ក្នុងឱកាសនេះផងដែរសារព័ត៌មានប៊ីធីអិនធ្វើកិច្ចសម្ភាសពីចំណាប់អារម្មណ៍របស់អាជីវករដែលគាត់បានចូលរួមក្នុងសិក្ខាសិលា អ្វីដែលគាត់ចាប់រម្មណ៍របស់ម៉ាស៊ីនគឺមានបច្ចេកវិទ្យាខ្ពស់ខុសពីម៉ាស៊ីនដ៏ទែទៀត ។ គាត់បានបន្តរទៀតថាលក្ខណៈពិសេសរបស់ម៉ាស៊ីនវាធ្វើការសម្អាតដោលខ្ញួនឯងដោយយើងមិនចាំបាច់ចុចឬរងចាំពេលវាលាយូរ និងមានភាពងាយស្រួលក្នុងការតម្លើងកំដៅខុសគ្នាបានដោយបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការឆុងការហ្វេឬតែ និងមានក្បាលចំនួនពីរសម្រាប់ឆុង ។
ក្នុងនោះក៏មានកិច្ចសម្ភាសរវាងបងប្រុសឈ្មោះ តាំង សុវណ្ណគង់ ដែលគាត់ជាប្រធានគ្រប់គ្រងផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុន GBS Gourmet Beverage Solutions គាត់បានបញ្ជាក់ប្រាប់ថាក្រុមហ៊ុនរបស់លោកមានមួយសាខានៅរាជធានីភ្នំពេញ និងក្រុមហ៊ុនធំជាងគេស្ថិតនៅភ្នំពេញនៅផ្លូវលេខ 273 ផ្ទះលេខ103E ខណ្ឌ ទួលគោគ រាធានីភ្នំពេញ ។ គាត់បានបញ្ជាក់ទៀតថាគោលបំណងរបស់គាត់ក្នុងការបើកសិក្ខាសាលាគឺចង់ឱ្យអាជីវករចេះក្នុងការរបៀបឆុងការហ្វេ និងលក្ខណៈពិសេសរបស់ម៉ាស៊ីនថ្មីៗដែលទើបតែនាំចូលមកពីបរទេស។ និងផ្តល់ជួននូវការយកចិត្តទុកដាក់ពីក្រុមហ៊ុនទៅដល់អាជីវករដែលគាត់មានបំណងចង់ចេះចង់ប្រកបអាជីវកម្មសូមធ្វើការចូលរួមឱ្យបានច្រើនៗពួកគាត់និងចែកលំលែកនូវបទពិសោធន៍ជួនអាជីវករ។