នៅក្នុងជំនួបនេះមានចាងហ្វាងមួយចំនួនបានចោទសួរទៅអគ្គនាយកក្រុមហ៊ុនថា តើក្រុមហ៊ុនមានច្បាប់អ្វីខ្លះហើយ?
អគ្គនាយកក៏បានធ្វើស្លាយចាក់បញ្ចាំងហូរហែរថា ដោយខ្លួនជាកូនសិស្សរបស់ CEO Master Club ហើយដោយមានការជ្រោមជ្រែងពីសាស្រ្តាចារ្យ ជាពិសេសពីថ្នាក់ដឹកនាំរបស់សមាគម CCA ខ្លួនបានធ្វើច្បាប់ដូចជា៖
១ អជ្ញាបណ្ណចុះបញ្ជីពាណិជ្ជកម្ម
២ ប៉ាតង់ពន្ធដារ
៣ កម្មសិទ្ធិបញ្ញា(Logo)
៤ បញ្ជីការបើកគ្រឹះស្ថាន អាហរ័ណនីហរណ័គ្រឿងសំអាង របស់ក្រសួងសុខាភិបាល
៥ ប្រវេទន៏ទៅលើសាប៊ូម៉ាក ZinGiនេះតែម្តង
លោកបានបន្ថែមទៀតថាការរកស៊ីរបស់លោក ក្រៅពីប្រាក់ចំណេញគឺត្រូវចុះបញ្ជីអោយបានត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់ដើម្បីធានាថាផលិតផលរបស់លោកមានគុណភាពខ្ពស់ និង មានច្បាប់ត្រឹមត្រូវ ដើម្បីអោយអតិថិជនមានទំនុកចិត្ត និង ជាពិសេសដៃគូពាណិជ្ជកម្ម(តំណាងចែកចាយ)ងាយស្រួលលក់ និង ការពារពីហានិភ័យកុំអោយមានបញ្ហាផ្លូវច្បាប់។
នៅក្នុងពីធីនោះក៏មានការកក់សាកល្បងផ្ទាល់ទៅលើចាងហ្វាងសារព័ត៌មានមួយរូបដើម្បីអោយឃើញលទ្ធផលជាក់ស្តែងផងដែរ។
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ហៅកាត់ថា CCAក៏សូមអំពាវនាវដល់បណ្តាថៅកែរកស៊ីគ្រឿងសម្អាងមួយចំនួនមេត្តាចុះបញ្ជី ច្បាប់ទំលាប់ផ្សេងៗអោយបានគ្រប់គ្រាន់ផងដើម្បីជៀសវាងហានិភ័យមួយចំនួនដោយយថាហេតុដូចជាត្រូវសមត្ថកិច្ចចុះបង្រ្កាបជាដើម និង ជាពិសេសគឺនៅពេលយើងមានច្បាប់ត្រឹមត្រូវគឺងាយស្រួលលក់ លក់ដោយចេញមុខចេញមាត់ ស្មើភាពគ្នានៅលើឆាកពាណិជ្ជកម្មយ៉ាងត្រឹមត្រូវ ប្រកួតប្រជែងដោយស្មើភាពគ្នា។ល។
ហើយបើអស់លោកអ្នកមានចម្ងល់អ្វីទាក់ទងនិងផ្លូវច្បាប់អាចសាកសួរបានតាមរយៈលេខទូរពស្ទ័ និង តេឡេក្រាម 086 568 568 ឬ Webside: www.ccacambodia.org.kh