កញ្ញាបានបន្ថែមទៀតថា វគ្គនេះផងដែរគឺលោកគ្រូ តេង ប៊ុនថុន ជាអ្នកចែករំលែកចំណេះដឹងនៅក្នុងវគ្គនេះដើម្បីអោយសិក្ខាកាមទទួលបានទាំងចំណេះដឹង និង បទពិសោធន៏ពិតៗជាក់ស្តែងទៅលើវិស័យគ្រឿងសំអាង។ជាពិសេសគឺមានការចូលរួមចែករំលែកបទពិសោធន៏ពិតៗពីសិក្ខាកាមដែលចូលរួមចំនួន២នាក់ទៀតគឺ លោកស្រៅ អៀក គន្ធា ខាង ផលិតផលដូងអប់មុខដែលជាផលិតផលក្នុងស្រុក និង លោកស្រី ម៉ៅ ធីតា ខាងផលិតផល ភេសជ្ជៈប៉ូវកំលាំង Vigo ដែលបានឡើងចែករំលែកពីបទពិសោធន៏ជាក់ស្តែង ទាំងការធ្វើ អត្ថប្រយោជន៏ និង ដំណោះស្រាយរាល់បញ្ហាផ្សេងៗនៅក្នុងអាជីវកម្មរបស់គាត់អស់រយៈពេលជាងដប់ឆ្នាំកន្លងមកនេះ។
កញ្ញាបានបន្តទៀតថា វគ្គទី២ដែលជាវគ្គបន្ត គឺ ធ្វើថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០នេះហើយ គឺដើម្បីបន្ថែមចំណេះដឹងបន្តធ្វើយ៉ាងណាអោយសិក្ខាកាម ដ៏ដូចជាម្ចាស់អាជីវកម្មគ្រឿងសំអាងទាំងនេះទទួលបានចំណេះដឹងអោយបានពេញលេញ ទូលំទូលាយដើរទាន់សម័យកាលទំនើបបច្ចេកវិទ្យាស្តង់ដារជាអន្តរជាតិ។ល។