ក្នុងឱកាសនេះផងដែរសារព័ត៌មានប៊ីធីអិនបានធ្វើកិច្ចសម្ភាសន៍ដែលទាក់ទងចំណាប់អារម្មណ៍របស់អាជីវករដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសិលា អ្វីដែលពួកគាត់ចាប់រម្មណ៍នេាះគឺម៉ាស៊ីនដែលមានបច្ចេកវិទ្យាPIDភ្ជាប់ទៅនឹងអេក្រង់LED ,បច្ចេកវិទ្យាការពារពីការរលាកដៃត្រង់កន្លែងដៃស្ទីម ហើយអេក្រង់LED ជាប្រភេទ Touch Screen ,ភ្លើងLED បំភ្លឺលើរូបសញ្ញា Bezzera,មានHot Water Mixer,ងាយស្រួលសម្អាត ចានលឿន ស្អាត និងអនាម័យខ្ពស់ ហើយអ្វីដែលពិសេសគឺរេស៊ីស្តង់50w លើក្រុមក្បាលឆុងកាហ្វេនីមួយៗ ងាយស្រួលសម្អាត បានលឿន និងមានអនាម័យខ្ពស់ខុសពីម៉ាស៊ីនដ៏ទៃទៀត ថែមទាំងមានប្រព័ន្ធពិសេសជាច្រើនទៀត។ គាត់បានបន្តរទៀតថាលក្ខណៈពិសេសរបស់ម៉ាស៊ីនវាធ្វើការសម្អាតដោលខ្លួនឯងដោយយើងមិនចាំបាច់ចុចឬរងចាំពេលរយៈពេលយូរឡើយ និងមានភាពងាយស្រួលក្នុងការតម្លើងកំដៅខុសគ្នាបានដោយបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការឆុងការហ្វេឬតែ និងមានក្បាលឆុងចំនួនពីរសម្រាប់ឆុង ។
ក្នុងនោះក៏មានកិច្ចសម្ភាសន៍រវាងបងប្រុសឈ្មោះ តាំង សុវណ្ណគង់ ដែលគាត់ជាប្រធានគ្រប់គ្រងផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុន Gourmet Beverage Solutions (GBS)គាត់បានបញ្ជាក់ប្រាប់ថាក្រុមហ៊ុនរបស់លោកមាន២សាខសាខាទី1ស្ថិតនៅភ្នំពេញនៅផ្លូវលេខ 273 ផ្ទះលេខ103E សង្កាតទួលគោក រាធានីភ្នំពេញ និងសាខាទី2នៅខេត្តសៀមរាប។ គាត់បានបញ្ជាក់ទៀតថាគោលបំណងរបស់គាត់ក្នុងការបើកសិក្ខាសាលាគឺចង់ឱ្យអាជីវករចេះក្នុងការរបៀបឆុងការហ្វេ និងលក្ខណៈពិសេសរបស់ម៉ាស៊ីនថ្មីៗដែលទើបតែនាំចូលមកពីបរទេស។ និងផ្តល់ជូននូវការយកចិត្តទុកដាក់ពីក្រុមហ៊ុនទៅដល់អាជីវករដែលគាត់មានបំណងចង់ចេះចង់ប្រកបអាជីវកម្មសូមធ្វើការចូលរួមឱ្យបានច្រើន ។ពួកគាត់និងចែកលំលែកនូវបទពិសោធន៍ជូនអាជីវករបន្ថែមទៀត៕
By Mr.Vichira Seng .