BY | Bongvy | / | 04-06-2019 | / | 849 |
យល់ដឹងពីគ្រោះថ្នាក់នៃថ្នាំឈុត រឺថ្នាំផ្សំ
ជាថ្នាំដែលគេផ្សំមានច្រើនមុខជាមួយគ្នា មួយលេប រួចខ្ចប់ ច្រកលក់ដោយគោលបំណងរបស់គេដើម្បីបំបាត់អាការៈ ឈឺសន្លាក់ ឈឺសរសៃ ឈឺសាច់ដុំ ផ្ដាសាយ រាគចុះក្អូត ជាដើមដោយមិនមានឆ្លងកាត់ការពិគ្រោះឡើយ ។
ក្នុងថ្នាំឈុតនោះអាចមានថ្នាំខាងក្រោមយ៉ាងហោចក៏4មុខដែរ ដូចជា:
1- ពពួកស្តេរូអ៊ីត ( Corticosteroid Drug )
Prednisone , Prednisolone, Methylprednisolone … វាមានឥទ្ធិពល
- រាំងខ្ទប់ប្រព័ន្ធការពាររាងកាយ
- ប្រឆាំងការប្រតិកម្ម
- ប្រឆាំងបំបាត់ការរលាក ។
តែកាលណាប្រើមិនបានត្រឹមត្រូវវានាំអោយ
- ខ្សោយក្រពេញលើតម្រងនោម
- ពុកឆ្អឹង
- លើសជាតិស្ករ
- ភ្នែកឡើងបាយ
- ហូរឈាមក្រពះ
- កើតប៉ារ៉ាស៊ីត
- ហានិភ័យ លើសឈាម ទឹកនោមផ្អែម លើសខ្លាញ់ ... ។
ដែលថ្នាំពពួកនេះចាំបាច់ត្រូប្រើអោយបានត្រឹមត្រូវនិងនែនាំដោយវេជ្ជៈបណ្ឌិត
ហើយត្រូវមានវេជ្ជៈបញ្ជាដើម្បីទិញវា។
⚠️ថ្នាំនេះមានគ្រូបូរាណខ្លះយកទៅលាយជាមួយថ្នាំឬសឈើ មកធ្វើជាថ្នាំឃ្លានបាយ ថ្នាំបាយបានសម្រាន្តលក់ ថ្នាំសរសៃ ។
2- ពួក Diclofenac, Ibuprofen , Piroxicam …..
ដែកវាធ្វើទុកក្រពះ ហានិភ័យហូរឈាមក្រពះ ធ្លាយក្រពះ ត្រូវមានវេជ្ជៈបញ្ជាដើម្បីទិញវា។
3- ថ្នាំ Paracetamol
4- វីតាម៊ីន B1B6B12, C
5- ថ្នាំក្រពះ Cimetidine , Omeprazole , Pantoprazole …..
6- ថ្នាំផ្សះ Amoxicilline , Levofloxacin, Ciprofloxacin , Bactrim ...
7- ថ្នាំបាត់ចុក Spasfon , Buscopan ….
8- ថ្នាំវិលមុខ Tanganil
9- និងមានថ្នាំផ្សេងៗ ទៀតតាមនឹកឃើញរបស់គាត់ ។
បើសិនជាអ្នកប្រើប្រាស់មានការប្រតិកម្ម នោះអ្នកប្រើថ្នាំឈុតគឺមិនដឹងថាប្រតិកម្មជាមួយថ្នាំអ្វីច្បាស់ឡើយ បែបនេះថ្ងៃក្រោយមិនដឹងត្រូវប្រយ័ត្នថ្នាំមួយណានោះទេ ។
👁អ្នកត្រូវសម្គាល់ថា
មានតែពេទ្យដែលមិនបានបណ្ដុះបណ្តាលត្រឹមត្រូវ គិតតែលុយ មិនខ្វល់ពីសុខភាពប្រជាជនទេទើបធ្វើបែបហ្នឹង ហើយប្រទេសអ្នកផលិតថ្នាំ គេប្រើតិច ឯប្រទេសយើងមិនចេះផលិត
ប្រើទាំងកំបង់ដៃ និងចម្រុះពណ៍តែម្ដង ៕
ប្រភព: FamilyDoctor
|