៣. បង្កើនការផ្ដោតអារម្មណ៍
ឆុងតែជីអង្កាម ហើយក្រេបយឺតៗ។ វិធីនេះនឹងជួយឱ្យអ្នកផ្ដោតអារម្មណ៍បានប្រសើរ។ លើសពីនេះទៅទៀតក្លិននៃជីអង្កាម រួមទាំងសារធាតុ Menthol មានប្រសិទ្ធិភាពរំញោចការចងចាំនៃខួរក្បាល។
៤. ដុតបំផ្លាញជាតិខ្លាញ់
ប្រសិនបើអ្នកមានអារម្មណ៍ថាឃ្លានមិនឈប់ នោះតែជីអង្កាមអាចជួយបម្រាបចំណង់អាហាររបស់អ្នកបាន។ ការទទួលទានតែជីអង្កាមនៅពេលព្រឹកជួយដល់ដំណើរការនៃការដុតរំលាយអាហារ ឬជាតិខ្លាញ់ក្នុងរាងកាយ។
៥. បំបាត់អាការៈទល់លាមក
ទឹកតែជីអង្កាមក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកដែលកំពុងជួបប្រទះអាការៈទល់លាមក។ នោះក៏ព្រោះតែសារធាតុ menthol មានប្រសិទ្ធិភាពជាថ្នាំព្យាបាលជំងឺទល់លាមកបែបធម្មជាតិ។ តែជីអង្កាមក្ដៅឧណ្ហៗក៏ជួយព្យាបាលអាការៈឈឺបំពង់កផងដែរ។