះ ទើបការិយាល័យមេធាវី ប៊ីធី មានគំនិតផ្តួចផ្តើមអង្គកឋិនទានទៅកាន់វត្តសុវណ្ណរតនៈ(ហៅវត្តអូទ្រលោក) ខេត្តព្រះវិហារ ដើម្បីយកបច្ច័យកសាងដំបូលព្រះវិហារ៕
|