យោងតាមសម្តីរបស់លោក អនុសេនីយ៏ឯក ថ្លាង ចាន់ណាក់ ជំនួយការប្រធានលេខាធិការ
ដ្ឋាន គ.ប.ផ.ក នៃក្រសួងមហាផ្ទៃ បានអោយដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម មៀច
សុផាន់ណា រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកបានចាត់បញ្ជូនមន្រ្តីចំនួន ០២រូបអោយចូលរូមក្នុងកម្មវិធីពិព័រណ៏ពាណិជ្ជកម្ម CBA នៅទីក្រុង ហុងកុងនេះផងដែរ មន្រ្តីដែលចូលរួមនោះមាន ទី១ លោក ឧត្តមសេនីយ៏ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក ទី២ លោក អនុសេនីយ៏ឯក ថ្លាង ចាន់ណាក់ ជំនួយការប្រធានលេខាធិការដ្ឋាន។
លោក ថ្លាង ចាន់ណាក់ បានបន្តទៀតថា ឯកឧត្តមប្រធាន តែងតែយកចិត្តទុកដាក់ចំពោះកូនចៅ ទាំង សុខទុក្ខ និងចំណេះដឹង ដូច្នេះហើយលោកប្រធានក៏បានចាត់បញ្ជូនមន្ត្រីចំនួន០២រូបអោយចូលរួមក្នុងគោលបំណងពង្រីកទំនាក់ទំនង ចំណេះដឹង និង បទពិសោធន៏លើវិស័យនេះ នៅឯទីក្រុង ហុងកុង ប្រទេសចិន។
គួបញ្ជាក់ផងដែរថា បច្ចុប្បន្នរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និង ជួយគាំទ្រយ៉ាងខ្លាំង លើវិស័យពាណិជ្ជកម្មខ្នាតតូច និង មធ្យម (SME) ព្រោះផ្នែកនេះជួយដល់ប្រទេសជាតិដូចជា កំលាំងពលកម្មក្នុងស្រុកមានការងារធ្វើ ,បង់ពន្ធជូនរដ្ឋ,ជំរុញដំណាំ និង ផលិតផលក្នុងស្រុកអោយមានតំលៃ, ទប់ស្កាត់ការហូរចេញពលករចំណាកស្រុកជាដើម។