BY | BTN | / | 10-04-2019 | / | 1084 |
បេក្ខបណ្ឌិតជំនាន់ទី៦វគ្គ២នៃសាកលវិទ្យាល័យខេមរៈរៀបចំពិធីដឹងគុណគ្រូក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(ភ្នំពេញ)៖ និស្សិតបេក្ខបណ្ឌិតនៃសាកលវិទ្យាល័យខេមរៈ ចំនួន៨នាក់ និងអង្គ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីស្រង់ទឹក និងជូនវត្ថុអនុស្សាវរីដល់លោកសាស្ត្រាចារ្យរបស់ខ្លួនចំនួន៤រូប។
ការរៀបចំពិធីឡើងក្នុងគោលបំណងបង្ហាញអំពីការដឹងគុណ និងតបគុណដល់លោកសាស្ត្រាចារ្យដែលបានខិតខំបង្ហាត់ បង្រៀន និងអប់រំណែនាំនិស្សិតបេក្ខបណ្ឌិតប្រកបដោយគុណធម៌ និងគុណភាពនៅគ្រាកន្លងមក។
សូមជម្រាបជូនថា ខណៈដែលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅរយៈពេល ១ថ្ងៃគឺនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ គេបានសង្កេតឃើញថា គ្រួសារខ្មែរជាច្រើនបានប្រារព្ធពិធីនិមន្តព្រះសង្ឃទទួលភត្តាហារ និងប្រគេនទយ្យទាន។ក្រៅពីនេះកូនចៅនៃគ្រួសារខ្មែរក៏តែងតែរៀបចំជូនសម្ភារបរិក្ខាដល់អ្នកមានគុណ និងស្រង់ទឹកជូនអ្នកមានគុណជាដើម ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន និងតបគុណចំពោះអ្នកមានគុណនៅពេលដែលលោកនៅមានជីវិត៕
|