យោងតាមសម្តីសិក្ខាកាមដែលចូលរួមបានអោយដឹងថាពួគគាត់ពិតជាសប្បាយរីករាយណាស់ដែល(គ.ប.ផ.ក)បានចែករំលែកចំណេះដឹងយ៉ាងដូច្នេះទេព្រោះកន្លងមកពួកគាត់មានចំងល់តែមិនដឹងទៅសួអ្នកណា ស្រាប់តែពេលនេះមានមន្ត្រីនគរបាលមួយរូបតំណាងអោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមកបន្ទាបខ្លួនបើកដៃអោយពួគគាត់សួរតាមចិត្ត និង ដោយមនោសញ្ជេតនារាប់អាន រួសរាយនាំអោយពួគគាត់មានអារម្មណ៏មិនខ្លាច បែជាចង់សហការធ្វើច្បាប់អោយបានគ្រប់គ្រាន់ដើម្បីជាគំរូដល់អ្នករកស៊ីផ្សេងទៀត។
គួរំលឹកផងដែរថា៖កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានអនុញ្ញាតិអោយសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)បានចូលជួបសម្តែងការគួសម និង ធ្វើកិច្ចសហប្រតិបត្តិការក្នុងការបើកវគ្គបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីលើវិស័យគ្រឿងសម្អាង។
ក្នុងជំនួបនេះដែរ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថាលោកគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នករកស៊ីស្របច្បាប់ និង ប្រឆាំងដាច់ខាតចំពោះអ្នករកស៊ីខុសច្បាប់ ឬ លក់ផលិតផលណាដែលនាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និង សង្គមជាតិខ្មែរទាំងមូល។