សមាគមគ្រឿងសំអាងCCAគ្រោងបើកវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងលើវិស័យគ្រឿងសំអាង
ភ្នំពេញ៖បើយោងតាមសេចក្តីជូនដំណឹងលេខ៦៣សជណ/២០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសំអាងCCAបានប្រកាស់ថាខ្លួននិងបើកវគ្គបណ្តុះបណ្តាលមួយដែលមានចំណងជើងថា ចំណេះដឹងលើវិស័យគ្រឿងសំអាងដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីប្រកាស់នេះបានអោយដឹងថា៖ ដោយអនុលោមតាមគោលបំណង និង ទស្សនៈវិស័យរបស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង គឺមានបេសកម្ម ០៥ ចំណុចសំខាន់ៗដូចជា
- គាំទ្រផលិតផលដែលនាំចូលមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីពាក់ពន្ធ័របស់កម្ពុជា។
- ចូលរួមសហការជាមួយអាជ្ញាធរ ស្ដាប័នពាក់ពន្ធលើកកម្ពស់ និងទប់ស្កាត់ គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
- រកទីផ្សារកន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារសម្រាប់តាំងលក់ផលិតក្នុងនិងក្រៅស្រុក។
- ជួយគាំពារ និងលើកកម្ពស់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួល ស្គាល់ជាផ្លូវការគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាសក្កានុពល ឆ្ពោះទៅរកទីផ្សារប្រកួតប្រជែងផលិតផលគ្រឿងសម្អាងលើទីផ្សារកម្ពុជា។
- រៀបចំកម្មវិធីវគ្គ សិក្ខាសាលា ស្តីអំពី ចំណេះដឹងផ្លូវច្បាប់ក្នុងវិស័យគ្រឿងសម្អាង។
ជាងនេះទៅទៀតវគ្គនេះបង្កើតឡើងក្នុងគោលបំណងអោយអ្នកចូលរួមដឹងពី
- ដឹងពីវិធីសាស្រ្តចុះបញ្ជីគ្រឿងសម្អាងនាំចូល
- ដឹងពីវិធីសាស្រ្តចុះបញ្ជីគ្រឿងសម្អាងក្នុងស្រុក
- ដឹងពីនីតិវិធីច្បាប់វិស័យគ្រឿងសម្អាង
- ដឹងពីហានិភ័យសម្រាប់អ្នកលក់/នាំចូល/អ្នកផលិត
- ដឹងពីដំណោះស្រាយនិងវិធីការពារ
- បានចោទសួរសំនួរហានិភ័យ និង បញ្ហាផ្សេងៗនៅក្នុងក្រុមហ៊ុន
ដោយថ្លៃចូលរួមចែកចេញជាពីគឺ សមាជិក 30$/ក្នុង១នាក់ ហើយ ភ្ញៀវ 100$/ក្នុង១នាក់ លេខទំនាក់ទំនងគឺ 016 320 320 /097 406 8888
ដែលមានទីតាំងនៅការិយាល័យសមាគមតែម្តងគឺ ផ្ទះលេខ ៤៥អ៊ី៩ ផ្លូវ វត្តអង្គតាមិញ សង្កាត់កាកាប១ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
web ៖ www.ccacambodia.org.kh
page៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង
ព័ត៌មានលំអិតសូមអានលិខិតបណ្ណផ្សព្វផ្សាយ និង សេចក្តីជូនដំណឹងដូចមានផ្ជាប់ជូនខាងក្រោម។
|